ពានរង្វាន់តន្ត្រី MAMA ឆ្នាំ២០២៥ បានបញ្ចប់ហើយ ប៉ុន្តែប្រធានបទជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍នេះនៅតែត្រូវបានពិភាក្សាយ៉ាងក្តៅគគុក។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលថតពេលដែល G-Dragon និងក្រុមចម្រៀងនារី aespa បានជួបគ្នា។
នៅក្នុងវីដេអូនោះ ខណៈពេលដែល G-Dragon កំពុងស្វែងរកកៅអីរបស់ខ្លួនលោកបានឆ្លងកាត់ក្រុម aespa ។ ដោយឃើញបែបនេះ G-Dragon បានឈប់ ហើយឱនក្បាលជាមុនសិន។Giselle គឺជាមនុស្សដំបូងគេដែលបានឃើញ G-Dragon បង្ហាញសកម្មភាពឱនក្បាលខណៈ នាងក្រោកឈរឡើងដើម្បីស្វាគមន៍លោកត្រឡប់មកវិញ។ Winter ក៏ក្រោកឈរងក់ក្បាលតិចៗ រួចក៏អង្គុយចុះ ហើយមើលទៅឆ្ងាយ។ Karina មិនបានកត់សម្គាល់ថាជារៀមច្បង G-Dragon ពីដំបូងឡើយ ប៉ុន្តែភ្លាមៗពេលនាងដឹងថាជា G-Dragon នាងបានក្រោកឈរស្វាគមន៍លោក។ NingNing ប្រតិកម្មយឺតៗ ទោះបីជានាងបានឃើញ G-Dragon ក៏ដោយ ក៏នាងក្រោកឈរឡើង នៅពេលដែលសមាជិកផ្សេងទៀតបានស្វាគមន៍។ ក្រោយមក អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញនូវទឹកមុខចម្លែក និងមិនប្រាកដប្រជារបស់ Winter និង NingNing នៅពេលឃើញ G-Dragon ។.png)
នៅក្នុងឧស្សាហកម្ម K-pop វប្បធម៌ស្វាគមន៍ត្រូវបានគោរពយ៉ាងខ្លាំង ហើយវាស្ទើរតែត្រូវបានចាត់ទុកថាជាកាតព្វកិច្ចសម្រាប់ Idol វ័យក្មេងក្នុងការឱនក្បាលដល់រៀមច្បងរបស់ពួកគេ។ ជាការពិត តារា K-pop ជាច្រើនរក្សាការឱនក្បាល ៩០ ដឺក្រេស្តង់ដារ ដើម្បីបង្ហាញពីការគោរព។
អាស្រ័យហេតុនេះ មតិជាច្រើនបាននិយាយថា អាកប្បកិរិយាស្វាគមន៍របស់ aespa បង្ហាញពីការមិនគោរពចំពោះ G-Dragon ដែលជាសិល្បករដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីព។ ម៉្យាងវិញទៀត aespa លែងជាក្រុមថ្មីទៀតហើយ ប៉ុន្តែបានដំណើរការអស់រយៈពេល ៥ ឆ្នាំមកហើយ ដូច្នេះកំហុសរបស់ក្រុមបែបនេះគឺមិនអាចទទួលយកបានទេ។ .png)
យ៉ាងណាមិញ ទស្សនិកជនមួយចំនួនបានប្រកែកថា aespa ប្រហែលជាមិនបានមើលស្គាល់ G-Dragon ទេ ដោយសារតែលោកពាក់មួករោម។ ប៉ុន្តែមតិផ្សេងទៀតបានតបតវិញថា ទោះបីជាពួកគេមិនបានស្គាល់គ្នាភ្លាមៗក៏ដោយ នៅពេលដែល G-Dragon បានផ្តួចផ្តើមគំនិតដើម្បីស្វាគមន៍មុនសមាជិករបស់ aespa គួរតែឆ្លើយតបឱ្យល្អជាងនេះ។ ពួកគេបានសង្កត់ធ្ងន់ថា ការឱនក្បាលចំពោះរៀមច្បងគឺជាតម្រូវការអប្បបរមាមួយរបស់តារា Kpop ប៉ុន្តែ aespa មិនអាចធ្វើបាននោះទេ។
G-Dragon និង aespa ទោះបីជាសិល្បករមកពីក្រុមហ៊ុនផ្សេងគ្នាក៏ដោយក៏មានឱកាសសហការលើគម្រោងជាច្រើន។
Karina បានសម្តែងក្នុងវីដេអូចម្រៀងរបស់ G-Dragon ដែលមានចំណងជើងថា «Too Bad» ដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០២៥នេះ។ មេក្រុម Big Bang ក្រោយមកបានការពារ Karina បន្ទាប់ពីនាងប្រឈមមុខនឹងការរិះគន់ចំពោះការសម្តែងរបស់នាងនៅក្នុងវីដេអូចម្រៀង។ លើសពីនេះ aespa ធ្លាប់បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Good Day» របស់ G-Dragon ៕










