តារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីបញ្ចេញសំណេរមួយទាក់ទងនឹងស្ថាបនិកក្មេងពាល ព្រមទាំងដាស់តឿនប្រយ័ត្នបានទៅជីកដីលើកត្រង់សេនៅព្រំដែន។ សំណេរនេះបានជំរុញឱ្យមានការវែកញែកជាច្រើនក្នុងនោះ ជី ដេវីត ក៏បានចូលទៅឆ្លើយតបទៅនឹងមតិយោបល់មួយចំនួន។

នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ឥឡូវគេឡើងហើយ គេឡើងស្ថាបនិកក្មេងពាលកម្ពុជា ហិហិ ប្រយ័ត្នបានទៅជីកដីលើកត្រង់សេនៅព្រំដែន»។ គួរឱ្យដឹងថា កន្លងមកនេះមានទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ កំពុងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារទឹកដី។

នៅក្នុងសារខ្លីខាងលើនេះក៏បង្កឱ្យមានមតិប្រតិកម្មចម្រុះផងដែរដោយអ្នកលេងបណ្តាញសង្គមមួយចំនួនចាត់ទុកថាសម្តីរបស់ ជី ដេវីត នេះគឺផ្លែផ្កា ចំណែកឯអ្នកគាំទ្រតារាចម្រៀងរូបនេះថាកុំរើសដាក់ខ្លួន និងមតិខ្លះទៀតថាមានទៅគឺមានមកធ្វើខ្លួនធម្មតាទៅៗកុំ TOXIC នឹង សំណេរខ្លីនេះអី។ នៅក្នុងការបញ្ចេញមតិយោបល់គេបានឃើញតារាចម្រៀង ជី ដេវីត បានឆ្លើយតបនឹងគណនីហ្វេកប៊ុកមួយចំនួន។ មានមតិមួយបានសរសេរថា «អ្នកណាជាស្ថាបនិកក្មេងពាលបែកស្លុយពិតប្រាកដបង?» ខណៈ ជី ដេវីត បានតបវិញថា «ក៏បាន»។
ចំណែកឯគណនីមួយទៀតបានបញ្ចេញមតិថា «ដាក់មួយ Post ហ្នឹងហើយ ដាក់ចម្រៀងមួយបទទៀតផងបងខ្ញុំវៃយក12ម៉ោង 1M ឱ្យ»។ ជី ដេវីត បានតបវិញថា «អូខេរួចរាល់ចាំបងជួយ វ៉េលុយ មានQR អូនស្រាប់ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះមាន post និងមានរឿងច្រើនដែរចង់និយាយគ្នា»៕










