របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថាតារាសម្តែង Luo Yunxi កំពុងប្រឈមមុខនឹងការលំបាកដោយសារជម្លោះកិច្ចសន្យា និងកម្រិតកំណត់ផ្ទាល់ខ្លួនរបស់លោក។ ថ្មីៗនេះលោកបានងាកមករៀបចំការប្រគំតន្រ្តីផ្ទាល់ខ្លួនបន្ទាប់ពីមិនទាន់មានគម្រោងភាពយន្តថ្មី។
តារាសម្តែង Luo Yunxi បានប្រកាសជាផ្លូវការអំពីដំណើរទេសចរណ៍ទោលរបស់លោក។ ការប្រគំតន្ត្រីលើកដំបូងនៅទីក្រុងណានជីងគឺនៅថ្ងៃទី២៥ ខែកក្កដា បានក្លាយជាការចាប់អារម្មណ៍ភ្លាមៗនៅពេលចាប់ផ្តើមលក់សំបុត្រ។ ប៉ុន្តែនៅពីក្រោយការផ្សព្វផ្សាយទាំងអស់ រឿងរ៉ាវអាជីពរបស់ Luo Yunxi គឺជាប្រធានបទនៃការពិភាក្សាជាច្រើន។ តារាប្រុសរូបនេះធ្លាប់ជាតារាល្បីលើកញ្ចក់ទូរទស្សន៍ជាមួយនឹងតួនាទីជា Run Yu ក្នុងរឿង «Ashes of Love » ហើយបានដឹកនាំគម្រោង S+ (ផលិតកម្មទ្រង់ទ្រាយធំ) ក្នុងរឿង «Till The End Of The Moon» ប៉ុន្តែឥឡូវនេះលោកមិនមានខ្សែភាពយន្តថ្មីណាមួយចាប់ផ្តើមថតអស់រយៈពេលជាងកន្លះឆ្នាំហើយចាប់តាំងពីរឿង «Whispers of Fate» (ខែតុលា ឆ្នាំ២០២៥)។.png)
ខណៈពេលដែលតារាសម្តែងចិនជំនាន់ទសវត្សរ៍ទី ៨០ និង ៩០ តែងតែប្រកួតប្រជែងគ្នាដើម្បីដើរតួក្នុងរឿងភាគ និងខ្សែភាពយន្តដែលមានប្រធានបទសហសម័យ តារាដ៏ពេញនិយមដូចជា Luo Yunxi កំពុងរក្សាប្រជាប្រិយភាពរបស់ខ្លួនដោយរៀបចំការប្រគំតន្ត្រី។បន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងនៃរឿង «Till The End Of The Moon» ឆ្នាំ២០២៣ ស្នាដៃជាបន្តបន្ទាប់របស់ Luo Yunxi មិនសូវមានភាពជោគជ័យប៉ុន្មាននោះទេ។ រឿង «Love Is Panacea» ដែលសម្តែងរួមគ្នាដោយ Zhang Ruonan និងរឿង «Follow Your Heart»ដែលសហការជាមួយ Song Yi ទាំងពីរមិនទទួលបានការសរសើរយ៉ាងទូលំទូលាយឡើយ។

កាលពីឆ្នាំ២០២៥ រឿងភាគខ្នាតធំ «Whispers of Fate» ដែលមានចំណាត់ថ្នាក់ S+ ត្រូវបានគេរំពឹងថានឹងនាំលោកត្រឡប់ទៅកំពូលនៃប្រភេទរឿងប្រឌិតបែបស្រមើស្រមៃវិញ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលមិនដូចការរំពឹងទុកនោះទេ។ ពិន្ទុ Douban ឈានដល់ត្រឹមតែ ៥.៧ ប៉ុណ្ណោះ ហើយចំនួនអ្នកទស្សនាជាមធ្យមមានត្រឹមតែ១១.៨ លាននាក់ក្នុងមួយភាគប៉ុណ្ណោះ ដែលទាបជាងស្តង់ដារសម្រាប់រឿងភាគ S+។

កត្តាមួយក្នុងចំណោមកត្តាដែលគេជឿថាបានធ្វើឱ្យអាជីពរបស់ Luo Yunxi ជាប់គាំងគឺជម្លោះកិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់របស់លោកគឺ Zhongshi Tongcheng។ នៅពេលដែលលោកបានចុះកិច្ចសន្យានៅឆ្នាំ ២០១៥ Yunxi គឺជាតារាដែលកំពុងរះឡើង។ ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ ដោយសារតួនាទីរបស់ជា Run Yu និង Taijin លោកបានក្លាយជាមនុស្សល្បីល្បាញ និងជាប្រភពចំណូលដ៏ធំបំផុតរបស់ក្រុមហ៊ុន។ យោងតាមប្រភពឧស្សាហកម្មជាច្រើន អត្រាចែករំលែកប្រាក់ចំណេញដែល Luo Yunxi ទទួលបានគឺទាបណាស់។ នៅពេលដែលលោកល្បីល្បាញខ្លាំងបំផុត បន្ទាប់ពីក្រុមហ៊ុនបានកាត់ចេញការចំណាយផ្សេងៗ ចំនួនទឹកប្រាក់ពិតប្រាកដដែលតារាសម្តែងរូបនេះទទួលបានត្រូវបានគេរាយការណ៍ថាតិចជាង ៣០%។.png)
នៅពេលដែលកិច្ចសន្យាផុតកំណត់នៅឆ្នាំ ២០២៥ ភាគីរបស់ Luo Yunxi បានស្នើសុំការបង្កើនការចែករំលែកប្រាក់ចំណេញ ប៉ុន្តែការនេះត្រូវបានបដិសេធ។ នៅទីបំផុត លោកបានសម្រេចចិត្តមិនបន្តកិច្ចសន្យា ដែលនាំឱ្យមានជម្លោះរវាងភាគីទាំងពីរ។ ប្រភពបង្ហាញថា ក្រុមហ៊ុនបានកាត់បន្ថយសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនយ៉ាងច្រើនម្យ៉ាងវិញទៀត ដៃគូឧស្សាហកម្មក៏ស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងក្រុមហ៊ុនផងដែរ ដែលនាំឱ្យមានការលំបាកសម្រាប់ Luo Yunxi ក្នុងការធានាបាននូវគម្រោងថ្មីៗ។ កាលវិភាគបច្ចុប្បន្នរបស់តារាប្រុសវ័យ៣៧ឆ្នាំរូបនេះភាគច្រើនមានការចូលរួមក្នុងកម្មវិធីកម្សាន្ត និងការប្រគំតន្ត្រី៕










