ទំនិញឡើងថ្លៃពីអ្នកលក់មួយចំនួនបានជំរុញឱ្យមនុស្សជាច្រើនខឹងសម្បារយ៉ាងខ្លាំងពីព្រោះពេលនេះប្រទេសជាតិកំពុងជួបទុក្ខលំបាកបែរជាឆ្លៀតឱកាសយកចំណេញជ្រុលហួសហេតុទៅវិញ។ រៀបចំស្បៀងជួយជនភៀសសឹកនិងបានប្រមូលមូលនិធិដោយផ្ទាល់ ឡូរីន គឺបានជួបអ្នកលក់ឆ្លៀតឱកាសឡើងថ្លៃទាំងដែលទំនិញនោះពុំឡើងថ្លៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Y9Eg9CQ8-zs6imw_H7IzN_7bmmNk5TDmDOmL4pcmq9xmiWL_5ZUYmb-5iwiLOxwqU0RxLczy79SFQxSeGIgZyF2K1JRqVCNw5BJYzEsvz6KjuRSKD3SP7gGt_UfnoCaiGWdOOf2Rj49zzHUO_6mlDsTgmBfMNEnjjrd0oWiioRUfkqPdi7uJTDMW5cVW/s2048/image_2025-12-13_13-59-34%20(2).png

នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឡូរីន បានចែករំលែកខ្លឹមសារមួយរបស់ សេងហួរ ដោយសុំចាកប្រធានបទនិយាយពីអ្នកលក់មួយចំនួនលក់អីវ៉ាន់ឡើងថ្លៃរបស់ប្រើប្រាស់ចាំបាច់សម្រាប់ជនភៀសសឹក។ ឡូរីន ថា «អ៊ីៗលក់អីវ៉ាន់មួយចំនួន ungrateful សាហាវ ដល់ម៉ោងនេះមានផ្ទះនៅ នៅមានជីវិតហ្នឹងចាត់ទុកថាសំណាងហើយ នៅឆ្លៀតអីវ៉ាន់ឡើងថ្លៃ… អីវ៉ាន់វាមិនឡើងទៅណាទេឡើងតែមាត់អ្នកលក់ថាចង់ឆ្លៀតឱកាសឡើងតាស ទៅនៅសៀមទៅអ៊ី ស្អីតិចឡើងៗៗៗ ជ្រេញពាក្យហ្នឹងណាស់ ចង់ធ្វើអ្នកមានលើគំនរឈាមប្រជាជនឯងហេ៎?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjhufMqjMAS-YFrvOmdD4eLH3-Ds4YSMLcLcSW1qOOwQ2M8xJVI9xMigHwmrEsZvgEYmPhOxyulQ1uvL7sSpUZgTL0M3nhRdA5BFVwtMvHgNzsoHXEqbq4HRtJ46UsjcPI6P23QJ6dgb7IGe9b5c0if1724Y7lqkEaY-UcwyTRc_H0USebM64nUi_CdVvV/s1290/image_2025-12-13_13-59-32.png

គួរឱ្យដឹងថាមិនត្រឹមតែ ឡូរីន ទេដែលលាតត្រដាងពីអ្នកលក់មួយចំនួនខិលខូចឆ្លៀតឱកាសលក់អីវ៉ាន់ស្របពេលប្រទេសជាតិកំពុងជួបសឹងសង្គ្រាម។ ជាក់ស្តែងកន្លងមកថ្មីៗនេះ អ្នកនាង អែនជី ដែលជាអតីតតារាចម្រៀងនិងជាម្ចាស់ប្រ៊េនមួយរូបក៏បានជួបប្រទះរឿងនេះដូចគ្នាដោយអំបុក ឆៃប៉ូវ ជាដើមលក់លើសពីតម្លៃធម្មតាគុណនឹង២ឬ៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkeykAS2Iwvqm-eWx-9PdTAFsxqlcxl_dZz-vxjpvpzFCYmX-ucO5uNS1IdubZN57TcOdMvjBePkmjK-0ympCWEt50HMNGxgIE64Ph3Yvj5bu9XHmSnxkgtDML9FlDcsyrCnmkQbPBEaGlVtQR2jNSRR6OF_OATaAb2F9tnksNWNBnxpoKxnmp5DBor1Fr/s1290/image_2025-12-13_13-59-33%20(2).png

នៅក្នុងកាលៈទេសៈដែលថៃឈ្លានពានទឹកដីខ្មែរម្តងទៀតតាំងពី៧ ខែធ្នូ រហូតមកដល់រសៀលថ្ងៃទី១៣ ខែធ្នូ ដោយបានប្រើទាំងកងទ័ពជើងគោក អាកាស និងជើងទឹក ខ្មែរគួរតែសាមគ្គីគ្នា ដោយសង្ឃឹមថាអាជីវករលក់ដូរកុំឆ្លៀតឱកាសចំណេញក្នុងវេលាដ៏លំបាកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14k-YkG_ZAVlaHlgmyl28t4DNPrnYP7F7uc-crZ-n6AnZ9CL2WQxt2GOvbSfySaWb7Mr0gI-SDadMQUMIYOQ8wfmKqSDUtXYMix3Cy5t1ek4AMe-MQ8ESi44pbYdNTs4Dmx-G680UAucGKiVoadtpGbCLn5x-LSzX5QVKv9HXuE9IUl0fCrNc4bztrgj2/s1644/image_2025-12-13_13-59-33.png