សារព័ត៌មានអន្តរជាតិ Al Jazeera, CNN, CNA, Nikkei Asia និងសារព័ត៌មានអន្តរជាតិផ្សេងទៀត ដែលមានអ្នកតាមដានរាប់លាននាក់នៅជុំវិញពិភពលោកបានចេញផ្សាយអំពីការពិតនាមុននេះបន្តិចថា ប្រទេសថៃបានបើកការវា.យប្រហា.រតាមផ្លូវអាកាសមកលើប្រទេសកម្ពុជា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Trump នៅតែមានប្រសិទ្ធភាព។

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មាន Al Jazeera បានចុះផ្សាយអត្ថបទព័ត៌មានអមដោយចំណងជើងធំៗថា «ប្រទេសថៃបើ.កការវាយប្រហារផ្លូវអាកាសតាមបណ្តោយព្រំដែនកម្ពុជា» និងបានរៀបរាប់អំពីហេតុការណ៍នេះថា ការវាយប្រហារមកលើកម្ពុជាមុននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពភូមិន្ទថៃចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ទៅលើពួកគេមុន។

បន្ថែមលើនេះ Al Jazeera បានលើកឡើងពីពាក្យសម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលីសុជាតា ដែលបានបញ្ជាក់ពីគោលជំហររបស់កម្ពុជាទៅលើករណីនេះថា កម្ពុជានឹងនៅតែរក្សាការអត់ធ្មត់ដោយមិនធ្វើការឆ្លើយតបសងសឹកទៅកាន់ភាគីថៃវិញនោះទេ។

ដោយឡែក ចំពោះការចុះផ្សាយរបស់កាសែត CNN នៅព្រឹកថ្ងៃដដែលនេះ បានបង្ហាញថា ការចាប់ផ្តើសកម្មភាពវា.យប្រហារតាមអាកាសលើប្រទេសកម្ពុជារបស់ប្រទេសថៃ ធ្វើឡើងខណៈដែលកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានតុល្យភាព ដែលនេះឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើង បើទោះបីជាមានបទឈប់បា.ញ់នៅក្រោមច្បាប់អន្តរជាតិហើយក៏ដោយ។

តាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ពិភពលោកទាំងពីរដូចខាងលើ វាបានបង្ហាញយ៉ាងច្បាស់អំពីការមើលឃើញរបស់អន្តរជាតិមកលើទង្វើឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ ដែលមិនត្រឹមតែរំលោ.ភបទឈប់បា.ញ់ ទាត់ចោលសេចក្ដីថ្លែងការណ៍រួម និងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏សបញ្ជាក់ឲ្យឃើញពីភាពគ្មានមនុស្សធម៌ផងដែរ តាមរយៈបើកការបា.ញ់ប្រហារទាំងគ្មានមូលហេតុមកលើកម្ពុជាមុន ដោយមិនខ្លាចការវា.យតម្លៃពីអន្តរជាតិ។

បន្ទាប់ពីការវា.យប្រហារនេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជា ក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕