Home ព័ត៌មានជាតិ យុវជនឆ្នើមកម្ពុជា ៤រូប រុញទម្លាក់ក្រុមថៃ ចេញពីការប្រកួតថ្នាក់តំបន់នៅប្រទេសជប៉ុន

យុវជនឆ្នើមកម្ពុជា ៤រូប រុញទម្លាក់ក្រុមថៃ ចេញពីការប្រកួតថ្នាក់តំបន់នៅប្រទេសជប៉ុន

90
0

មោទនភាពជាតិ! ក្រុមនិស្សិតកម្ពុជានៃវិទ្យាស្ថាន ខេមអេដ (CamEd) បានសាងមោទនភាពជាតិយ៉ាងធំធេងនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសមត្ថភាពវោហាស័ព្ទ និងចំណេះដឹងយ៉ាងជ្រៅជ្រះ រហូតអាចវា.យបំបាក់គូប្រជែងមកពីប្រទេសថៃ នៅក្នុងការប្រកួតកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC Debating Championship) ដែលកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញនៅប្រទេសជប៉ុន។ ការទទួលជ័យជម្នះដ៏ត្រចះត្រចង់នេះ បានរុញច្រានឱ្យក្រុមកម្ពុជា បោះជំហានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ប្រចាំទ្វីបអាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ranJnzKdX84FmJozwrIdh_iLPPS_V7FPET-rn3nKc042FbFDHHyJs8ft7gr4-eIgFU3EAzbsFJ30qMtN5MrtOhS7eRIdQeipfSDkJhAMxSqXAsGCq7RdvHCxfKe2HZQjWtt-Z8KPURffDog8vSXl6vCDs1VfHMSJrdjmxOXczJNhKY5HV5SCdRPV6vA/s1280/photo_2026-06-13_10-46-03%20(2).jpg
យោងតាមការបង្ហោះជាផ្លូវការនៅលើបណ្ដាញសង្គមរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា និងជាប្រធានវិទ្យាស្ថាន ខេមអេដ បានឱ្យដឹងថា នៅក្នុងវិញ្ញាសាជជែកដេញដោល (Debate) ក្រុមកម្ពុជាបានជួបប្រកួតទល់មុខគ្នាជាមួយក្រុមយុវជនថៃ លើប្រធានបទដ៏ក្តៅគគុក និងមានការវិភាគស៊ីជម្រៅគឺ «ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់»។ ជាលទ្ធផល និស្សិតតំណាងកម្ពុជាទាំង ៣រូប រួមមាន យុវជន ស៊ាង ធានសឹង្ហ, យុវតី អ៊ុង ខេមរាបូណ៌មីច័ន្ទ និងយុវតី ស្លេះ រ៉យ្យ៉ាន បានប្រើប្រាស់យុទ្ធសាស្ត្រវែកញែក និងតបតយ៉ាងមុតស្រួច រហូតទទួលបានជ័យជម្នះដាច់ខាតលើក្រុមថៃតែម្តង។

មិនត្រឹមតែវិញ្ញាសាជជែកដេញដោលនោះទេ នៅក្នុងវិញ្ញាសានិយាយជាសាធារណៈ បេក្ខជនឆ្នើមកម្ពុជា ១រូបទៀត គឺ យុវតី សុក សុផល្លីតាហ្គិចលៀង ក៏បានសាងលទ្ធផលគួរឱ្យកោតសរសើរ ដោយបានបង្ហាញសក្តានុពល និងវោហាស័ព្ទយ៉ាងទាក់ទាញ រហូតអាចទម្លុះរនាំងការពាររបស់គូប្រជែងជាច្រើនរូប និងបន្តដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របានសម្រេចផងដែរ។ ការហក់ឡើងទៅឈរក្នុងចំណោមក្រុមខ្លាំងៗលំដាប់កំពូលទាំង ៤ នៅអាស៊ីនេះ គឺស្តែងឱ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើននៃធនធានមនុស្ស និងសមត្ថភាពបញ្ញាញាណរបស់យុវជនកម្ពុជានៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU6KH0ZREgqdYMCoWNCXsNHEdFEgAO_TerAPeil_pdehyD9Kr_lJxtpQhhUZ9X_a3UU9lptXzA8YUuiK_rMdwrh_6Gk97sdWEmdV-3AulgjNg_tgOwKVHeRaSycNhbwi0A-IWf0cgqaLTS-6_oM_BykKEMJzdDyqNENmlSUoryUYouPxcGpyOHW0rfGOY/s1280/photo_2026-06-13_10-46-03.jpg

បេសកកម្មដណ្តើមពានរង្វាន់លំដាប់តំបន់នេះមិនទាន់បញ្ចប់ឡើយ។ ក្រោយការទម្លាក់ក្រុមថៃរួចមក ក្រុមកម្ពុជាត្រូវបន្តឈានជើងចូលទៅក្នុងសមរភូមិប្រកួតដ៏តានតឹងចំនួន ២ដំណាក់កាលបន្ថែមទៀត ដើម្បីប្រឈមមុខជាមួយបណ្តាប្រទេសខ្លាំងៗចំនួន ៣ ផ្សេងទៀតនៅក្នុងតំបន់ រួមមាន ប្រទេសម៉ុងហ្គោលី, ហ្វីលីពីន និងម៉ាឡេស៊ី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងដណ្តើមមេដាយមាស និងពានរង្វាន់ជើងឯក JCI ASPAC ជូនមាតុភូមិ៕