បន្តិចទៀតនេះការពិតនឹងត្រូវលាតត្រដាង! នាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម បានធ្វើការបញ្ជាក់នាមុននេះបន្តិចថា លទ្ធផលតាមដានផ្កាយរណប និងការសង្កេតនៅកន្លែងពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបង្ហាញកៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូខាងមុខ ដែលនេះនឹងបង្ហាញយ៉ាងច្បាស់ថាភាគីណាជាអ្នករំលោ.ភបទឈប់បា.ញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZI-npx6Ptvp8nUXeCAma5hNRMr3wbFqFlXsglfdXEVSPFc-q1zGDA7zLkVLLZB2fG6WXSk55q5fMcS-ceSLeBbH05b7N-a9oG_AbAGPffSxiPASXc59Top2VDkOs53lTPB7ITJOCkrvCdNcqLb6fe4wbnZiEkB73h8FrvkQzFFA8fv2kswNSOmy1FJOo/s810/photo_2025-12-13_15-28-34.jpg
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃសៅរិ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ាន បានសរសេថា បន្ទាប់ពីការពិភាក្សារបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ លោកបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvhVchlg3jchGeYHaMHraRTg13Wy-YXkNh-TR96vs05HBdf23ydpnxgvYvTWDwdqm3IKd1FtfCCcZjZXptO4hMBDk9kEuxmNW4vADYQs_FQkcIGc7iIZgNu22LcCj5kAOj01HlTd0-F_0edWf6Vr1cVBfeLkwkVC1YblKHIyWE-EFqGBRsV_aK4kGebkR/s1068/photo_2025-12-13_15-28-34%20(2).jpg

នៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរនោះ លោក អាន់វ៉ា បានបង្ហាញពីក្ដីព្រួយបារម្ភរបស់លោក និងជំរុញឲ្យភាគីជម្លោះទាំងសងខាង បន្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាណាមួយបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 តទៅ វេលាម៉ោង 22:00 យប់ (ម៉ោងនៅក្នុងតំបន់)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvgekPnKCGVmo1qU9_GaG825GDLCEPNftqaeA_rdozGkJnqVxOQlHr0NUyCW1PA5O5ZHLZV4tn4faFqAS__G4EqPhDzoGplo0xmas33LtcykGm8PiUOXJXU6_RemSPEduDJnDx6L5lr-4ySotO7NwCbGeEknX0AQyqs4QLNACogTxA88I9mpboxB5FiSEH/s750/photo_2025-12-13_15-28-35.jpg
ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណបថា លទ្ធផលតាមដាននេះ នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី 16 ខែធ្នូខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhDVkFIWKxMVTNssn0ezJjmtNhaW_7pCtzIG-E-dugu9K-HCRoHlV4T1phb0lLHd59lDjK7pnQ_ZmCD_azbjfTNZSLAS565oAIs8s7qes1GzH_SZKszOdG2lwSOUE0pGgERc96S8meuhLAK3tQkUv0gkpI-aj_G82B3y1Z3ILlcP4Esoxh4HfCnepkxEm/s750/photo_2025-12-13_15-28-34%20(3).jpg

នាយករដ្ឋមន្រ្តីម៉ាឡេសុី បានគូសបញ្ជាក់ពីសារៈសំខាន់របស់វាថា របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO_iEOMc-sN7gfApR0BXO0SmPLtFXJG2RSl93oeLSGez6iyFKCENx1buchboKFm-rrrbMxh4mJwoKFawV4kKpDEFS8WyMwVgL3ei0vmEPpO5xaFg9z_l0js98X7CAe71Nfz61smCfjOmi2KoYf-9sCgFBrJzg-SGPPxIZXybEFX9zV4gi1CuzxYFnQSsdl/s1280/photo_2025-12-13_15-28-34%20(4).jpg

គួរជម្រាបថា តារយៈការប្រកាសរបស់នាយករដ្ឋមន្រ្តីម៉ាឡេសុីដូចខាងលើនេះ ពិភពលោកទាំងមូលនឹងបានដឹងថា តើមានអ្វីខ្លះដែលបានកើតឡើងឲ្យប្រាកដ? តើភាគីណាជាអ្នកគោរពកិច្ចព្រមព្រៀងសន្តិភាព និងភាគីណាជាអ្នកបង្ករសង្រ្គា.ម រំលោ.ភបទឈប់បា.ញ់ និងល្មើសច្បាប់អន្តរជាតិ។ អាស្រ័យហេតុនេះ សូមរង់ចាំអ៊ុតមើលលទ្ធផលនេះទាំងអស់គ្នា៕