Home តារាអន្តរជាតិ សៀ.ម ក្តៅក្រហាយក្រោយឃើញតារាចម្រៀងប៉ុបវៀតណាមបញ្ជូលវប្បធម៌ខ្មែរក្នុងវីដេអូចម្រៀង

សៀ.ម ក្តៅក្រហាយក្រោយឃើញតារាចម្រៀងប៉ុបវៀតណាមបញ្ជូលវប្បធម៌ខ្មែរក្នុងវីដេអូចម្រៀង

89
0

អ្នកលេងបណ្តាញសង្គមសៀ.ម មានការកើតទុក្ខមិនសុខចិត្តក្តៅក្រហាយយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប៉ុបវៀតណាម ផឿង មីជី (Phương Mỹ Chi) បានបញ្ចេញវីដេអូចម្រៀងរបស់ខ្លួនបញ្ជូលជាមួយនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ បទចម្រៀងរបស់តារាចម្រៀងវៀតណាមរូបនេះកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនិងឈានដល់ចំណាត់លេខ១នៅលើតារាងយូធូបរបស់វៀតណាម និងហក់ឡើងខ្ពស់នៅលើវេទិកាតន្រ្តីផ្សេងៗទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhclTR__JHgigZtlWaGj_6QtjzRew0qDhhO0csHORSYgAv4ndtf4xfSjQyG6OBe_8UIpM1pw0HQfYwKyw9igkAPQ3s-qEJjrNWHkzMEWvfl3TLPEZFbbCzSmYDRdn-2Sc0GU-9Hq4eZtgPHAc1xiWtSywqvx4Q2e__n9t80YeEwVIkZmNxZl6w-b3VDppc/s2048/image_2026-08-13_15-04-31.png
ក្រោយពីបញ្ចេញបទ «Heaven With My Love » (Thiên Đường Với Người Thương) កាលពីយប់ថ្ងៃទី១២ សីហា សារព័ត៌មានវៀតណាមជាច្រើនរួមទាំងកម្ពុជាផងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង ផឿង មីជី។ ភាពទាក់ទាញរបស់ មីជី គឺទាក់ទងនឹងការបញ្ជូលប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុង MV តាំងពីដើមដល់ចប់។ នៅក្នុងសារព័ត៌មានវៀតណាមបានអត្ថាធិប្បាយថានេះគឺវប្បធម៌ខ្មែរភាគខាងត្បូង ដែលទស្សនិកជនដឹងថាជាខ្មែរកម្ពុជាក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj38kufRwrlgJIxTDTUP66SIQT3g4FZPvFXx63FoxwCUYttgxmQekxy_aIQPeXo5-kG5-YmFwbaWra41mVA_rDya4SbOJuvqL6iH6zzZZJvs2DfO2jtEl6g7DR1zPM6Q7XsbJ-t1UCL3UWn2gpSrQ5xMtUUS5zSKJ9bvaHDIVJzuDFQEkaa3_fUofMAu8/s2048/image_2026-08-13_15-04-32.png

ទន្ទឹមនឹងភាពល្បីល្បាញគេបានឃើញថាអ្នកលេងបណ្តាញសង្គមសៀមជាច្រើនកើតទុក្ខមិនសុខចិត្តជាខ្លាំងដោយពួកគេបានចូលទៅបញ្ចេញមតិយោបល់ទាំងទទឹងទិសគ្រប់ការបង្ហោះទាក់ទងនឹងចម្រៀងនេះដោយអះអាងមិនខ្មាសមាត់ថាជាឈុតថៃ។ អ្នកលេងបណ្តាញសង្គមសៀមមិនទទួលស្គាល់ការពិតគិតតែពីការបញ្ចេញមតិពីឈុតថៃទាំងដែលតារាចម្រៀង ផឿង មីជី បានច្រៀងជាភាសាខ្មែរ និងបញ្ជាក់ពីការផលិតនេះថាជាវប្បធម៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigHXvSvklUmTLFS_gbm3TjAv234G0LQWRAIvvm2fM-BQRVZMMjz8p4HvkxfcryjLdNbMurb8-yi2JKQzytT9JxHFEZ5izoYgby-7StLh5OxkRhXqj46Qmx9PQDI35YFdonOMM6BFR4pMPbcTmnbOp2yV8x3VBNIy3_Xyz2LjomL1Gw0FeLnin03RfFUC8/s2048/image_2026-08-13_15-04-41.png
មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមវៀតណាមក៏បានបញ្ចេញមតិដែរថាពេលនេះសៀមកំពុងខឹងសម្បារយ៉ាងខ្លាំងមកកាន់តារាចម្រៀង ផឿង មីជី ដែលចេញបទចម្រៀងបង្ហាញសំលៀកបំពាក់ខ្មែរដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkDCBLGuLMKjfnmeaH0r1r2hg6xwbwTjzEuC2Wm_L1ZJeiHexme5AWZyxjcVFtY_qFutPRRyTLgylARzF_DOyScGc3dT0JNAtbWEkIKJl797Y4tEPDi6UudEaFoeZkOP916Ryzmx9e94zkzSX-K54Kt38EX_4S4UY3hFP75__Cn4rxArsytRSK2gj5NbQ/s702/image_2026-08-14_10-15-34.png
ជាមួយគ្នានេះដែរនៅប្រទេសវៀតណាមកំពុងពេញនិយមយ៉ាងខ្លាំងចំពោះពាក្យ «បង ស្រលាញ់អូនទេ?» ដែល ផឿង មីជី (Phương Mỹ Chi) បានច្រៀងនៅក្នុងបទចម្រៀង ខណៈអ្នកមួយចំនួនបានតុបតែងខ្លួនឱ្យដូចទៅនឹងតារាចម្រៀងរូបនេះផងដែរ៕