Home ព័ត៌មានអន្តរជាតិ Jennie ប្រឈមមុខនឹងការចោ.ទប្រកាន់ពីបទលួចចម្លងបន្ទាប់ពីចេញផ្សាយវីដេអូខ្លីៗសម្រាប់អាល់ប៊ុមថ្មី

Jennie ប្រឈមមុខនឹងការចោ.ទប្រកាន់ពីបទលួចចម្លងបន្ទាប់ពីចេញផ្សាយវីដេអូខ្លីៗសម្រាប់អាល់ប៊ុមថ្មី

651
0

Jennie សមាជិកក្រុម BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបញ្ចេញផ្ទាំងផ្សព្វផ្សាយអាល់ប៊ុម EP «Fallen Angel» ។ ទោះយ៉ាងណា រូបភាពនេះត្រូវបានអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនលើកឡើងថាមានភាពស្រដៀងគ្នាទៅនឹងស្នាដៃរបស់តារាចម្រៀង Ariana Grande និង Cherie Amour។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtR-Vlg__m4yL6CcvClHggh6s6IfhH7hDTWIS_ZYZ5OiKRkMv3Tme_XrS-NHExDAAlSFgnY_O90zhIPpGpvGtdMPoL0gsbqRzqEfhQXLA0-j-95XTCXu0kWwRHmcDo1TRyPotJH3Bmzq99D7YVLNER4hJzzPmw7IE4uWFgBlF-ca6Tr1nvq9SxXhxd1A/s1567/image_2026-08-28_11-10-26.png
កាលពីថ្ងៃទី ២៦ ខែសីហា Jennie បានចែករំលែកផ្ទាំងផ្សព្វផ្សាយអាល់ប៊ុម «Fallen Angel» ព្រមទាំងព័ត៌មានស្តីពីការបញ្ជាទិញជាមុន។ ផ្ទាំងរូបភាពដែលមានការរចនាបែបស្រស់ស្អាត និងពណ៌ទាក់ទាញ បានទទួលការចាប់អារម្មណ៍ភ្លាមៗ ប៉ុន្តែក៏បានបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គមផងដែរ។ អ្នកប្រើប្រាស់មួយចំនួនបានប្រៀបធៀបប្លង់ ពណ៌ និងរូបភាពក្នុងផ្ទាំងផ្សព្វផ្សាយរបស់ Jennie ទៅនឹងរូបភាពផ្សព្វផ្សាយបទ «Supernatural» របស់ Ariana Grande។ ចំណែកអ្នកផ្សេងទៀតក៏បានលើកឡើងពីភាពស្រដៀងគ្នាទៅនឹងស្នាដៃ «Spiritual Ascension» របស់ Cherie Amour ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8JENhux9yVlpmpOi5IMWvqj7FSLLkq56Gxfn-jzvW3crs5AKcvj7RJk6c7Ec17PNYqd2ht4uIlO39OE7w2k2t_CsOv9ZQQYJCD75-h1XiR7DKP8QqBQC3x8eiku6pks266ztSoopXwg-r3-f9OfPDHsx9BwUWh_ePqXjVOMAI0xJCwIKbnmYNTv1tQKs/s2048/image_2026-08-28_11-10-25.png
ការប្រៀបធៀបទាំងនេះបានធ្វើឱ្យមានមតិរិះគន់មួយចំនួន ដោយអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមបានចោទជាសំណួរអំពីភាពច្នៃប្រឌិត និងប្រភពនៃគំនិតរចនារូបភាពសម្រាប់គម្រោងថ្មីរបស់ Jennie។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9LGvwR2UuzcVP0LoGF6w6Arh3oI6Dx7w8ZuUt_Pj4BnPwZtFZ6gfrpdFdTazPaN1s_U5P1aYE2mCUydS1SwWarTTRmf4Aqre8pk4nal7DuGwq3OnQnAouJqAZrQFVFjkFpU_7GbT6Uc7KJM4-tB-SGzv-qxSI84BRTuym5OuDJHcAA9n-zl6sPpp0OlY/s680/image_2026-08-28_11-10-23%20(3).png
ភាពចម្រូងចម្រាសនេះកើតឡើងស្របពេលដែល Jennie កំពុងបន្តសកម្មភាពក្នុងអាជីពទោលយ៉ាងសកម្ម បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ជាមួយអាល់ប៊ុម «Ruby»។ នាងក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រី និងឆាកធំៗជាច្រើន ដោយសម្តែងបទចម្រៀងថ្មីៗ រួមមាន «Less Than a Lover», «Lock It Down» និង «Heaven» ដែលក្រោយមកត្រូវបានរំពឹងថានឹងមាននៅក្នុងគម្រោង «Fallen Angel»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVSKy2nCjdDJxZ111J61PUpd2DnFTzswNkgz3HvxV2JTDjksx54TQtlbGdC6RfzaMznNn8q3QB3LYYhKI7TBFgpzsIdZZDRwyXvijSWi38K0DMyT8mVpYkM7gwUKl1W5XC4ChwoNFpTmDowUy0P01qoXr4VFSydVfKtdDHGArx9aogba0ZHh7ZgsoRRSU/s736/image_2026-08-28_11-10-23.png
អាល់ប៊ុម EP Fallen Angel ត្រូវបានគ្រោងចេញផ្សាយនៅថ្ងៃទី ២៨ ខែសីហា ដោយរួមមានបទចម្រៀង ៣បទ គឺ «Fallen Angel», «Heaven» និង «Less Than a Lover»។ វីដេអូចម្រៀងសម្រាប់បទចំណងជើង «Fallen Angel» ក៏ត្រូវបានគ្រោងចេញផ្សាយនៅថ្ងៃដដែលផងដែរ៕