ក្រុមអត្តពលិកកម្ពុជាទាំង១២ប្រភេទកីឡា នឹងតម្រូវឲ្យស្នាក់នៅរួមគ្នា ដោយមិនបែងចែកតាមប្រភេទកីឡាឡើយ ដើម្បីធានាសុវត្ថិភាពនៅអំឡុងពេលប្រកួតស៊ីហ្គេម ចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្ន ២០២៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខយ៉ាងតឹងរឹងពីម្ចាស់ផ្ទះថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYT42kk2NPcHfjoFwusN4paaanXTTwdI9GQhjTZOXbXb88o7pnS0i8hSD5Ky1aG23ngqwRhDwhpGybPXTzZQcKmIjXkwevodqgm9QSMulq8La8wZ3Oo5-He9z66TnF9nMtrrDOY-zM4gHqH7rUoPqXqBTQ5r830qgJeWioWa6GSM7CVVK5SU9z91QAscI/s996/photo_2025-12-04_11-26-44.jpg

តាមពាក្យសម្ដីរបស់លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារ កន្លែងស្នាក់នៅ របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា គឺមានលក្ខណៈពិសេសជាងបណ្ដាប្រទេសដទៃទៀត ដោយបានស្នាក់នៅរួមគ្នាតែម្ដងដោយមិនបែងចែកតាមប្រភេទកីឡានោះទេ។ ដែលនេះផ្ដល់នូវលក្ខខណ្ឌខុសប្លែកពីបណ្ដាប្រទេសចូលរួមផ្សេងៗដែលតម្រូវឲ្យអត្តពលិកស្នាក់នៅទៅតាមប្រភេទកីឡានីមួយៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzqG2ln4-Ho8N2zcxdwyFlWO1F9kQNXCgNBtmStrQo8F1uhAukyTuSyXq_lKyTzuuIiQFv09KVai2n8tkpo99m6uV2OKPZ2Z9InN1cXC5fDALxYAz1KoWEm-cNEFKt6We42u1w_gmmFPiBHCYBI_v5Jeliq3-Lof-yRu99E5MX6HDa2SjoLbrZDhK-78X/s1280/photo_2025-12-04_11-26-45%20(2).jpg
លោកបានបន្តទៀតថា ជុំវិញសន្តិសុខ និងសុវត្ថិភាពវិញគឺនឹងមានការយកចិត្តទុកដាក់ខ្ពស់ និងតឹងរឹងបំផុតលើប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់មិនថានៅឯទីលានប្រកួត និងពេលធ្វើដំណើរនោះទេ។ ពោលនឹងមានការមើលថែសុវត្តិភាពខ្ពស់ចំពោះក្រុមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwZe28PUBa1mer2itoiMW1qECVtDzA4EQZ-IERKEspmo_pccKa4YaJrHs63C68EyDQztYM1wx40SEbce33Fl1CkCDJ4nZurhSumsOlx2EG9l_uZC5aGCOHO6NMbxS2vBjrh6IBEIz49p5R53HOVi65vd7VIGA8PaWuMAHYf0k_5EfWUEw-qNtPTFVnROO/s1024/photo_2025-12-04_11-26-45.jpg

សូមបញ្ជាក់ថា ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ដែលទៅចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតចំនួន ៩ប្រភេទកីឡា ដែលរួមមាន បាល់ទាត់ទាំងបុរស និងនារី យូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ សីដក់ និងបាល់ទះ ដោយសារកីឡាទាំងនេះភាគច្រើនប្រកួតនៅខេត្តសុងក្លា ដែលជាតំបន់រងគ្រោះដោយទឹកជំនន់ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធរងការខូតខាតដែលអាចធ្វើឲ្យបញ្ហាប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4ZlR980UxqMGnQPiyuDktBGREqGbcvqqfqMuVwZMy_we8tmGbW6L2X6qqy7hvnbz_T53cdfhB-nU4vIXx5jiUKJ1Tiu75CZVPitHYJtYbnE-9oVZPgvbw7TieLLGugakSi9C6YE8RcDRiLk1Ze5XMdUUPc7LUm8zNZ9mv3QvKKI55AGtfX7FYrt0KGzj/s1280/photo_2025-12-04_11-26-44%20(2).jpg
បច្ចុប្បន្នកម្ពុជាសម្រេចចូលរួមត្រឹមតែ ១២ប្រភេទកីឡា ស្មើហ្នឹងអត្តពលិក ១៣៧នាក់ប៉ុណ្ណោះ។ កីឡាទាំង ១២ប្រភេទនោះមាន កីឡាហែលទឹក, កីឡាអត្តពលកម្ម, កីឡាអេឡិចត្រូនិក (E-Sport), កីឡាគុនដាវ, កីឡាកាយសម្ព័ន្ធ, កីឡាជឺជីតស៊ូ, កីឡាឃីតបុកស៊ីង, កីឡាតេក្វាន់ដូ-WT, កីឡាជិះសេះ, កីឡាម៉ូតូទឹក, (Jetski), កីឡាទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOFohvBVG9-4QN37xFJd9BT_h-aX9smYW5yq7KrtvuT3WAm1-MfOIueJrp-2P4_EB5lLKwGMKdqvEi59U3Mrmku-ZAKOhUEo3aq8RCOmXSflEBxIhrXU01XkXcRc4w_Zs6wcmpIDSXVTkUgLUCX4cFhf9HsGmiEsgfcIT7jROdgyax7qx3laJGpLAGCzP9/s1280/photo_2025-12-04_11-26-45%20(3).jpg

ចំពោះមូលហេតុដែលកម្ពុជានៅតែបញ្ជូនអត្តពលិកឲ្យទៅចូលរួមប្រកួតកីឡាទាំងនេះ គឺដោយសារតែ ក្នុងចំណោមកីឡាទាំង ១២ ប្រភេទនេះ មានតែកីឡាអេឡិចត្រូនិកមួយប្រភេទប៉ុណ្ណោះដែលប្រកួតជាក្រុម ហើយមិនប៉ះទង្គិចរាងកាយគ្នាថែមទៀត ដោយសារប្រើប្រាស់ទូរសព្ទប្រកួត។ ចំណែកកីឡា ១១ ប្រភេទផ្សេងទៀត ភាគច្រើនប្រកួតលក្ខណៈឯកត្តជន ឬគូប៉ុណ្ណោះ៕