ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការសង្កាត់ព្រះណាខនតាយ នៅផ្លូវចារឺនគ្រុង តំបន់បាងខរឡេម ទីក្រុងបាងកក បានចេញដីកាចា.ប់ខ្លួនអ្នកស្រី Jakkaphong Jakrajutatip ប្រធានអង្គការ Miss Universe និងជាអតីតនាយិកាក្រុមហ៊ុន JKN Global Group ដោយសារអ្នកស្រីមិនបង្ហាញខ្លួនក្នុងសំណុំរឿងក្លែងបន្លំប្រាក់វិនិយោគចំនួន៣០លានបាត (ស្មើប្រមាណ ៩៣ម៉ឺនដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUf0K-xPFUfQpCxhpQgkF3ksix20ECJ4PdLDmZRIPkmMK3e55C-hRPEkaNGg_aj7SaHMybas8W-HssVmNTIt6LMRpeXHT9BixQu4JaHRqz5hcjoO6lozKxfl0UJVIgEFoWScZVAuTlxTnBghWGE8BBvCzt35JaRBRe_A07Qyer1-LqTMhkbk5h8rPEMwkv/s2048/image_2025-11-26_13-34-52.png

តុលាការបានកំណត់ពេលអានសាលក្រមក្នុងសំណុំរឿងដែលមានដើមបណ្តឹង គឺលោក Raweewat Maschamadol (ជាកូនប្រុសរបស់លោក Rawi Maschamadol ប្រធានគណបក្ស New Palangdharma) ។ ដើមបណ្តឹងបានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន JKN Global Group និងប្តឹងអ្នកស្រី Jakkaphong Jakrajutatip (ឬ Ann Jakkaphong ជាស្ត្រីកែភេ.ទ) ពីបទសហការគ្នាក្លែងបន្លំប្រាក់វិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4QwR0uQrRJStNryEIefeOIZgPeC5frLoQd1vf_2Gq5HrABT2BxmQTRdXRu_AGvQumnOWWfRhoeRiRThjCBAM19ELK1tk958fAfkLCg4MTfiKwubfNWBy_ULbiWB7mwFdvrk7XIwtfkila9Yqu55EQzh55IIv0-earKMFctPri-z5bUQ_V_I5AUFmyHZq/s960/image_2025-11-26_13-34-46.png

លោក Raweewat ដើមបណ្តឹងបានចោទប្រកាន់ថា កាលពីថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អ្នកស្រី Jakkaphong បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន JKN Global Group បោកប្រាស់ដើមបណ្តឹង និងលាក់បាំងការពិត ដោយបបួលឱ្យដើមបណ្តឹងបណ្តាក់ទុនទិញមូលបត្របំណុលរបស់ក្រុមហ៊ុន JKN Global Group ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaaNn8HSt3V4ecOEuzReOBnTp3wLrRxbh7gQt-QVdXXhONvYSPDzhLZBKxo5O_ybi9kX-l_GzECofgOYYUSTrG4er-MUQBVyxNke8WCeS6laJTFtr5u2AzNdt0iFGVy1szXTfW8_2lhknaHKr8S16J-Cm5J55_FOVVrc9hPSH7h9yGiBURGoiN_RREm5PU/s2048/image_2025-11-26_13-34-47%20(2).png

ដើមបណ្តឹងបញ្ជាក់ថា អ្នកស្រី Jakkaphong បានដឹងយ៉ាងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនអាចសងបំណងតាមពេលវេលាកំណត់ទេ ប៉ុន្តែអ្នកស្រីនៅតែបោកប្រាស់ឱ្យដើមបណ្តឹងបណ្តាក់ទុនទិញមូលបត្របំណុលរបស់ក្រុមហ៊ុន ស្មើទឹកប្រាក់ចំនួន៣០លានបាត (ឬប្រមាណ ៩៣ម៉ឺនដុល្លារ) ។ ដើមបណ្តឹងរងផលប៉ះពាល់យ៉ាងខ្លាំង ទើបសម្រេចចិត្តប្តឹងក្រុមហ៊ុននេះ និងប្តឹងអ្នកស្រី Jakkaphong ដើម្បីឱ្យតុលាការកាត់ក្តីតាមច្បាប់ ហើយតុលាការក៏បានស៊ើបអង្កេតពិចារណាសំណុំរឿង និងសួរចម្លើយសាក្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsnS3l9NM1emsfBkDfXbg8Ug7W7j-WhYEw9SZeXbXTlXcQzZ-4TgWPlHhls9eaF39ey6Eq6MqpvqJ7rWIlYXNMPRlbTZ-GWKeSaYofyrpVvLQotChjf-17fRr8Y0o0UPxUpHnTgA1iOUpt7-IHIFxkeoNYZPIquq_oPayDykmyXEV1WRKrAVwsuQZRe5Au/s960/image_2025-11-26_13-34-47.png

បន្ទាប់ពីពិនិត្យភស្តុតាងរួចរាល់ តុលាការបានកំណត់ពេលបើកសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែពេលដល់ថ្ងៃកំណត់ ស្រាប់តែអ្នកស្រី Jakkaphong មិនមកតុលាការ និងមិនប្រាប់ពីមូលហេតុនៃការពន្យារពេលមកតុលាការ ។ តុលាការសន្និដ្ឋានថា ចុងចោទមានចេតនារត់គេចខ្លួន ទើបចេញដីកាចាប់ខ្លួនអ្នកស្រី Jakkaphong និងបង្គាប់ឱ្យផាកពិន័យអ្នកធានា ដោយសារមិនអាចនាំខ្លួនចុងចោទមកតុលាការតាមពេលកំណត់ ដែលចាត់ទុកថា បំពានការសន្យាធានាចុងចោទ ។ តុលាការកំណត់ពេលបើកសវនាការជាថ្មី នាវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWv0qcsX21q2jTm9BKPlV3DoIKPk9bQW3qCnhuS_eSXGdidanadDVxmmAM25l53_l2B6L7crSrD-UyrRzJcr0kBbcIg_VW6d5fF3ZdsNHuHGs1FMqKNtkTi17kuvb5RYlmpYCE0K4mM-3YSUh6UNu2Ek6uPYEX3wgvZZ0VaYXbWM6_TwuhZo8JuzYohk2D/s1568/image_2025-11-26_13-34-48%20(2).png

បើតាមពាក្យចចាមអារ៉ាម អ្នកស្រី Jakkaphong បានគេចខ្លួនទៅក្រៅប្រទេសជាមួយប្រាក់រាប់លានដុល្លារ ហើយអ្នកស្រីអាចនឹងមិនវិលត្រឡប់មកប្រទេសថៃវិញដើម្បីចូលសវនាការតាមការកំណត់របស់តុលាការទេ ដោយសារមិនខ្លាចច្បាប់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsMi1Y57T2wvIxKaQ7zaZ0ybXXPSeNXbx2vAxNfF7fUufjUMk62KobokzFTemJuwpXHIaDAnlmdOzfMQrinMc8jT4pJ8yys0rfEiLQajkpB5y4021RICD-Rtx_82LnBc5dDoTOpByt4BT8yEcxhjpP-oSkX8T3ZCmErquAF07yr_Uj3isS2bxsyCo6sNhT/s1424/image_2025-11-26_13-34-48.png

គួរបញ្ជាក់ថា អ្នកស្រី Jakkaphong Jakrajutatip មានឈ្មោះហៅក្រៅថា «Ann» អាយុ៤៦ឆ្នាំ គឺជាជំនួញស្ត្រីកែភេ.ទ ជ.នជាតិថៃកាត់ចិន ។ បច្ចុប្បន្ន អ្នកស្រីមានតួនាទីជាប្រធានអង្គការ Miss Universe និងជាអតីតនាយិកាក្រុមហ៊ុន JKN Global Group ៕