រាជធានីភ្នំពេញ៖ គិតមកទល់ពេលនេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៣មុឺននាក់ហើយ បានចូលរួមបង្កើតជាចលនាមួយ ដើម្បីរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋដ៏សាហា.វព្រៃ.ផ្សៃរបស់ពួកគេ មកលើជនសុីវិលនៅភូមិព្រៃចាន់។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក Moon Pich។
.jpg)
លោក Moon Pich ដែលនាយទាហានជនជាតិខ្មែររស់នៅនិងបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក និងជាអ្នកយល់ដឹងខាងផ្នែកច្បាប់ម្នាក់ បានចេញមុខតំណាងឱ្យប្រជាជនកម្ពុជា ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីទង្វើថោ.កទាបរបស់មេយោធាថៃ ដែលអនុញ្ញាតឲ្យទាហានរបស់ខ្លួនបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុមកលើជនសុីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ បណ្ដាលឲ្យស្លា.ប់១នាក់ និងរងរបួស ៣នាក់។
តាមរយៈសំណេររបស់លោក Moon Pich គឺលោកបានគៀងគរ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដើម្បីដាក់ញ្ញត្តិ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកទទួលបានសម្លេងគាំទ្រពីមនុស្សចំនួន 35,329 នាក់ហើយ។.jpg)
ការដែលផ្តួចផ្តើមគំនិតក្នុងការដាក់ញ្ញត្តិនេះ លោក Moon Pich បានពន្យល់ថាគឺធ្វើឡើងដោយផ្អែកលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកក្នុងការចុះហត្ថលេខាគាំទ្រតាមរយៈតំណភ្ជាប់ដែលលោកបានដាក់ជូន និងបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់ៗរូប គឺសុទ្ធតែអាចចូលរួមបាន ហើយយើងនឹងបញ្ជូនពាក្យបណ្ដឹ.ងនេះទៅជាផ្លូវការនៅសប្ដាហ៍ក្រោយ។
.jpg)
សូមជម្រាបថា ការអំពាវនាវឲ្យរបស់លោក Moon Pich ដើម្បីប្រមូលផ្ដុំសម្លេងគាំទ្រប្ដឹ.ងទៅកាន់តុលាការ ICC ដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីសកម្មភាពដ៏អមនុស្សធម៌ពីយោធាថៃមកលើប្រជាពលរដ្ឋខ្មែរបានកើនឡើងជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន ក្រោយពេលដែលថ្នាក់ដឹកនាំថៃបានទាត់ចោលសន្តិភាព។.jpg)
អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរទាំងអស់គ្នាចូលរួមចុះហត្ថលេខាគាំទ្រញ្ញត្តិនេះឲ្យបានកាន់តែច្រើន ដើម្បីទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះមានឈា.មជ័រជាខ្មែររបស់យើង តាមរយៈការបំពេញព័ត៌មានមួយចំនួននៅក្នុងតំណរភ្ជាប់ដែលបានដាក់ជូននៅខាងក្រោម៕










