Home ព័ត៌មានអន្តរជាតិ អង្គការ NATO ថ្កោលទោ.សអ៊ីរ៉ង់ដែលផ្លោងមីស៊ីលជាច្រើនលើកចូលដែនអាកាសប្រទេសតួកគី

អង្គការ NATO ថ្កោលទោ.សអ៊ីរ៉ង់ដែលផ្លោងមីស៊ីលជាច្រើនលើកចូលដែនអាកាសប្រទេសតួកគី

13
0

សង្គ្រា.មនៅអ៊ីរ៉ង់ពេលនេះបានរាលដាលកាន់តែឆ្ងាយហើយ បន្ទាប់ពីអ៊ីរ៉ង់ផ្លោងមីស៊ីលជាច្រើនលើកចូលដែនអាកាសរបស់តួកគី ដោយហោះឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និងស៊ីរី ។ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អង្គការ NATO និងតួកគីបានចាត់ទុកសកម្មភាពនេះគឺជាការគំរា.មកំហែងសន្តិសុខ និងបង្កើនជម្លោះកាន់តែខ្លាំងឡើង ហើយតួកគីប្រកាសការពារអធិបតេយ្យ និងដែនអាកាសរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbP1Ry6trB7DNyKsiOy_iRNsi-CCJRU6EeZx2PXFPxjxggPwwEcVFtfPRubkCkJ8yuVnDjrhyueIAScIPTRmsD_4hk9TH4p3onQxvwnRO_QVbuzyQJqB3Gbg61-DzJ8u4EAr-mDFu_qz-TrylWDe8hLBF4uyINXF0VtGQ1rbhOodMT6OKUq8mmn5rzIfsS/s800/photo_2026-03-05_09-33-00.jpg
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រ.ហារមិនរើសគោលដៅ បន្ទាប់ពីអ៊ីរ៉ង់ផ្លោងមីស៊ីលរហូតដល់ដែនអាកាសតួកគី ប៉ុន្តែត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ហើយអង្គការនេះបញ្ជាក់ថា នឹងគាំទ្របណ្តាប្រទេសសម្ព័ន្ធមិត្តទាំងអស់ រួមទាំងគាំទ្រតួកគី ។

កាលពីថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យអង្គការ NATO អ្នកស្រី Allison Hart បានថ្កោលទោសអ៊ីរ៉ង់ខ្លាំងៗពីការវាយប្រហារដោយមីស៊ីលចូលដែនអាកាសតួកគីជាច្រើនលើក ប៉ុន្តែត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ។ អ្នកស្រីថា ៖ «យើងថ្កោលទោសអ៊ីរ៉ង់ដែលកំណត់គោលដៅមកកាន់តួកគី អង្គការ NATO នឹងឈរនៅខាងសម្ព័ន្ធមិត្តទាំងអស់ រួមទាំងតួកគី ដោយសារអ៊ីរ៉ង់នៅតែវាយប្រហារមិនរើសគោលដៅ គឺវាយប្រហារទូទាំងតំបន់ទាំងអស់ ។ សមត្ថភាពរារាំង និងការពាររបស់យើងរឹងមាំអាចការពារដែនអាកាសពីការបាញ់កាំជ្រួចផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2O5AT1fzW8ycf7Szoge79qGXvBWNI7fpetvX6qOSzf58V_VqJYA2QadmobRO3raYBiGMwgezHYdd5bnyCNzgrQpGJIMraQT_dYusr2UJzfXRgPIn0hHzppxDdKplRVnWsxhRhUFvjwe3V1Nt2B4efl-D9dkjRYqk7Ua5HrN2Q-YUWb1-ZvLVpBhJnaYKx/s1280/photo_2026-03-04_15-27-21%20(5).jpg

អ៊ីរ៉ង់បានផ្លោងមីស៊ីលទៅកាន់ប្រទេសតួកគីជាច្រើនលើក ប៉ុន្តែត្រូវបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ដែលប្រចាំការនៅសមុទ្រមេឌីទែរ៉ាណេខាងកើត ។ នេះជាការផ្លោងមីស៊ីលជាលើកដំបូងចូលដែនអាកាសតួកគីជាសមាជិកអង្គការ NATO និងមានព្រំដែនមួយផ្នែកជាប់ជាមួយអ៊ីរ៉ង់ ហើយត្រូវបានអ៊ីរ៉ង់ទាញតួកគីឱ្យចូលក្នុងជម្លោះកាន់តែរាលដាលខ្លាំងក្នុងតំបន់ ។

យោងតាមនាយកផ្នែកទំនាក់ទំនងការិយាល័យប្រធានាធិបតីតួកគី គឺមីស៊ីលដែលផ្លោងពីអ៊ីរ៉ង់នេះ បានឆ្លងកាត់ដែនអាកាសប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់មក ក៏តម្រង់មកកាន់ដែនអាកាសតួកគី ប៉ុន្តែត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ស្ទាក់ចាប់ និងបំផ្លាញ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFkCMahmGUUqFeAevpse5XKqhu6-2Gi6tY-tgZCwJwpv-JjWR-80OOMNAp8IcGsCSYqyd10d71TAJEJbWkRSNQiXqUvZu2LUur9TGO2B3orfs3LmOfR-U7Rq5nmQazqY7gGcKNtD7fFbNRvTyY2OZHmOD636478fRHQXs71hB111XhMN84sKTgVi9z8oMi/s800/photo_2026-03-05_09-33-01%20(2).jpg

    ក្រសួងការពារជាតិតួកគីចេញសេចក្តីប្រកាសថា អ៊ីរ៉ង់ផ្លោងមីស៊ីលចូលដែនអាកាសតួកគី ពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសទេ ប៉ុន្តែតួកគីជំរុញឱ្យភាគីទាំងអស់ចៀសវាងសកម្មភាពឈានទៅបង្កើនជម្លោះក្នុងតំបន់ ពេលនេះ យើងនឹងពិភាក្សាជាមួយអង្គការ NATO ព្រមទាំងសម្ព័ន្ធមិត្តផ្សេងៗបន្តទៀត ។ តួកគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដោយមិនស្ទាក់ស្ទើរដើម្បីការពារអធិបតេយ្យ និងដែនអាកាសរបស់យើងយ៉ាងរឹងមាំ យើងនឹងរក្សាសិទ្ធិការពារខ្លួនពីសកម្មភាពណាមួយដែលប្រឆាំងនឹងប្រទេសតួកគី ។

    មន្ត្រីជាន់ខ្ពស់តួកគី ក៏បានចេញសេចក្តីថ្លែងការណ៍ចំនួន២ច្បាប់បន្ថែមទៀតពាក់ព័ន្ធនឹងការផ្លោងមីស៊ីលរបស់អ៊ីរ៉ង់ ដែលសេចក្តីថ្លែងការណ៍បញ្ជាក់ថា បណ្តាប្រទេសជាសមាជិកអង្គការ NATO នឹងពិភាក្សាគ្នានៅពេលមើលឃើញថា ប្រទេសជាសមាជិកណាមួយកំពុងតែរងការគំរាមកំហែងបូរណភាពទឹកដី ឯករាជ្យ នយោបាយ និងសន្តិសុខ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMOWJBck_YIW5MS34ObCVi0Il4sv14YgsYzykXXDGIhnIFNqpC0B0T6RZvIt3iKyWE9C-dMBtOFNhaoQsvTOk2BCzbL4tJv-7kodKP8A2jw8oTbAq8t20E4g7QWZNyqHCzohip6CG5j5sBJGPub0ijYeC3ZP1o5W5QoQp2w_5OxP-8vd0SNw2NMSk9SeO0/s1280/photo_2026-03-05_09-33-01.jpg