តារាសម្តែង នី មុន្នីនាថ ត្រូវបានមនុស្សជាច្រើនស្នើឱ្យបញ្ឈប់សកម្មភាពការដើរជើងទទេដើម្បីស្វែករកសន្តិភាពនៅសន្តិភាពដោយគ្រោងធ្វើឡើងនៅថ្ងៃស្អែក។ មហាជនបានផ្តល់មតិថាគួរទុកកម្លាំងទាំងនោះធ្វើអ្វីផ្សេងសម្រាប់ជនភៀសសឹកនិងជៀសវាងមានបញ្ហាសុខភាពចំកាលៈទេសៈនេះ។
នៅថ្ងៃទី១៣ ខែធ្នូ ប្រធានមូលនិធិឈាម នី មុន្នីនាថ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «ដើរស្វែងរកសន្តិភាពដោយជើងទទេនៅសៀមរាប ថ្ងៃស្អែកបងប្អូន»។ ការប្រកាសនេះបានធ្វើឱ្យមហាជនជាច្រើនសម្តែងការមិនគាំទ្រគំនិតនេះឡើយ។ មានការលើកឡើងស្រដៀងៗគ្នាជាច្រើនថាគួរតែយកពេលវេលានេះរៀបចំអីវ៉ាន់សម្រាប់ជួយជនភៀសសឹកពីព្រោះស្ថានការណ៍ពេលនេះគឺជាចាំបាច់ជាង។

អ្នកលេងបណ្តាញសង្គមផ្សេងទៀតថា ទោះបីជាដើរដោយជើងទទេ ឬដោះសំលៀកបំពាក់ទៀតក៏មិនអាចជួយអ្វីបានឡើយព្រោះតែសម្តីរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថៃមិនស្តាប់ផង។ លើសពីនេះទៀតគឺអាចជៀសវាងកុំឱ្យមានបញ្ហាសុខភាពនៅក្នុងកាលៈទេសៈនេះ និងកុំឱ្យមានភាពកកស្ទះក្នុងការធ្វើដំណើររបស់រថយន្តដឹកស្បៀង។.png)
ជាមួយនឹងការស្នើសុំឱ្យ នី មុន្នីនាថ បញ្ឈប់សកម្មភាពដើរជើងទទេដើម្បីស្វែករកសន្តិភាព មហាជនក៏ទទួលស្គាល់ថាកន្លងមកតារាសម្តែងរូបនេះបានជួយដល់សង្គមជាច្រើនខណៈពេលនេះក៏កំពុងជួយដល់ជនភៀសសឹក ប៉ុន្តែគម្រោងដែលនាងចង់ធ្វើនៅថ្ងៃទី១៤ ធ្នូ ស្ថិតនៅទីតាំងខេត្តសៀមរាបពួកគេពុំគាំទ្រឡើយ៕










