ខេត្តឡាងសឺន៖ ព័ត៌មានដែលល្បីកក្រើកនាពេលថ្មីៗនេះនៅប្រទេសវៀតណាម ពាក់ព័ន្ធនឹងការយកសា.ច់មនុស្សមកធ្វើជាស៊ុប ពេលនេះត្រូវបានអាជ្ញាធរវៀតណាមធ្វើការបញ្ជាក់ថា គឺជាករណីឃា.ត.ក.ម្ម រួចព្យាយាមលាក់បាំងសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiIMxu5rZJn79rN_v17rceSW6ZE_t3CqKeVx9qDqLy-U85MP5Z_vMC-WmUHZhM3hrCFq6bL-tYG9BEw9u1GEAsvDakSSLMADdw8ZxNx6PPpJ_BsHhwddxufeBwL-h6Cna3-pDDbNzTkrlXTprGMUjlxG8yOh5pqtcJUn-GMYFz_qAK03s3VJIgaPXNL0FO/s1020/photo_2025-12-04_14-54-17.jpg

នៅរសៀលថ្ងៃទី ៣ ខែធ្នូ នគរបាលខេត្ត Lang Son បានប្រកាសថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ទីភ្នាក់ងារនគរបាលស៊ើបអង្កេតបានចោទប្រកាន់ និងឃុំខ្លួនលោក Doan Van Sang អាយុ ៥៧ ឆ្នាំ អតីតអនុប្រធានក្រុមគ្រប់គ្រងទីផ្សារលេខ ៤ ក្រោមនាយកដ្ឋានគ្រប់គ្រងទីផ្សារ ពីបទមនុស្សឃា.តក្រោមមាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXao_BwzJHbEQrTGhb5zmpAeygxjqZSZifLBWRBo5HifSjJxnbCT5seu-pYBb7vQzqXcCXSWQe2bkIhWNGX04k3dc7H30IRTcZY_4ceOYiF_HvbFf8M1v4vX7wAI8UZM1KTmDTSbxZ_5Q47Ww3Drr96JiaQYZBylaC6MSkh6GbZI-DdS1XbDEKjylhEVp/s1280/photo_2025-12-04_14-54-16%20(2).jpg
តាមការសាកសួររបស់សមត្ថកិច្ចវៀតណាម បុរសជនដៃដល់ Van Sang និងបុរសជាជនរងគ្រោះឈ្មោះ Nguyen Xuan Dat អាយុ ៣៦ ឆ្នាំ ទាំងពីរនាក់គឺជាមនុស្សធ្លាប់ស្គាល់គ្នា ប៉ុន្តែក្រោយមកបានទាស់សម្ដីគ្នាយ៉ាងខ្លាំង រហូតលោក Van Sang មានគំនុំនិងឈានដល់ការប្រព្រឹត្តអំពើឃា.ត.ក.ម្ម ទៅលើលោក Xuan Dat រួចយកសា.ក.ស.ពទៅបោះចោលកាលពីខែមករាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua7TVuSSYrCAGtavXuoMLRqcFZLQcaH2_z87BGUCm1ccPmfD57-12MtBm8CbuuH8wnAaEgiTiSBy6597Uy8peBHK7YyXlkBlEB28jWtnI-inCGERDotke0KVRqCtm01xQomiDvq1EQD11dJt69XfANieF3rWyO_fkCAmfj5DXKw7_liM7iOuzrTlqLmz7/s679/photo_2025-12-04_14-54-16%20(3).jpg

នៅប៉ុន្មានថ្ងៃបន្ទាប់ លោកក៏បន្តទៅធ្វើការតាម និងប្រើប្រាស់បណ្ដាញសង្គមតាមធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ លុះរហូតដល់ខែកក្កដា ស្រាប់តែមានការបែកធ្លាយវីដេអូមួយបង្ហាញពីសកម្មភាពព្រៃផ្សៃរបស់លោក Sang បង្ហោះលើបណ្ដាញសង្គម តែក្រោយមកក៏ត្រូវបានលុបចេញវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dGwUuVeM0BBhOquzuIL8TKPcDKbT6rIa4Qu1Su7UZGrrpQIlAKWkTrlc6lpCjSNwVaCF_XvZD7SU4k1Q2FTCeZwLMeYgTvMLbotPx1QZIlQelfgTRgXIloo5X3dWzoRQcMc3wO6o5liVGV7x_useSu8EI6abSm0zOMBdLw8bg4FfCp6ODfg0mQWvw_YA/s1280/photo_2025-12-04_14-54-16.jpg

យ៉ាងណាក៏ដោយ ក្រោយលោក Van Sang ត្រូវបានចាប់ឃុំខ្លួននិងសួរចម្លើយរួច សមត្ថកិច្ចវៀតណាមមិនបានបញ្ជាក់ឡើយថា ពាក្យចចាមអារ៉ាមដែលចុះផ្សាយថា ជនល្មើសរូបនេះបានយកសាច់មនុស្សដែលជាជនរងគ្រោះទៅរំងាស់ធ្វើជាស៊ុបនោះ គឺជាការពិតឬមួយយ៉ាងណាឡើយ ដោយគ្រាន់តែផ្ដល់របាយការណ៍សារភាពរបស់ជនល្មើសថា ខ្លួនបានព្យាយាមបំផ្លា.ញសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRoNi3UA3xvzfNGXYoWuz3AVBAokdltaNm6Bfoi7RJ7CfiMbIwvaV8pq16ZksYIMOP1V6mchArU9XNNT0vDko-kxHN8kNgauySDyaKuOHf6bM8soaiARmKAKIdDcd7DpKVfMXOksT2St1aqAx_1vzrPXyLDp3bepYqTms59lWTioiSWWMINheV8cMjuXou/s1020/photo_2025-12-04_14-54-17%20(2).jpg

ជុំវិញករណីនេះផងដែរ ប៉ូលិសបានណែនាំឱ្យគ្រប់គ្នាឈប់បន្តចែកចាយ ខមមិន ឬចែករំលែកវីដេអូ និង រូបភាពអវិជ្ជមានដែលញុះញង់ឱ្យមានអំពើហិង្សាទាក់ទងនឹងករណីនេះ។ រាល់សកម្មភាពនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព និង វីដេអូខាងលើដោយខុសច្បាប់ នឹងត្រូវចាត់វិធានការតឹងរឹងទៅតាមច្បាប់៕