Home តារាជាតិ អូជី ហ្គូលឌិន បកស្រាយក្រោយ MV មួយបទធ្វើសឹងតែម្នាក់ឯង

អូជី ហ្គូលឌិន បកស្រាយក្រោយ MV មួយបទធ្វើសឹងតែម្នាក់ឯង

72
0

តារាចម្រៀង អូជី ហ្គូលឌិន បានធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលបន្ទាប់ពីចេញផ្សាយបទថ្មីរបស់ខ្លួនហើយ Credit នៅក្នុង MV ម្ចាស់ពានរូបនេះធ្វើសឹងតែម្នាក់ឯងឱ្យគត់ក្រៅពីតួសម្តែងស្រី អ្នកថតវីដេអូ និងជំនួញការថត។ អូជី បានពន្យល់ថាលោកចូលចិត្តធ្វើការងារតែម្នាក់ដោយសារតែអ្នកដទៃមិនយល់ពីខ្លួន ហើយថ្ងៃអនាគតទោះបីជាលោកមានលុយច្រើនក៏នៅតែចង់ធ្វើខ្លួនឯងដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkT8r9QbKEDXi9ztqqw1QAhyphenhyphenRKv3jAGTgDRV8UEXcV2-eUr7J9AUO0Thp9q5NHo8053KWIM5DZ8TjDSCVFOLvIEhLvq7nvhb9Z8Cucv2gy0HoS4xGWYVPxa-vNL5RwbPOS-j8dqTt0DBAlb0Jh91Qf1vweoUINL57g_5bReyzwr-Gj9z8nMXRG8RxGSE/s2048/image_2026-08-25_16-00-25.png
នៅយប់ថ្ងៃទី២៤ ខែសីហា អូជី បានទម្លាក់វីដេអូចម្រៀង « Oh My Love V2» នៅលើឆាណែលផ្ទាល់ខ្លួន។ នៅក្នុងការងារនេះអ្នកគាំទ្របានឃើញថាស្នាដៃទាំងអស់សុទ្ធសឹងតែបង្កើតឡើងដោយ អូជី ផ្ទាល់ទាំងអស់មិនលើកឡើងសូម្បីតែភ្លេងបុរាណខ្មែរគឺឧបករណ៍ «រនាតឯក»។ នៅពេលឃើញ អូជី ហ្គូលឌិន ធ្វើខ្លួនឯងមួយចប់នេះបានជំរុញឱ្យអ្នកគាំទ្រមួយចំនួនចង់ឱ្យម្ចាស់ពានរូបនេះព្យាយាមកាត់បន្ថយការងារឬឱ្យក្រុមការងារជួយខ្លះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWa0izBxSRBw6TZ0vXfJkC_ManeK3n7puxaUevHXObHA55PNB6z62fS8vD89ORByj1NAZfxz1rhBSacHcLAJp0hX43X-CV3R7i2HLKh27sZ2aWezuxFsea5mVUIyZVH4aZj-EvNDwid03dpvcytmAjjXUcMq7JerGZiP0KNSVv4kVtGAKr372x8vDtFsE/s2048/image_2026-08-25_15-34-46.png
ឆ្លើយតបនឹងសំណួរនេះ អូជី បានបង្ហោះសារនៅថ្ងៃទី២៥ ខែសីហា ដោយរៀបរាប់ថា «មានបងប្អូនផ្ញើសារសួរខ្ញុំច្រើន ម្តេចក៏ខ្ញុំមិនបន្ថយភាពរវល់ ខ្លះ?? ម្តេចក៏បងមិនឱ្យ Team ជួយខ្លះម្នាក់ឯងគ្រប់យ៉ាងអត់ហត់ទេ? អូជី បានឆ្លើយថា លោកចូលចិត្តធ្វើខ្លួនេងព្រោះការងារនេះបង្រៀនលោកឱ្យទៅមុខបានដោយខ្លួនឯង ហើយនាពេលអនាគតខាងមុខ ទោះលោកមានលុយច្រើនក៏លោកនៅតែធ្វើដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVy9A8I3VsdCISXRBACEglm4jift5t7_H4NRMwGySs65mvY8mEHom6I8ww6WsWR2mX89ZrJ8sCBiYRKtv78n6GiKqjXJE1mji1m1Uxcb-3MdwX41d7WDucRtiB5PzwOLKZ02yQsKhUDqqtM6r9iGgDTB9ccK88C4SYdDG4bNCl0nypmOgEJMQEKKm2Ac4/s2048/image_2026-08-25_15-34-48.png
ជាមួយគ្នានេះ អូជី ទទួលស្គាល់ថាតាមពិតលោកក៏ចង់មាន Team ដូចអ្នកដទៃដែរ ដើម្បីជួយផ្តល់យោបល់ ជួយគិត និងចែករំលែកការងារប៉ុន្តែយល់ថាអត់ប្រយោជន៍ ប្រសិនបើអ្នកនោះមិនយល់ពីអត្តសញ្ញាណ និងគោលដៅរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1SZKowhAEZzX3XJPcfT2y1nIt5ROtvg70xF8gNJGDKJTh5FRGcApH6GpK_4RCewAkwNLl99ReAzYwwtoofgpzscXrnJm52M8MC_JhCvUJ4rZqQHt75pvx3uCXRhjwzCKF8uA9s3DwX4H68HBtjLYhoxy5uyItBvx3HA31hQdl43ZH0X9geSGXlVlT8Y/s708/image_2026-08-25_15-15-05.png

តារាចម្រៀងរូបនេះបានពន្យល់ថា ប្រសិនបើមនុស្សម្នាក់មិនស្គាល់ខ្លួន មិនស្គាល់ការងារ និងមិនយល់ពីអ្វីដែលខ្លួនកំពុងបង្កើតឡើងប៉ុន្តែបែរជាព្យាយាមយកគំនិតរបស់អ្នកដទៃមកដាក់លើខ្លួន រហូតធ្វើឱ្យបាត់បង់ភាព Unique នោះអាចក្លាយជាឧបសគ្គជាងជំនួយ។ អូជី បានសង្កត់ធ្ងន់ថា «ធ្វើខ្លួនឯងចេះច្រើន ឆាប់ឆ្លាត គ្រាន់ជាងអួតអាងតែមិនដែលមានផលផ្លែ» ។

ទោះយ៉ាងណាបន្ទាប់ពីចែករំលែកសារខាងលើនេះហើយ អូជី ហ្គូលឌិន បានលាក់ឬលុបការបង្ហោះនេះយ៉ាងឆាប់រហ័ស៕