កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ស្នើពលរដ្ឋកុំព្រួយបារម្ភនឹងសម្លេងគ្រាប់កាំភ្លើងដែលឮនៅថ្ងៃទី១៧-១៨ ខែធ្នូ កើតចេញពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិតសម្រាប់ពលនាវិកថ្មី។
មូលដ្ឋានសមុទ្ររាម នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កាំភ្លើង AK47 សម្រាប់ពលនាវិកថ្មី របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៅទីតាំងកងកាំភ្លើងការពារអាកាស ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចំនួន០២ថ្ងៃ គឺ៖ នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។.png)
មូលដ្ឋានសមុទ្ររាម អំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានសមុទ្ររាម កុំមានការភាន់ច្រឡំ ឆោឡោព្រួយបារម្ភ នៅពេលដែលលឺសម្លេងកាំភ្លើង និងចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។.png)
គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង៕










