Home ព័ត៌មានអន្តរជាតិ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យលំនៅឋានជិត២លានខ្នងនៅទីក្រុងឡុងដ៍ ប្រឈមនឹងការស្រុតដីយ៉ាងធ្ងន់ធ្ងរ!

បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យលំនៅឋានជិត២លានខ្នងនៅទីក្រុងឡុងដ៍ ប្រឈមនឹងការស្រុតដីយ៉ាងធ្ងន់ធ្ងរ!

86
0

ការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅយ៉ាងគំហុករបស់ផែនដី បាននិងកំពុងបង្កហានិភ័យស្មានមិនដល់ ដល់ទីក្រុងឡុងដ៍ និងតំបន់មួយចំនួនស្ថិតនៅក្នុងប្រទេសអង់គ្លេស។ ការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅយ៉ាងគំហុកនេះ បានធ្វើឱ្យដីបាត់បង់សំណើម និងស្រុតចុះ ដែលវាអាចប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋរហូតដល់ជាង ១,៨ លានខ្នង គិតនៅត្រឹមឆ្នាំ២០៧០ ហើយតួលេខអាចនឹងលើសនេះ ប្រសិនបើមិនទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យទាន់ពេលវេលាទេនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSyvgpwO1-c9cPGNN1JNJx4xUH9SsPpPn1Pe1GP_f9pIUjSJUjnQbUT-ju_R6SCAppC4cuCMB-GuXLvSs4VXaUPdEqgpbA3e8kmaZyUeGn070xMxUYr5XXDrB2b8o_KKLIfxQhdiF6l_Gd2ld1pFCjlAnYAQFLOCZNkg9qIcge5v8CEKzK59TZscz-QM/s1280/photo_2026-06-12_16-27-13%20(2).jpg
យោងតាមការស្រាវជ្រាវរបស់ស្ថាប័នភូគព្ភសាស្ត្រអង់គ្លេស (British Geological Survey-BGS) ឱ្យដឹងថា លំនៅឋាននៅទូទាំងប្រទេសអង់គ្លេស អាចនឹងរងផលប៉ះពាល់ខ្លាំងផងដែរនៅឆ្នាំ២០៧០ ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលគ្មានការទប់ស្កាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-kzhteaa6_5bgMeg2kpAYgjWAJzy_8671E2sjui9qJE00zyALWTJjvLwAjhtVpxRvUkdIIaH1BtHkqhHiLmbr_B_ZaSv2FK5DHc5rtl2iEzl3Q0sjshQpnISYDQ0i_yb4GCe5erTxsEtQrOzN_HiLpLWqjaDGenirmozs5yTsRpGuydWTbd8ikrMuu2k/s1024/photo_2026-06-12_16-27-13.jpg

អ្នកស្រាវជ្រាវមកពីស្ថាប័ន BGS បញ្ជាក់ថា ការឡើងកំដៅផែនដីបាននិងកំពុងធ្វើឱ្យរដូវក្តៅនៅអង់គ្លេសមានសីតុណ្ហភាពកើនឡើងខ្ពស់ និងជួបគ្រោះរាំងស្ងួតកាន់តែខ្លាំង ដែលធ្វើឱ្យដីបាត់បង់សំណើម និងស្រុតចុះប៉ះពាល់ដល់លំនៅឋានជាច្រើនលានខ្នង ហើយតំបន់មានហានិភ័យខ្លាំងជាងគេ គឺតំបន់ Camden, Islington និង Barnet ស្ថិតនៅទីក្រុងឡុងដ៍ (London), តំបន់ Essex, តំបន់ Kent, ភាគខាងកើត និងឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ វាក៏បង្កការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ មានតាំងពីស្នាមប្រេះនៅបរិវេណទ្វារ-បង្អួច, ផ្ទះ-អគារផ្អៀង ឬខូចទ្រង់ទ្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44a6YW1_lEw_kgxvW2eCig94X6i7G23cI1tqRCPgafdjDuykszuTJmFT40LYcL0uEr343LGNH8dqLdgiIxq71vntKflIK6SWFgF_4u4kVw0GRjyb1nSYNeYHRF0jbN-H_BvaeyDqeQQLl8RNX9Pkcus2C7IzdOrDK8DQXNrb54HkGYd8RRFyJAWzVTtw/s1280/photo_2026-06-13_08-35-11%20(2).jpg

យោងតាមទិន្នន័យរបស់ស្ថាប័ន BGS ប្រសិនបើពិភពលោក អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់តាមគោលដៅនៅត្រឹមឆ្នាំ២០៧០ គឺមានអគារត្រឹមតែ៥សែនកន្លែងប៉ុណ្ណោះនៅទីក្រុងឡុងដ៍ នឹងខូចខាតដោយសារការស្រុតដី ប៉ុន្តែបើនៅតែបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនដូចពេលបច្ចុប្បន្ន ចំនួនអគារខូចខាតនឹងកើនឡើងរហូតដល់ជាង១លាន ៨សែនខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmsc0yeAZkWmVJrWhbrYvnbt6ljjJnaoy1-EUaOyLjXS7THybXC39owBP3J1xa17KU8KP9954wv-UeN6TpS89l5-uhVAbEhsdBIUPGRa_Nz8aSy4sz_6t2VMe_soT4BuUZXKd8cBRcbb7_f8AfhDBkPRQqScoUJeaS4t9PFuXN6OthxAFSRUS18QtsWbI/s1000/photo_2026-06-13_08-35-11.jpg

សូមបញ្ជាក់ថា ផ្ទៃដីភាគច្រើននៅទីក្រុងឡុងដ៍ ស្ថិតនៅលើស្រទាប់ដីឥដ្ឋ ហើយពេលអាកាសធាតុក្ដៅខ្លាំង និងស្ងួតហួតហែងយូរ ដីឥដ្ឋទាំងនោះនឹងបាត់បង់សំណើម រួចហើយរួមយ៉ាងលឿន ដែលបណ្ដាលឱ្យគ្រឹះសំណង់លំនៅឋានស្រុតចុះ។ លើសពីនេះ កម្ដៅកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន បានធ្វើឱ្យខូចខាតដល់ផ្ទៃដីយ៉ាងខ្លាំង ដែលធ្វើឱ្យឆាប់ស្រុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgospGisGGrq4-Ycu2z2P61WqeMz6CXwknzlgsteS0exVGjgZZEaI9c8JIh1MGYQTimG9q4XTcVomQp0Hk5TPTvkD3qRKzGNCvDhB_qBeqkFAmlKajZHtLfsUlrSPT9Mf-5FomVEMEgLigABITuqvD4FRolJCDMfX9FcY7AAIUbG6z2sKmBukcQ8NYshwY/s1000/photo_2026-06-13_08-35-12.jpg

រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ផ្តោតលើការកែប្រែច្បាប់សំណង់ ដោយតម្រូវឱ្យសំណង់ថ្មីៗធ្វើគ្រឹះកាន់តែរឹងមាំជាងមុន ហើយរាល់ការសង់លំនៅឋានថ្មី ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យផ្ទៃដីយ៉ាងម៉ត់ចត់៕