Home ព័ត៌មានជាតិ សុខ លីន និងម្ចាស់ប្រ៊េនឡាកាម៉ូ កំពុងរងការវែ.កញែ.កពីអ្នកលេងបណ្តាញសង្គម

សុខ លីន និងម្ចាស់ប្រ៊េនឡាកាម៉ូ កំពុងរងការវែ.កញែ.កពីអ្នកលេងបណ្តាញសង្គម

112
0

អ្នកលេងទិកតុកល្បីឈ្មោះ សុខ លីន កំពុងការរិះគន់ពីសាធារណជនម្តងទៀតបន្ទាប់ពីថតវីដេអូយកដៃកូនប្រុសពៅរបស់ម្ចាស់ប្រ៊េនឡាកាម៉ូមកស្ទាបដើមទ្រូងរបស់នាង។ សកម្មភាពនេះមិនត្រឹមតែ សុខ លីន រងការរិះគន់ប៉ុណ្ណោះទេប៉ុន្តែម្ចាស់ប្រ៊េនឡាកាម៉ូផ្ទាល់ដែលជាអាព្យាបាលក៏ត្រូវមហាជនស្តីបន្ទោសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_MHQVmsr2SjRzqAJJiFkYwOyQT2MU4k65a7yWKzduSFuw-sS7UtLqGbKzikGYZR93pKmzwZ86E7Vc91VDmQarm2x4-JJdFgCalfj6uekKfAUAYNDq5GPajdv4HnK441CvFK9MhlkdXbUMf-hcfdHKw3AnIF40w2rg5PLBsg6WWf_tvMh8eXiDHcMk2TU/s960/image_2026-08-04_14-16-47.png

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកមានការចែកចាយវីដេអូឡើងវិញពីសកម្មភាពនៃការថតវីដេអូរបស់ សុខ លីន និងកុមារា ម៉េងសុង ដែលជាកូនប្រុសពៅរបស់លោកស្រី មាស ច័ន្ទដាលីស ម្ចាស់ប្រ៊េនឡាកាម៉ូ។ វីដេអូនោះបានទាក់ទាញប្រតិកម្មយ៉ាងច្រើនជាមួយនឹងរិះគន់សកម្មភាពដែលនាំក្មេងថតបែបនេះ ខណៈវីដេអូដើមដែល សុខ លីន បង្ហោះគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOP3Wv5GfST_OLRHtiSMHnkJoSOr7yiiMspOpqkdc34Yt7WaHAomE3IPuBdDIQi_PtyhdoFKgC4h6RoqvZHSxcG1sHtPj5Ex1ZkOqnpk1boUSfRkKdScIhlLUjADRW4ZpNagSi6O5NfLTeeeCIs9H5Y56dXE5u8FbhqNQywpGkFerJFEA-cfEcqkIuOQ/s708/image_2026-08-04_14-12-14.png
អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានបញ្ចេញមតិរិះគន់ចំពោះសកម្មភាពនេះដោយលើកឡើងថាជាសកម្មភាពមិនល្អ លើសខ្លាំងដែលការថតបែបនេះពុំគួរយកក្មេងមកសម្តែងនោះទេនាំឱ្យជះឥទ្ធិពលមិនល្អមិនសមរម្យសម្រាប់កុមារ។ មតិខ្លះទៀតក៏លើកឡើងថាការថតវីដេអូគួរតែមានព្រំដែនមិនថាមានចេតនាកំប្លែងឬទាក់ទាញអ្នកមើលនោះទេ មិនគួរអូសកុមារចូលរួមក្នុងសកម្មភាពបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV_yj4eVAsAPWvSVjXlhP-_Colu-5cXgxmR3Ux8IYg77qKq6Du6re4h9smT7JN7xg1SY-z1Sa_6yMlwkxcC4EkL-roB4FYu2fM47Wp5zjOle_wzQxEMbVft71DKu9PuMABAruF_Buq75YThn0w1ME-wy7iIZ4kl3ki8kK-u6OB7uD5_e1M2vinYxTDuI/s2048/image_2026-08-04_14-12-13.png
អ្នកលេងអ៊ីនធឺណិតមួយផ្នែកទៀតក៏បានចោទសួរទៅកាន់ម្ចាស់ប្រ៊េន ឡាកាម៉ូ ដែលជាអាណាព្យាបាលរបស់ ម៉េងសុង ហេតុអ្វីក៏បណ្តាលឱ្យកូនប្រុសរបស់ខ្លួនថតសកម្មភាពបែបនេះនោះទេទោះបីជាចង់ប្រម៉ូតផលិតផលឬការធ្វើឱ្យវីដេអូនោះផ្ទុះយ៉ាងណាក៏ដោយ៕