ចាប់តាំងពីមុនពិធីបើក រហូតដល់ការចូលជាផ្លូវការអស់រយៈពេល៩ថ្ងៃមកនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលរៀបចំដោយប្រទេសថៃនៅឆ្នាំ២០២៥នេះ នៅតែជាគោលដៅរិះគ.ន់សម្រាប់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធជាមួយនឹងកំហុសបច្ចេកទេស ការលេងបន្លំខ្សែលើ និងថែមទាំងមានការសង្ស័យថាមានការស៊ីសំណូកនៅក្រោយឆាកទៀតផង។
.jpg)
យោងតាមព័ត៌មានដែលចេញផ្សាយនៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែករំលែកជាបន្តបន្ទាប់អំពីហេតុការណ៍ចម្រូងចម្រាស់អំឡុងពេលប្រកួតនៅក្នុងវិញ្ញាសារកីឡាមួយចំនួន។ ជាក់ស្ដែង នៅក្នុងវិញ្ញាសាបញ្ចសីលា រវាងក្រុមអត្តពលិកម៉ាឡេស៊ីនិងជម្រើសជាតិថៃ ដែលពិន្ទុលើអេក្រុងបង្ហាញថាទទួលបានចំនួន ១៦ ស្មើគ្នា ប៉ុន្តែពេលប្រកាសលទ្ធផលបែរជាក្រុមជម្រើសជាតិថៃជាអ្នកឈ្នះទៅវិញ។ ហេតុការណ៍នេះ បានធ្វើឱ្យគ្រូបង្វឹកខាងម៉ាឡេស៊ីខឹងសម្បាយ៉ាងខ្លាំង រហូតចង្អុលមុខអាជ្ញាកណ្ដាលចំៗ និង មានឈានដល់ការប្រើប្រាស់ហិង្សាដាក់គ្នាថែមទៀត។
ក្រៅពីលទ្ធផលដែលមានការមិនពេញចិត្តពីសំណាក់ម៉ាឡេស៊ីដូចខាងលើនេះ នៅមានការប្រកួតនៅក្នុងវិញ្ញាសារកីឡាផ្សេងៗទៀតដែលជម្រើសជាតិថៃបានយកឈ្នះ ក៏ទទួលបានការតវ៉ាច្រើនផងដែរ ដោយសារមានការយល់ឃើញថាការដាក់ពិន្ទុរបស់គណកម្មការគ្មានតម្លាភាព និងលម្អៀងទៅខាងម្ចាស់ផ្ទះ ដោយសរុបមេដាយមាសរបស់ក្រុមថៃគិតត្រឹមថ្ងៃទី១៧ ធ្នូនេះ ទទួលបានរហូតដល់ទៅ ១៨៥ ឈរនៅលំដាប់ទី១លើគេបង្អស់ធៀបនឹងប្រទេសដទៃទៀត។.jpg)
ដោយឡែកបើងាកមកមើលហេតុការណ៍ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺទាក់ទងនឹងការប្រកួតកីឡាអេឡិចត្រួនិច (E-Sport) រវាងក្រុមកីឡាការនីថៃនិងវៀតណាម ដោយគណកម្មាការបានរកឃើញកំហុសដ៏ធំមួយលើសមាជិកម្នាក់របស់ក្រុមម្ចាស់ផ្ទះថៃ បានប្រើប្រាស់កម្មវិធីជំនួយម្យ៉ាងលើទូរស័ព្ទដៃ ដែលអាចអនុញ្ញាតឲ្យមានអ្នកចូលលេងជំនួសបាន។ ក្រោយរកឃើញថាមានការលេងបន្លំខ្សែលើបែបនេះ សហព័ន្ធកីឡាអេឡិចត្រូនិចថៃក៏បានសម្រេចដកហូតសិទ្ធិប្រកួតរបស់កីឡាការនីរូបនោះ ហើយក្រោយមកក៏បានដកក្រុមរបស់នាងដែលមកពីក្លឹបតែមួយចេញពីការប្រកួតស៊ីហ្គេមតែម្ដង។ តែទោះជាយ៉ាងណា ថៃមិនអាចលុបលាងភាពអាម៉ាសដែលក្រុមជម្រើសជាតិរបស់ខ្លួនបានប្រើប្រាស់ល្បិចដើម្បីផ្ដួលវៀតណាមនេះបានឡើយ។.jpg)
បន្ថែមលើហេតុការណ៍ដ៏ហួសចិត្តមួយនេះ ក៏មានការរប្រទូសរ៉ាយរវាងកីឡាបាល់ទះស្រ្តីថៃ និង វៀតណាមផងដែរ ដោយវៀតណាមចោ.ទថា គណកម្មការស៊ីហ្គេមថៃមានភាពលំអៀងទៅក្រុមថៃជាង។ ហើយក៏កើតមានការវាយតប់គ្នារវាងអ្នកគាំទ្រម៉ាឡេស៊ី និង ថៃ ការរិះគន់ទៅលើប្រព័ន្ធការពារសុវត្តិភាពអត្តពលិកដែលបង្កឱ្យអត្តពលលិកស្រីជនជាតិវៀតណាមម្នាក់របួសធ្ងន់ផ្នែកកកំឡុងការប្រកួតកីឡា «ប៉ិនចាក់ ស៊ីឡាត» តទល់នឹងឥណ្ឌូនេស៊ី។
.jpg)
កំហុសដ៏អាម៉ាសទាំងនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាទាំងថៃខ្លួនឯង និងសារព័ត៌មានអន្តរជាតិធំៗជាច្រើន ចុះផ្សាយព្រោងព្រាត និងនាំឱ្យប្រទេសថៃជាម្ចាស់ផ្ទះបា.ក់មុខយ៉ាងខ្លាំងជាពិសេសក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់ ខណៈថៃធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការនេះច្រើនដងមកហើយ ប៉ុន្តែពេលនេះបែរជាបង្ហាញពីការមិនយកចិត្តទុកដាក់ និង ភាពអនាធិបតេយ្យនៃការរៀបចំការប្រកួតបែបនេះទៅវិញ៕










