យោងតាមផលិតកម្ម YG Entertainment ថ្មីៗនេះ Baby Monster មានវីដេអូចំនួន២ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះនៅលើឆាណែលយូធូបផ្លូវការរបស់ Mnet ។ ការសម្តែងពិសេសជាមួយនឹងបទចម្រៀងល្បីចំនួន ២បទ «What it sounds» និង « Golden » ពីគំនូរជីវចលដ៏ល្បី «Kpop demon hunters» ដែលសម្តែងដោយសមាជិក ៣ នាក់គឺ Ahyeon, Roraនិង Pharita បានទាក់ទាញអ្នកទស្សនា ៦.៤ លានដងបន្ទាប់ពីការបង្ហោះរយៈពេល ៣ ថ្ងៃ។ នេះគឺជាវីដេអូដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ MAMA 2025 រហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ការសម្តែងសំខាន់របស់ក្រុម Baby Monster ទាំងមូលជាមួយនឹងសមាជិក៦នាក់ទៅលើបទ «We go up» និង «Drip» ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកចូលមើល ៤.៥ លានដង។ សរុបមក វីដេអូទាំងពីរនេះទទួលបានការចូលមើល ១០.៩ លានដង ដែលជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុមថ្មីថ្មោង។
ការមើលការសម្តែងរបស់ Baby Monster បានលើសសិល្បករផ្សេងទៀតដូចជា Stray Kids CORTIS , aespa ឬ G-Dragon ។ ទោះយ៉ាងណា ការសម្តែងបទ «Golden» របស់សមាជិកទាំង៣របស់ Baby Monster បានរងនូវមតិប្រតិកម្មចម្រុះជាពិសេស Ahyeon ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនរិះគន់នាង។
យ៉ាងណាមិញ Baby Monster គឺជាក្រុមថ្មីដែលទើបតែដំណើរការបាន ២ ឆ្នាំប៉ុណ្ណោះ ដូច្នេះហើយ ទស្សនិកជនភាគច្រើនសរសើរពីទំនុកចិត្ត និងទេពកោសល្យរបស់សមាជិកនៃក្រុមចម្រៀងនេះ។ ក្រុមនេះមាន MV ចំនួន ៩ ឈានដល់ជាង ១០០ លាន views ដែលក្នុងនោះចំនួនអ្នកទស្សនាខ្ពស់បំផុតគឺ MV «Sheesh» ឈានដល់ ៣៨១ លាន views បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការចេញផ្សាយ៕










