ទោះបីជាព្យាយាមស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តីលោក គឹមហាន ដែលជាអតីតគូដណ្តឹង ពេជ្រ សូលីកា នៅតែទទួលបានមតិអវិជ្ជមានរហូតតាមរយៈការខម្មិនព្យាបាលដល់លោកនិងដៃគូបច្ចុប្បន្នខ្លួនថែមទៀត។ អស់ការអត់ធ្មត់លោក គឹមហាន បានចេញមកបញ្ជាក់ការពិតនិងព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អ្នកបញ្ចេញមតិមិនសមរម្យមកលើខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWzvzhSUhSmA64R2WR5Z1xH7p7yoezwkJra9l-CEnaQYZwvtX-n6U-iIcHF6D91yLzp-1AMXPM2Ywh9OlSwS0YApFVzuUgI7f4K2lacqZgXQxasnw9LJp1uVjt79QsJBz0hYpU-dIGqqF0Die0bKCRNf5UUIFzKe_mFNaT8-2uPD7ZBJpx-08NclnZwuQV/s2048/image_2025-11-19_09-03-50.png
នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក ហង្ស គឹមហាន បានចេញវីដេអូបញ្ជាក់ទៅកាន់សាធារណជនដែលមានរយៈពេលជាងបីឆ្នាំមកហើយចំពោះពាក្យចចាមអារ៉ាមមិនពិត និងមតិយោបល់បរិហារកេរ្តិ៍បានសាយភាយអំពីលោក និងដៃគូបច្ចុប្បន្នរបស់ខ្លួន។ អតីតស្វាមី ពេជ្រ សូលីកា ថាលោកបានជ្រើសរើសភាពស្ងៀមស្ងាត់ប៉ុន្តែការស្ងៀមស្ងាត់នេះមិនមែនដោយសារតែរឿងទាំងនេះជាការពិតនោះទេ ប៉ុន្តែលោកគិតថាបើតបទៅវិញនោះវានឹងបង្កើតរឿងរ៉ាវកាន់តែវែងឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhhAQjCVSJj1-kE1kv0OjorCo_iGG3-p2lrDMFGTf_4sTvt7a59RZLtS4Tp2oUYDMxSnoQBZC4u07b1sZY8YcyN2nBTGxfFAklGBb0aUm7cVR0IwNFi5Lbk7TBpHaI56fZl36QQX_XAV39cZlolaYP7l3clXdE0d4YvFs0gBGGRhfFjdDpfhwqOMHRSJJ8/s1920/image_2025-11-19_09-03-55.png

លោក គឹមហាន បានបញ្ជាក់ថាលោកមិនដែលបានក្បត់ជាមួយអតីតដៃគូ(ពេជ្រ សូលីកា)របស់លោកទេ ហើយដៃគូបច្ចុប្បន្នរបស់លោកក៏មិនដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់លោកពីមុនដែរ។ លោកថាការលាបពណ៌ជាច្រើនសុតតែមិនពិត ដែលមានមតិអវិជ្ជមានផ្តោតតែមកលើលោក និងដៃគូបច្ចុប្ប្នរបស់លោកជាយូរមកហើយ និងពិតជាមានការរំខានអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXzH_mLAApWaG0W-0i12glRE7ZRzkhnWOOpcLESYHDuZv3bjGlClttL1LJvymwAa4rAfnwc_EHAamWv-0AiOqSlUalEZuTLanyy2tl45rWU9-7CxeXAoNq3ejSDOWK5gor9ri2hZa4BMO7kYVVTkYdCtRbC4O1-khW5P2bgKIcaZeAz5dPNkYYp6aWPpAd/s2048/image_2025-11-19_09-03-56.png

ជាមួយនឹងការបញ្ជាក់ខាងលើនេះ លោក គឹមហាន បានចេញលិខិតជូនដំណឹងបង្ហាញពីគណនីហ្វេកប៊ុកដែលបានចូលរួមក្នុងការចែកចាយព័ត៌មានមិនពិត ការយាយី និងការបរិហារកេរ្តិ៍លោកនិងដៃគូ។ លោកបញ្ជាក់ថារឿងនេះលោកនឹងមិននិយាយម្តងទៀតនោះទេដោយព្រមានទៅកាន់អ្នកលេងបណ្តាញសង្គមប្រុងប្រយ័ត្នអំពីការចែកចាយមតិរបស
ខ្លួនលោកនឹងធ្វើទៅតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyn891wmrcJQhm6L86HqB8hkaYKhD9hw4iHNdpHryVZr9BHoK6SULoqSMlhTgmNVVbo7nKOcuJsY5ygWZ9FxQoNrnvHAN-Cx5O8DewS0sD1gQlQttINBXsOn-12DSPSuItnnwUmOjObIdkS1HYSpx6gAZXofB6r10Y77crgWcV6T7o8_66nFnfOqhVy192/s1280/image_2025-11-19_09-03-57.png