យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ជម្លោះកិច្ចសន្យារវាងតារាសម្តែងស្រី Ju Jingyi និងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Siba Media បានកើនឡើងពីជម្លោះស្ងាត់ៗទៅជាជម្លោះបើកចំហ។ ភាគីទាំងពីរបានចេញផ្សាយព័ស្តុតាងជាបន្តបន្ទាប់ បានធ្វើសេចក្តីថ្លែងការណ៍ដ៏រឹងមាំ និងលាតត្រដាងទិដ្ឋភាពលាក់កំបាំងជាច្រើននៃកិច្ចសន្យា និងប្រាក់ចំណូលនៅក្នុងឧស្សាហកម្មកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAPl5bBDZU4JhOjcFwVQuWrkt6HKHw_khs2LIg4-Ruq1hbdWF_gA5gMCeTpIECtrBFgberasqPrQaGC54t8QunUPBkRXh1aUzdNn5KfD30rCWKZtpcBkbWlQL2QqkeSes-KHpaao8hf9qH94NEy5iMKbtsGBYKrS4Y8x7ce6z5Hdh7NC7nJe5ic75OVmfu/s1267/image_2025-12-18_11-59-55.png
ជម្លោះបានផ្ទុះឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលនៅថ្ងៃខួបកំណើតគម្រប់ ៣០ឆ្នាំរបស់ Ju Jingyi ក្រុមហ៊ុន Siba Media បានប្រកាសដោយមិននឹកស្មានដល់ថា ពួកគេបានបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចសហការរបស់ពួកគេជាមួយតារារូបនេះហើយកំពុងបន្តទៅដំណាក់កាលទីពីរនៃកិច្ចសហប្រតិបត្តិការក្រោម «កិច្ចព្រមព្រៀងបន្ថែម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgF2xSnLOYxjvBke24mqB5a4DgrlW8nj16XUhk0M-VkvDVZZinOz50N52FBmlA5LfYzZL1BwpKQybshtvKDcGZ4i-DXGXNK6BmJ9QwT2MU1nmwv4AqhMGIO_1sJlKLCqUHi9Gu8LbXc_UwYl0RpKRqVDz2JgFQbjTreGIoUdgwP50E1Mz9DSBVUR_N7kQ/s1440/image_2025-12-18_11-59-56%20(2).png

ជាការឆ្លើយតប Ju Jingyi បានបញ្ជាក់ភ្លាមៗថាកិច្ចសន្យាគ្រប់គ្រងរបស់នាងជាមួយ Siba បានបញ្ចប់នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ហើយនឹងមិនត្រូវបានបន្តឡើងវិញទេ។
នៅក្នុងខែកក្កដា ឆ្នាំ២០២៤ Ju Jingyi បានដាក់ពាក្យបណ្តឹង ដោយស្នើសុំការផ្ទៀងផ្ទាត់ហត្ថលេខានៃ «កិច្ចព្រមព្រៀងបន្ថែម» ឆ្នាំ២០១៨ ដែល Siba បានលើកឡើងដោយអះអាងយ៉ាងម៉ឺងម៉ាត់ថាឯកសារនេះត្រូវបានក្លែងបន្លំហើយថានាងមិនដែលចុះហត្ថលេខាលើវាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAj34AldNI1bnf3mN00SaxcNkzpEA7Gy2OF6SODIH_D-wDqelfueNBRFhmrOr64RMUSOr3ImknVf6GAv6RRhlHcSHQIu5KDxNjgjxIYWglO_4dQFv6QIYyVVSTCeuqH3BTrFvpkueule6teDBPjh0c0KYIORt0Jk2cAJU5PtBY8bdPg6LDTmnTk3I4KXbQ/s1286/image_2025-12-18_11-59-56.png

នៅក្នុងខែកុម្ភៈ និងខែកញ្ញា ឆ្នាំ២០២៥ តុលាការបានបញ្ជាឱ្យមានការផ្ទៀងផ្ទាត់ហត្ថលេខាពីរដង ប៉ុន្តែទាំងពីរលើកនេះ តុលាការមិនអាចបញ្ជាក់បានថាតើហត្ថលេខានៅលើកិច្ចព្រមព្រៀងបន្ថែមនោះជារបស់ Ju Jingyi ដែរឬទេ ដែលធ្វើឱ្យអំណះអំណាងរបស់ Siba ចុះខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkg6w3KIcEs2SfyqR5ivy3cQBdhBO9Q-emlgD5-MHZY-WhGe7hCMF6jKu8035mvv4EMNM2u6teLVdltNyVmI86S7p0a4y2yntVl-3SiwalLWIV2D6YtK7-yoLaQIWeZI31N32LN6vaO_mP81C0YKyz1nD-rn-RGAlQoLJtGV_cif-6nuo5hMs5ThCQ-be/s1020/image_2025-12-18_11-59-57%20(2).png

នៅថ្ងៃទី១៦ ខែធ្នូ ក្រុមហ៊ុន Siba បានចេញផ្សាយរបាយការណ៍ផ្ទៀងផ្ទាត់ហត្ថលេខា ហើយបានប្រកាសថា ក្រុមហ៊ុនមិនបានក្លែងបន្លំហត្ថលេខារបស់ Ju Jingyi ទេ។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា របាយការណ៍ផ្ទៀងផ្ទាត់ដែលផ្សាយដោយ Siba «មិនត្រូវបានផលិតឡើងដោយភ្នាក់ងារផ្ទៀងផ្ទាត់ដែលត្រូវបានតែងតាំងដោយតុលាការដែលមានការអនុញ្ញាតស្របច្បាប់នោះទេ» ហើយដូច្នេះមិនអាចទទួលយកជាព័ស្តុតាងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgezjaCRLbsQcwnmW7B2dKuFI8DjJrVhCDoOSb4NcsTGVvfQna_a9-j-lhVg_Zh_B8TV5hGrK1BntD_nP4g2GqrD5CCNYpet6HlJuv6GjnMLcUZU_Fd2BjLODCKs_aZW-ai6JCHBRFEnIiD5D_vKi_D7yBpJjSvV63mPB5MBqxOOyfGjhFSCaVM5x6RXWoZ/s1440/image_2025-12-18_11-59-57.png

ទន្ទឹមនឹងនេះ ទោះបីជា Ju Jingyi អះអាងថាកិច្ចសន្យារយៈពេល ១០ឆ្នាំរបស់នាងជាមួយ Siba បានបញ្ចប់ក៏ដោយ ក្រុមហ៊ុនទទូចថា យោងតាម «កិច្ចព្រមព្រៀងបន្ថែម» ឆ្នាំ ២០១៨ កិច្ចសន្យានេះត្រូវបានបន្តរហូតដល់ឆ្នាំ ២០៣៣ មានន័យថា Ju Jingyi បានចុះកិច្ចសន្យារយៈពេល ២០ ឆ្នាំជាមួយ Siba (ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០៣៣)។ ជម្លោះនេះកាន់តែធ្ងន់ធ្ងរឡើងនាពេលថ្មីៗនេះ នៅពេលដែលក្រុមហ៊ុន Siba Media បានបង្ហាញព័ត៌មានលម្អិតអំពីប្រាក់ចំណូល និងអត្ថប្រយោជន៍ដែលពួកគេបានផ្តល់ឱ្យ Ju Jingyi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Lfm9iR1SZcSo8O0HxtPVO3-_Fonop0r_tr7HM7Wts6fka3iKXbR-hpfvAY7IJFinPuNkwCRlkSHItuE3uPDgoNnyQq08XuZ38hfIMbn5W7m-GTD21W-GVWu4t-fc9iYOllHD52E6pFA2Wp0lpqj3tB4eDtn9p1hPgQG7-WGglWwxnAeBGk5HCLeazhHL/s1619/image_2025-12-18_11-59-58%20(2).png

ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានវិនិយោគជាង ១៦០លានយន់ ដើម្បីអភិវឌ្ឍផ្លូវអាជីពក្នុងវិស័យភាពយន្ត និងទូរទស្សន៍សម្រាប់ Ju Jingyi ជាពិសេសគម្រោងរឿងភាគប្រវត្តិសាស្ត្រ «Legend of Yun Xi» ក្នុងឆ្នាំ២០១៨។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ Ju Jingyi បានទទួលប្រាក់ចំណូលមុនបង់ពន្ធសរុបចំនួន ១៣៩ លានយន់ (ប្រហែលជាង១៩លានដុល្លារ) ពីភ្នាក់ងាររបស់នាង។ ដើម្បីឱ្យតារាសម្តែងរូបនេះអាចបំពេញតាមតម្រូវការសម្រាប់កម្មវិធីស្នាក់នៅផ្អែកលើទេពកោសល្យនៅទីក្រុងសៀងហៃ ភ្នាក់ងារនេះបានបង់ប្រាក់ខែថេរចំនួន ២៥០,០០០ យ័ន ប្រមាណ៣៥,៥០០ ដុល្លារក្នុងមួយខែដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb0g-A_Vyn5cbyX2O-r8lMyVf9bsNsLU7bZqdMH6IgYkx80oKgYuydXgANzXSENHnBRxwuo9CZvwF9j0Vmu9JJ074ujXl1gsp447kKYr3HwHzXM2RHOLXCjKPCDLHWBe99wF81veXooguVUdR2-n_bT-OqHk1f0jUaiFKZD3muhOEvQjaukg7h4k_teNDs/s1629/image_2025-12-18_11-59-58.png

លើសពីនេះ នាងត្រូវបានផ្តល់ជូនអាផាតមិនប្រណីតមួយនៅក្នុងតំបន់ Bund នៃទីក្រុងសៀងហៃ រថយន្តទំនើបដែលមានអ្នកបើកបរ និងគ្រឿងបរិក្ខារជាច្រើនទៀត។ព័ត៌មានអំពីកិច្ចសន្យារយៈពេល ២០ឆ្នាំ និងប្រាក់ចំណូលចំនួន ១៣៩លានយ័នបានបង្កឱ្យមានភាពចម្រូងចម្រាស។ អ្នកគាំទ្រអះអាងថាកិច្ចសន្យារបស់ Siba ជាមួយ Ju Jingyi គឺគ្មានអ្វីក្រៅពី «កិច្ចសន្យាទាសករ» ទេ ដោយកេងប្រវ័ញ្ចសិល្បករ និងមិនទទួលបានសំណងគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_UtHd0rGVygUWmkfL6F1pkpKTwsh2IR613IK_X2Up6n8LDOlbmWgQotAdwNJi4W4rDI_AJ6kyJAfPchhE_m-DvfmBFVIYVpAtzAbULTgA1atphyphenhyphen2xX9wle4VNmVOLIlS3cwQ0POVqQpjtcN_Qdl_NQsjahg-ap0S-uP4evROwhPinMtGEkm80SzWAeNt/s960/image_2025-12-18_11-59-59%20(2).png

អ្នកខ្លះអះអាងថា ១៣៩ លានយ័នគឺជាប្រាក់បំណាច់របស់នាងសម្រាប់រយៈពេល ១០ ឆ្នាំ ដូច្នេះប្រសិនបើគណនាជាប្រាក់ចំណូលប្រចាំឆ្នាំរបស់ Ju Jingyi ចំនួននេះមិនស៊ីគ្នានឹងកាលវិភាគការងារដ៏មមាញឹក និងតម្លៃពាណិជ្ជកម្មរបស់នាងក្នុងនាមជាតារាសម្តែងនោះទេ។បន្ទាប់ពីប្រកាសបញ្ចប់កិច្ចសន្យាជាមួយ Siba និងចាកចេញពីក្រុមហ៊ុន តម្លៃពាណិជ្ជកម្មរបស់ Ju Jingyi មិនបានថយចុះទេ។ នាងបានបន្តចុះកិច្ចសន្យាជាមួយគម្រោងភាពយន្តដែលមានចំណាត់ថ្នាក់ S+ ហើយបច្ចុប្បន្នមានភាពយន្តចំនួន៤កំពុងរង់ចាំការចាក់ផ្សាយ។ នាងក៏បានសហការជាមួយម៉ាកល្បីៗដូចជា Louis Vuitton ផងដែរ។អ្នកគាំទ្រក៏បាននិយាយផងដែរថា ប្រាក់ចំណូលប៉ាន់ស្មានរបស់ Ju Jingyi ពីការងារឯករាជ្យរបស់នាងរយៈពេលកន្លះឆ្នាំបានលើសពីប្រាក់ចំណូលសរុបរបស់នាងពី Siba រយៈពេល ១០ ឆ្នាំរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSFf6wM5zLDWIQloFPbQ8khCesPMeNDPr4WGpqcFpK3fbQa9CNoyR8dMJLPC93DvWH3QFPpgRI5_ukyybWdFLbYJ87ewj1VezrVcUmHCFA_jji2ADZrpn-dRKD7K-Mfwcp_2BntbJzyOk92TbhL__uB8gczDlm20rmqJf-nF4GO8mKCaUYCWEnNlYyxzA/s1280/image_2025-12-18_11-59-59.png

ប៉ុន្តែ Siba មិនបានឈប់ត្រឹមហ្នឹងទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន ក្រុមហ៊ុនបានអះអាងថា ប្រាក់ចំនួន ១៣៩ លានយ័ន គឺជាប្រាក់ចំណូលស្របច្បាប់ដែលត្រូវបានយកពន្ធជាផ្លូវការតាមបទប្បញ្ញត្តិ ដោយបញ្ជាក់ថា «ប្រសិនបើមានទម្រង់ចំណូលផ្សេងទៀតដែលមិនទាន់បានប្រកាស ឬយកពន្ធតាមច្បាប់ ក្រុមហ៊ុនរបស់យើងនឹងមិនទទួលខុសត្រូវទេ»។សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលតាមអ៊ីនធឺណិត ដែលជំរុញឱ្យមានការទាមទារឱ្យអាជ្ញាធរពន្ធដារស៊ើបអង្កេតបញ្ហាបង់ពន្ធរបស់ Ju Jingyi និង Siba Media៕