ថ្មីៗនេះ បញ្ជាការយោធាកងទ័ពជើងទឹកថៃ បានចេញបទបញ្ជាបិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតមិនឱ្យចូលកម្ពុជា។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ថ្លែងថា៖”កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព ម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ”។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ទៀតថា៖”កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ”។

ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។










