ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចហើយ កងទ័ពថៃក៏បើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើ.ងដៃបា.ញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ និងបន្តបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជានៅទីតាំងព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើកាំភ្លើ.ងដៃ និងកាំភ្លើ.ងត្បាល់ បា.ញ់ជាច្រើនគ្រាប់ ។ លើសពីនេះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ រួមទាំងបា.ញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបា.ញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។

កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាជាច្រើនលើកនេះ បន្ទាប់ពីកងទ័ពថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា និងមានគោលបំណងបំភ័ន្តសាធារណមតិជាតិ-អន្តរជាតិ ដើម្បីធ្វើលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។ ប៉ុន្តែថៃបែរជាចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ទាំងដែលកងទ័ពកម្ពុជាពុំបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៧ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាឱ្យមេបញ្ជាការកំពូលកងទ័ព រហូតដល់គ្រប់អង្គភាពកងទ័ពបាញ់ប្រហារមកលើកម្ពុជាបន្តទៀតដោយគ្មានញញើតអាមេរិក បន្ទាប់ពីកងទ័ពថៃបើកការបាញ់ប្រហារលើកងទ័ពកម្ពុជាជាច្រើនថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កងទ័ពកម្ពុជាបាញ់កងទ័ពថៃនៅតំបន់ព្រលានថ្ម ខេត្តស៊ីសាកេត ពេលកងទ័ពថៃកំពុងរៀបចំកែលម្អផ្លូវ បន្ទាប់មក ថៃក៏បានរៀបចំឆាកល្ខោនបំភ័ន្តភ្នែកអន្តរជាតិ ដោយឱ្យកងទ័ពរបស់ខ្លួន២នាក់សម្តែងជារងរបួស ដូចដែលថៃធ្លាប់សម្តែងរហូតមកដើម្បីចោទប្រកាន់កម្ពុជា ។

បន្ទាប់ពីស្ថានការណ៍ទឹកជំនន់នៅប្រទេសថៃស្រកចុះបន្តិច ក្រសួងការពារជាតិថៃ និងកងទ័ពថៃក៏ចាប់ផ្តើមបង្ករឿង និងបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មី រួចហើយចោទប្រកាន់កម្ពុជាដូចរាល់ដងដើម្បីធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងឡើងវិញ ។ កងទ័ពថៃបានបាញ់ និងព្យាយាមញុះញង់គ្រប់រូបភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទាំងដែលកងទ័ពកម្ពុជាមិនតបត ដោយកម្ពុជាឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

កាលពីថ្ងៃទី៧ ខែធ្នូ ក្រោយពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជា ពួកគេក៏ជម្លៀសពលរដ្ឋរបស់ខ្លួននៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃភ្លាមៗ រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ទៅកាន់ជំរំភៀសសឹកដែលអាជ្ញាធរថៃបានរៀបចំមុនរួចជាស្រេចអស់ហើយ ។ ក្រសួងការពារជាតិថៃបានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពនៅជាប់ព្រំដែនកម្ពុជាការពារសុវត្ថិភាពពលរដ្ឋថៃ ក្នុងអំឡុងពេលកងទ័ពថៃបើកការបាញ់លើកម្ពុជា ។

យោងតាមក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ១៤:៣២នាទី ហើយថែមទាំងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ ។ ក្រសួងការពារជាតិកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

លើសពីនេះ នាវេលាម៉ោងប្រមាណ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ ។ បន្ទាប់មក នៅវេលាម៉ោង២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់ ។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង២០:៥០នាទីយប់ ។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ៕