ប្រទេសថៃ ៖ ពិភពលោកដឹងហើយថា ប្រទេសថៃបង្កសង្គ្រា.មបើកការវាយប្រ.ហារមុន បន្ទាប់ពីរៀបចំផែនការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ខណៈកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបប្រើប្រាស់សិទ្ធិការពារខ្លួនវិញ ។ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររហូតមក ប៉ុន្តែថៃបែរជាទាត់ចោល និងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រា.ប់បែក បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌរបស់ខ្លួន ។
ក្រសួងការបរទេសថៃបានបញ្ជាក់គោលជំហរជាថ្មីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាមទារឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៣ចំណុចនេះជាមុន ទើបកងទ័ពថៃបញ្ចប់សង្គ្រា.មបា.ញ់ប្រហារ ហើយក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែត ត្រឡប់មកប្រទេសថៃវិញ ។ ការបញ្ជាក់គោលជំហររបស់ក្រសួងការបរទេសថៃ បន្ទាប់ពីមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនឱ្យថៃបញ្ចប់សង្គ្រា.មជាបន្ទាន់ ងាកមកចរចាដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។
កាលពីថ្ងៃទី១៦ ខែធ្នូ នៅមជ្ឈមណ្ឌលរាយការណ៍ព័ត៌មានពីសង្គ្រាមកម្ពុជា-ថៃ អ្នកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមក្រោយពីប្រទេសនានា រួមទាំងមហាអំណាចអាមេរិក-ចិនអំពាវនាវឱ្យថៃឈប់បា.ញ់ប្រហារកម្ពុជា ដោយអ្នកស្រីថា ថៃបង្ហាញគោលជំហរច្បាស់លាស់រហូតមក តាមរយៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេស ។ ការឈប់បាញ់អាស្រ័យលើភាគីទាំងសងខាង និងត្រូវបង្ហាញឱ្យឃើញដោយការឈប់បាញ់ជាក់ស្តែង ដែលថៃរង់ចាំឱ្យកម្ពុជាឈប់បាញ់មុន ។
ប្រទេសថៃបានកំណត់លក្ខខណ្ឌចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះ រួមមាន ៖
១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ក្នុងឋានៈជាប្រទេសល្មើសអធិបតេយ្យថៃ
២-កម្ពុជាត្រូវឈប់បាញ់ពិតប្រាកដ និងឈប់បាញ់រហូត មិនមែនឈប់បាញ់ហើយត្រឡប់មកបាញ់ឡើងវិញ និង
៣-កម្ពុជាត្រូវសហការបោសសម្អាតមីនជាមួយថៃ ដែលថៃផ្តោតខ្លាំងលើចំណុចនេះរហូតមកដោយអនុវត្តតាមអនុសញ្ញាអូតាវ៉ា ។
អ្នកនាំពាក្យរងក្រសួងការបរទេសថៃនិយាយដោយឥតខ្មាស់អៀនថា កងទ័ពថៃបើកឆាកវាយប្រហារកម្ពុជា គឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលនេះជាគោលការណ៍ថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ។ រដ្ឋមន្ត្រីការបរទេសថៃនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានពិសេស (Special ASEAN Ministers’ Meeting) នៅថ្ងៃទី២២ ខែធ្នូ ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ។
ក្រៅពីនេះ ក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ គឺមានពលរដ្ឋថៃបានចុះឈ្មោះនៅស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ ចំនួន៦៦៩នាក់ ហើយចំនួននេះនឹងផ្លាស់ប្តូររាល់ថ្ងៃ ។ កាលពីថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋថៃចំនួន៣៥២នាក់ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ, ៤នាក់រង់ចាំការបញ្ជាក់ដើម្បីត្រឡប់មកថៃ និងនៅសល់ ៣១៧នាក់ទៀត ។ រីឯពលរដ្ឋថៃនៅទីក្រុងប៉ោយបែត គឺប្រមាណពី៥,០០០នាក់ ទៅ៦,០០០នាក់ ។
ក្រសួងការបរទេសថៃនឹងផ្តល់ភាពងាយស្រួលដោយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃដើម្បីចាកចេញពីអាកាសយានដ្ឋាននៅខាងត្បូងរាជធានីភ្នំពេញ និងអាកាសយានដ្ឋាននៅខេត្តសៀមរាប ដោយអំពាវនាវឱ្យពលរដ្ឋថៃដែលស្នាក់នៅកម្ពុជា ហើយចង់ត្រឡប់មកថៃវិញអាចទាក់ទងមកកាន់ស្ថានទូតថៃ ឬស្ថានកុងស៊ុលគ្រប់ពេលវេលា ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចាំផ្ទះបានបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មី គឺជាសង្គ្រាមបំផ្លិចបំផ្លាញកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន និងបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា ។ ថៃនៅតែផ្គើនបន្តឈ្លានពានមិនព្រមឈប់បាញ់លើកម្ពុជា បើទោះមានកិច្ចខិតខំសម្របសម្រួលម្តងហើយម្តងទៀតពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ដោយកងទ័ពថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។
កម្ពុជាមិនមែនជាភាគីចាប់ផ្តើមបាញ់មុនទេ រាល់ការផ្ទុះអាវុធទាំងអស់ គឺចាប់ផ្តើមពីថៃមុន ហេតុនេះ ការស្នើឱ្យឈប់បាញ់ គឺថៃទៅវិញទេដែលត្រូវឈប់បាញ់មកលើកម្ពុជា ។ កម្ពុជាចង់បានសុខសន្តិភាព គ្មានការរំលោភបំពានពីប្រទេសជិតខាង ប៉ុន្តែកងទ័ពថៃនៅតែបន្តបាញ់ប្រហារ និងទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ទើបកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដី ។
ថៃបង្កសង្គ្រាមឈ្លានពានលើកនេះ ប្រសិនបើមហាអំណាចនានា អង្គការសហប្រជាជាតិ និងអាស៊ានមិនលូកដៃជួយអន្តរាគមន៍ទេនោះ សង្គ្រាមនឹងមិនបញ្ចប់ងាយៗឡើយ ហើយប្រទេសថៃនឹងបន្តចោទប្រកាន់កម្ពុជាមិនឈប់ឈរដើម្បីលាក់បាំងទង្វើអាក្រក់របស់ខ្លួន និងដើរតួជាប្រទេសរងគ្រោះ ៕










