ប្រទេសអង់គ្លេស ៖ តាំងពីដើមឆ្នាំ២០២៦ រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមទូរទស្សន៍មុនម៉ោង៩យប់ ដែលនេះជាវិធានការទប់ស្កាត់កុ.មារ និងយុវជនអង់គ្លេសមិនឱ្យមើលឃើញការផ្សាយពាណិជ្ជកម្មអាហារកែច្នៃ និងភេសជ្ជៈផ្អែមមិនល្អសម្រាប់សុខភាព ។ ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសក៏បានហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមប្រព័ន្ធអនឡាញផ្សេងៗផងដែរ ប៉ុន្តែមិនរាប់បញ្ចូលការផ្សាយតាមវិទ្យុ និងការផ្សាយអាហារណាដែលមានតែសំឡេង គ្មានរូបភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4pCaLMPI3oDB2vTAoXfvpLDmR3eyKpraCZTz0dNzQ4IGex-VOlegapJ26ozJnDH-KDjvP43W9q-d9iH3iyJQPLOSh7mLm37FL0uuEIasKEFMJb_XRS7I_0a5xsPaxk8n_G7VXpzF5QPS6aZSA7JITR8spDFyfKjKKkSBtR01nmmGEqXOvsktUA70NdS7Q/s1002/image_2026-01-09_16-53-58%20(2).png
ទិន្នន័យស្រាវជ្រាវរបស់សេវាសុខភាពជាតិអង់គ្លេស (NHS) បង្ហាញថា កុមារតូចៗនៅអង់គ្លេសម្នាក់ក្នុងចំណោម១០នាក់ កំពុងប្រឈមនឹងជំងឺធាត់ ហើយកុមារម្នាក់ក្នុងចំណោម៥នាក់ មានបញ្ហាពុកធ្មេញមុនអាយុ៥ឆ្នាំ ។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃដែលមិនល្អសម្រាប់សុខភាពកុមារ គឺជះឥទ្ធិពលដល់ទម្លាប់ការបរិភោគអាហាររបស់កុមារ ថែមទាំងធ្វើឱ្យពួកគេប្រឈមនឹងការឡើងទម្ងន់ ឬជំងឺធាត់នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSMbYr1RIslBwmLeFG-51ikqUX95sr3NGK6Nf2c93wKkaNks1PNgXwkEf0Vb2_dXgKqHemeSiNgLwJh1wprSJ_DQAFb5Bl4bI7Y4EiphOH-7MGdDAXweYXNe7fkWuv9IKAHLMPNEYxfoFkaRufK094eZ_HtzG-nyfeDmmD0pGh4UhaI-RcQP-veaHsdvv/s1400/image_2026-01-09_16-53-58.png

តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអង់គ្លេស គឺកុមារ និងយុវជនអង់គ្លេសបានមើលឃើញការផ្សាយពាណិជ្ជកម្មអាហារកែច្នៃមិនល្អសម្រាប់សុខភាពក្នុងអ៊ីនធើរណេតជាញឹកញាប់ ជាពិសេស Influencer តែងតែផ្សាយពីអាហារកែច្នៃជាច្រើន ដែលកាន់តែធ្វើឱ្យកុមារចង់បរិភោគខ្លាំង ។ កុមារ និងយុវជន ស្មើ៣៩% ប្រាប់ថា ពួកគេចាប់អារម្មណ៍នឹងការផ្សាយអាហារកែច្នៃ ដោយចុច Like, Comment និង Share ដែលធ្វើឱ្យចំនួនតាមដានការផ្សាយអាហារកែច្នៃតាមរយៈ Influencer គឺច្រើនជាងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4Z0cOjhq0RfT2iVehzOu0PII4PIoyX6SH-Vju1d6ysVmSIvaJ1nSNBIPLk_KbWY3tCu29BRDd7lv1mclI-F0AQW7xL49cuWttrj8tsyMHjcU_kt4gN6tT1DoZFEA5k7_T5SJQn4ZXDOPTjp_ChHuV78Vv02337YGmPXmSBxbCO3P7b_3JAXyWXQbnclI/s1516/image_2026-01-09_16-53-59.png

អាហារកែច្នៃដែលរដ្ឋាភិបាលអង់គ្លេសហាមឃាត់ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍មុនម៉ោង៩យប់ រួមមាន ៖ ប័រហ្គ័ ភីសា នំកញ្ចប់ផ្អែម នំប៉័ងផ្អែម និងសានវិច ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស អ្នកស្រី Ashley Dalton ថា ៖ «បម្រាមផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមទូរទស្សន៍មុនម៉ោង៩យប់ និងការហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមប្រព័ន្ធអនឡាញ នឹងជួយកាត់បន្ថយការបរិភោគអាហារកែច្នៃច្រើនប៉ះពាល់សុខភាព» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7LdrxK8sYucBWUCDh-x7cddPiaRceGB3L6n-5l8wcHg61ktgtMkABc5x7HIMVpXKQv1W1ICpXApiZfCgNAvWdTjnjb-gntVYi0DbcFpdcZo1Cquwqn2l104rtvZaVPGsqnt0UYn6kOsrElMJbUqKhwdW-gY72TesyWB50e74d_LC5G2z-rZQHQY65UHl/s1200/image_2026-01-09_16-54-00%20(2).png
រដ្ឋាភិបាលអង់គ្លេសជឿជាក់ការហាមផ្សាយអាហារកែច្នៃនេះនឹងជួយការពារកុមារប្រមាណ ២ម៉ឺននាក់ កុំឱ្យកើតជំងឺធាត់ ហើយក្រុមហ៊ុននានាអាចផ្សាយអាហារជំនួយសុខភាពជំនួសវិញ ។ រដ្ឋាភិបាលអង់គ្លេសសង្ឃឹមថា ក្រុមហ៊ុននានានឹងងាកមកចាប់អារម្មណ៍អាហារល្អសម្រាប់សុខភាពច្រើនជាងមុន ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Gz40L3YKgQWe5Kk4_DzeZORUGS244YP-hGM4Ekj6lUX61okejQzPKqy4VrUzLeierLofXmNFZNjT-PoqY8bT-F1zKNa7RXpnm852K2RkGn8dlw70GX_hUceWt2pnfqoLDwGdqUTB53clYfoQSS4LhrLyDeXFDLpTlgOfnsaw6UB0B32k7cBS97NmOUhu/s1280/image_2026-01-09_16-54-00.png

ទោះជាការហាមឃាត់ទើបតែអនុវត្តនាដើមឆ្នាំ២០២៦ ប៉ុន្តែក្រុមហ៊ុនផ្សាយអាហារកែច្នៃអង់គ្លេសបានស្ម័គ្រចិត្តអនុវត្តតាំងពីខែតុលា ឆ្នាំ២០២៥ មកម៉្លេះ ដោយងាកមកផ្សាយតាមទូរទស្សន៍ពីអាហារមានខ្លាញ់តិច ស្ករតិច និងមិនសូវប្រៃ ដើម្បីកុំឱ្យប៉ះពាល់សុខភាពកុមារ និងយុវជន ខណៈការផ្សាយនំផ្អែមត្រូវបានជំនួសដោយអាហារបន្លែ និងផ្លែឈើ ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលអង់គ្លេសធ្លាប់បានហាមឃាត់ការផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូពីអាហារកែច្នៃប៉ះពាល់សុខភាពនៅក្បែរសាលារៀន ឬមណ្ឌលសុខភាព ៕