ថៃទំនងជានឹងត្រូវអស់លក្ខឆាប់ៗហើយ! ដោយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារបកអាក្រា.តខ្ទេចខ្ទី នូវលេសចោទប្រកាន់របស់ថៃ និងប្រវត្តិសាស្រ្តនៅតំបន់ឥណ្ឌូចិន ដោយបានលើកឡើងចំៗថា នៅឆ្នាំ២០២៥នេះ ប្រទេសថៃ បានប្រើលេសឈ្លានពានកម្ពុជាម្តងទៀត ដែលស្រដៀងការឈ្លានពានកម្ពុជាកាលពីជាង ៨០ឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0Uodcj8wfmirbTx1zpqWH-ak9wrtoEXw2xrpcxvpANfkNQ7Nxj0sQ_bS_kQezHdUSJlr4CmO2n1qgs_WCY2iOBVeh20Iwy0Yq5RKPs6ZILM1cnZNx9te8nupX95xpsgKToAeU6Mijrk5MUGeI7KFbcdpV65aJ-IKjR-RHKAHaHuBtBo2XNJtiJ6kcVcR/s750/photo_2025-12-18_14-46-44%20(3).jpg
តាមរយៈការបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុក លោក Casey Barnett បានរៀបរាប់យ៉ាងដូច្នេះថា នៅឆ្នាំ ១៩៤១ ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIi_ycAtjdxPizuEd1e28081vbt9IduhCsbgzBEBddcHB2FFs1QE4I57OxxxzCcwKKVZW5ZjwccubJJmUGTIbqJPVE6qG0i1AaG8Y47th5Uyt4BgdD46WvY0IPAhyphenhyphenGhXjQv8T_GwGgzfZVdfE6ghaCUpRCYU_-_spiRsNUme4JXwfEH1xPad_LH81tgqbz/s1280/photo_2025-12-18_14-46-44.jpg

ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។

កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0zUdR-jA-i20pQIlBx4g-GQugsoSP1wJRImS73CSXNNcimR8tL9-T-8OkBu2mfWx_tGzl11a_W2l1EEdwbRxPSr73yp2_D2cG_WKPclTDja4g3m8SHFPhCHJjnm1Wk4idcs93pIEGmyjw5Wf1Gq_YvjtU-gX-1jr0YH70YfRnwuEujQbq6XDblinnkP3/s1200/photo_2025-12-18_14-46-45%20(2).jpg

នៅខែធ្នូ ឆ្នាំ ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ ចំពោះការអះអាងទឹកដីរបស់ថៃ—រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា (Burma)។ កិច្ចព្រមព្រៀងនេះបានធានាតួនាទីរបស់ថៃ ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ និងជាទីតាំងសម្រាប់ការរៀបចំកម្លាំង (staging ground) សម្រាប់ការឈ្នះគ្រប់គ្រងរបស់ជប៉ុនលើម៉ាឡាយ៉ាអង់គ្លេស និងភូមា ក្នុងឆ្នាំ ១៩៤១ ដល់ ១៩៤២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dLCkaMRcjdxhw1Cw7MfMk9WduQYFAN-WLs3_M389uw_tKNYJlgWPdy5nfUjXZTYZipZ5nWKFp2eqANzm4Owuvd6rIx2b3fX4XsZXZwMepCy6ZhV5BYM4yibAdQ9bMaq0fH2KSqA9WQW4Uomcz0puR2jscp1JQIG9oAv4dy_Ce2jbxkqikcihIiABycxa/s600/photo_2025-12-18_14-46-45.jpg

នៅខែកក្កដា ឆ្នាំ ១៩៤៣ ជប៉ុនបានផ្តល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួនប្រាំមួយពីម៉ាឡាយ៉ាអង់គ្លេស និងភូមា ឲ្យទៅថៃ។ ក្នុងអំឡុងពេលនេះ ថៃបានសម្របសម្រួល និងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុន ដើម្បីសាងសង់ផ្លូវដែកភូមា (Burma Railway) ដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូន (Yangon)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0zUdR-jA-i20pQIlBx4g-GQugsoSP1wJRImS73CSXNNcimR8tL9-T-8OkBu2mfWx_tGzl11a_W2l1EEdwbRxPSr73yp2_D2cG_WKPclTDja4g3m8SHFPhCHJjnm1Wk4idcs93pIEGmyjw5Wf1Gq_YvjtU-gX-1jr0YH70YfRnwuEujQbq6XDblinnkP3/s1200/photo_2025-12-18_14-46-45%20(2).jpg
ក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេស ៣០,១៣១ នាក់ និងអាមេរិក ៦៨៦ នាក់។ ក្នុងចំណោមពួកគេ អង់គ្លេស ៦,៩០៤ នាក់ និងអាមេរិក ១៣១ នាក់ បានស្លាប់ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅ។

បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលនៅកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា។ ចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្តន្ទាទោស រួមទាំងការកាន់កាប់ថៃយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYTzCqmmcVHOlvIMif9NxkScY8Tl8w7P0li6zRUP1wVzVj9FqyNg27FjSjdVPeEZBlwnbMuOuotFxn4XUUeLegOqUTpmR43T5kIsL0YPhZYDDdPP7cZcd01yMfq-f24xsbRV-LzuvueQhM75DA1wsh7p8hCgcjJdNtl-GM1mM7hKwlpg4Fi12klYmjLuQq/s1200/photo_2025-12-18_14-46-45%20(3).jpg

ទោះយ៉ាងណា សហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង ដោយអះអាងថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃ និងតំបន់មិនស្ថិរភាព។ ដោយហេតុនេះ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម។ ឥឡូវនេះ នៅឆ្នាំ ២០២៥ ថៃកំពុងឈ្លានពានប្រទេសកម្ពុជាម្ដងទៀត៕