ស្រះចិញ្ចឹមត្រីមួយកន្លែងនៅភាគខាងត្បូងប្រទេសចិនបានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស បន្ទាប់ពីម្ចាស់ស្រះបានបង្ហាញថា គាត់បានចិញ្ចឹមត្រីដោយប្រើម្ទេសធ្វើជាចំណីរហូតដល់ ៥,០០០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយអះអាងថាការធ្វើបែបនេះនេះបង្កើនពណ៌ និងរសជាតិរបស់ត្រី។
ស្រះចិញ្ចឹមត្រីនេះ ស្ថិតនៅក្នុងខេត្តហ៊ូណាន លាតសន្ធឹងប្រហែល ១០ ហិចតា និងជាជម្រករបស់ត្រីជាង ២,០០០ ក្បាល ដែលឥឡូវនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមចិន ហើយចាត់ទុកវាជាគោលដៅទេសចរណ៍ថ្មី ដោយសារពួកគេចង់ទៅមើលត្រីស៊ីម្ទេសដោយផ្ទាល់ភ្នែក ព្រោះវាប្លែកខុសពីកន្លែងចិញ្ចឹមត្រីផ្សេងៗ។.jpg)
លោក Kuang ម្ចាស់ស្រះចិញ្ចឹមត្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jiupai News ថា “នៅពេលរវល់ខ្លាំងពេក យើងយកម្ទេសធ្វើចំណីត្រីរហូតដល់ ៥,០០០ គីឡូក្រាមជារៀងរាល់ថ្ងៃ។ ម្ទេសទាំងនោះគឺដូចគ្នានឹងម្ទេសដែលមនុស្សបរិភោគដែរ ភាគច្រើនជា cone pepper millet pepper និងម្ទេសជាច្រើនប្រភេទទៀត។ លោកបន្តថា បន្ទាប់ពីត្រីស៉ីរួច វានឹងឆាប់ធំលូតលាស់ល្អ រសជាតិកាន់តែឆ្ងាញ់ ហើយសូម្បីតែស្រកាក៏ភ្លឺរលោងចែងចាំងដែរ”។.jpg)
លោក Kuang បន្តប្រាប់អ្នកសារព័ត៌មានថា ម្ទេសសម្បូរទៅដោយវីតាមីន ហើយត្រីចូលចិត្តវា។ ការឲ្យត្រីស៊ីម្ទេសក៏ជួយបង្កើនសុខភាពពោះវៀនរបស់វា និងបង្កើនភាពធន់ព្រមទាំងបំបាត់ភាពតានតឹងផងដែរ។ ដោយហេតុតែម្ទេសទាំងនេះត្រូវបានទិញដោយឥតគិតថ្លៃពីកសិករក្នុងស្រុក បានធ្វើឱ្យវាក្លាយជាជម្រើសថោកជាង និងងាយស្រួលជាងការដាំដុះស្មៅសម្រាប់ចំណីត្រី ទើបលោកយកម្ទេសធ្វើជាចំណីត្រីតែម្ដងទៅ។

គួររំលឹកថា ម្ហូបនៅទីក្រុងហ៊ូណានមានភាពល្បីល្បាញដោយសារមានរសជាតិហឹរ ឈ្ងុយឆ្ងាញ់ និងមានក្លិនឈ្ងុយ។ វាជាម្ហូបដ៏ពេលនិយមមួយក្នុងចំណោមម្ហូបដ៏ពេញនិយមទាំងប្រាំបីរបស់ប្រទេសចិនផងដែរ ព្រោះប្រើដោយម្ទេសស្រស់ និងស្ងួតដើម្បីបង្កើតរសជាតិក្តៅ និងជូរ ដែលជារឿយៗរួមបញ្ចូលគ្រឿងផ្សំដូចជាខ្ទឹមស និងខ្ទឹមក្រហមជាដើម។ ចុះអ្នកវិញ តើចាប់អារម្មណ៍ចង់ភ្លក់រសជាតិត្រីស៉ីចំណីជាម្ទេសដែរឬទេ?










