គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធអ៊ិនធើណេតជំនាន់ទី៥ ឬដែលហៅថាជាអ៊ិនធើណេតល្បឿន 5G បានចាប់ផ្ដើមដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងណា មានមនុស្សមួយចំនួនអាចតភ្ជាប់នូវសេវា 5G នេះបាន ខណៈមួយចំនួនផ្សេងទៀតនៅមិនអាចប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតល្បឿនលឿនថ្មីនេះបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIe9jIbX6MLodTy6dm7mlYki1N-z3BJlGVHFJ6EW47LYjqvywa1lr7xtRuZzvU5i_1UzjyyFf0lOIS47d21eB9tNOSedUD5XlsKQHLWs5000byvAqHYVq5jgdAH2Mm881jtlqPzQbhtEot77Zbml2sFDzEX66Wu_ak2AhXE4iX68GT6oJax_XWkQ8AY8u/s1280/photo_2026-01-02_14-10-25.jpg
កាលដែលទូរស័ព្ទរបស់លោកអ្នកនៅមិនទាន់អាច ឬមិនអាចតភ្ជាប់នូវសេវាអ៊ិនធើណេត 5G បានគឺបណ្ដាលមកពីកត្តាធំៗចំនួន២ ដែលក្នុងនោះវាពាក់ព័ន្ធនឹងប្រភេទទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់ និងមួយទៀតអាចជាបណ្ដាលមកពីកត្តាតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJjw4JGxXmzYA35TEWVKs5G7BDmyk938st5o4Va-MN9qASwxfeUj0a2fCsOpbzbhv7OxA4CBFeqCl2555UPlRBchOqD8cjWSoV3qSY8Hccc9uEdglg7GgWufA4nh5ZDg1V6gKlT3ZbQx_rJ0DFbcetdmodECqYl3X9B5oezfXzlRLs-q0QtaoztJotDpnD/s1280/photo_2026-01-02_14-10-26.jpg

ពាក់ព័ន្ធនឹងកត្តាប្រភេទទូរស័ព្ទ ចំពោះទូរស័ព្ទដែលអាចតភ្ជាប់ឬចាប់សេវា 5G មកប្រើប្រាស់បាន គឺតម្រូវចាប់ពីម៉ូដេល Iphone 12 ឡើងទៅ សម្រាប់ទូរស័ព្ទ IOS រីឯទូរស័ព្ទដៃប្រភេទ Android មានដូចជា ទូរស័ព្ទ Samsung ស៊េរីថ្មី (ត្រកូល S, Z, និង A), OPPO (Reno), vivo (V series), Xiaomi, Redmi, និង Realme។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxcVmVF7DvNL4lIBJkJ5-NF2M5PpYZfUkRnVj8sqVsRCxvfVHhrS0E6bpz9oLHCJTa48VW-jXy7-WRMvR5xqEkVWKGF0KR7TKVdKp4PXzvw6tMrn_B8dqX6jGzTig938A1nKtRT7iRlx_9zJzOkjicodMXdAPx31aXdUVbFlaYVm3rJx7HrEQ-T_pb6gR/s1280/photo_2026-01-02_14-10-26%20(2).jpg

ដោយឡែកក្រៅពីកត្តាប្រភេទទូរស័ព្ទដៃ ចំពោះតំបន់ដែលអ្នករស់នៅឬប្រើប្រាស់សេវាអ៊ិនធើណេតក៏សំខាន់ផងដែរ ដោយសារតែប្រព័ន្ធ 5G ថ្មីនេះ មានតែនៅក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត ដែលវាគឺជាជំហ៊ានដំបូងនៅក្នុងការសាកល្បង រីឯតំបន់ឬខេត្តមួយចំនួនទៀតនឹងមានការតភ្ជាប់ទៅដល់ក្នុងពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggimqJzNjAB6hxBofnLg-IfjyGd8RqgkfR1bfgmnpefvQFyAMA-yof4zrYH9VFalfdNujne89MPSfVmxM2je_TF50xTT5Ue4SGv_6WdtAt2svTFK8mQt7hpCV57PEF4r5-3Ob8khtDsZlXxNdeLcVsjTZ1aCt6dbCtSqpJ6o7dTpDdPTPqEU3resko1GpL/s1000/photo_2026-01-02_14-10-26%20(3).jpg

គួរជម្រាបថា ប្រព័ន្ធអ៊ិនធើណេត 5G នឹងអាចដំណើរការដោយស្វ័យប្រវត្តិលើប្រព័ន្ធទូរស័ព្ទធំៗទាំង៣រួមមាន: Smart Axiata, Cellcard, និង Metfone ដូច្នេះប្រសិនជាបងប្អូនស្ថិតនៅក្នុងតំបន់ទាំងនេះ ឬមានម៉ូដេលទូរស័ព្ទដែលបានរៀបរាប់ដូចខាងលើហើយ តែនៅតែមិនអាចភ្ជាប់ 5G បាន បងប្អូនអាចសាកល្បងចូលទៅកាន់ Setting នៅក្នុងទូរស័ព្ទដៃ រួចស្វែងរកពាក្យ Cellular (សម្រាប់ទូរស័ព្ទ Iphone) ឬ ពាក្យថា Connections ឬ Network & Internet (សម្រាប់ទូរស័ព្ទ Android) បន្ទាប់មកធ្វើការចុចបើកលើពាក្យ 5G ដើម្បីឲ្យទូរស័ព្ទរបស់បងប្អូនចាប់យកសេវា 5G ដោយខ្លួនឯងនៅពេលស្ថិតនៅក្នុងតំបន់ដែលមាន។

ប៉ុន្តែប្រសិនបើធ្វើតាមលក្ខខណ្ឌទាំងអស់នេះហើយ នៅតែមិនមាន 5G ក្នុងទូរស័ព្ទដៃទៀត នោះបងប្អូនអាចសាកសួរព័ត៌មានបន្ថែមតាមរយៈផេកផ្លូវការរបស់ប្រព័ន្ធទូរស័ព្ទដែលបងប្អូនកំពុងប្រើប្រាស់បាន៕