ប្រទេសថៃ ៖ ចាប់តាំងពីនាយករដ្ឋមន្ត្រីថៃប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព និងឈប់ចរចាជាមួយកម្ពុជា ក្រោមហេតុផលកងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ថៃបានបញ្ជូនកម្លាំងទ័ព អាវុ.ធ និងរថក្រោះជាច្រើនគ្រឿងមកកាន់តំបន់ព្រំដែនជាថ្មី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនដើម្បីយកលេសបង្កសង្គ្រា.ម ។ ក្នុងស្ថានការណ៍តានតឹងនេះ ពលរដ្ឋខេត្តសុរិន្ទបានបង្ហាញជំហរគាំទ្រកងទ័ព និងរដ្ឋាភិបាលថៃយ៉ាងពេញទំហឹងឱ្យបង្ក្រាបកម្ពុជាឱ្យរាប និងដណ្តើមទឹកដីកម្ពុជានៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQ_MXc88m7ibHzcg-5rnahRmV_GXzcQ0frdMWi3_LhSXDTOj3BF-e6ESUkDbvBHxpCpb56Hzsyk-0wJAxc3vQbhPhyDguDn5pKRP0YBsFBVMsCK4n8ifzPdAzP5nywueqp7H99GgKpXZ9mCCi1_j_nLTiFn1OO2ovOlHs7GnAzrkRdiG7kIPVISYRzWJ2/s1280/photo_2025-11-13_08-37-38%20(2).jpg

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ពលរដ្ឋខេត្តសុរិន្ទបានសំណូមពរទៅកាន់កងទ័ព និងរដ្ឋាភិបាលថៃបង្ក្រាបកម្ពុជាឱ្យរាប ដោយសារមិនចង់រស់នៅភ័យខ្លាចទេ ។ ពួកគេត្រៀមខ្លួនជម្លៀសចេញពីលំនៅឋានទៅកាន់កន្លែងភៀសសឹកដើម្បីឱ្យកងទ័ពថៃធ្វើប្រតិបត្តិការប្រឆាំងកម្ពុជា និងដណ្តើមទឹកដីកម្ពុជានៅតំបន់ព្រំដែនឱ្យបាន ។ ពលរដ្ឋសុរិន្ទជំរុញឱ្យកងទ័ពថៃប៉ះទង្គិចដោយអាវុធនេះ ក្រោយពីសារព័ត៌មាននានារបស់ថៃផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មី ខណៈរដ្ឋាភិបាលថៃទម្លាក់កំហុសលើកម្ពុជាដោយនិយាយកុហកប្រាប់ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkwd3KcnNspA5N-t8igLnxSYUjkH8Pfr9EPzTqn_ZsgzWfdca4UVSjHOPVJEarAiQPTLWqKusfCBjQRhzwLcza4XGZMWUTbY4738ziTUny12nx25IZTSPPo8xgjBc4ZLUUAmyIl0uaDpFYESdA49Sq-0tBnn6quxxDSllp7LCUFXcTrq8lbFY4oiSmMin/s850/photo_2025-11-13_11-20-34%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Naewna News កាលពីថ្ងៃទី១២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានទៅសួរសុខទុក្ខកងទ័ពនៅខេត្តឧប៊ុនរ៉ាជថានី និងខេត្តស៊ីសាកេត ព្រមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ធ្វើឱ្យកងទ័ពថៃរងរបួសពេលយាមល្បាត ទើបសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ។ លោកបញ្ជាឱ្យក្រសួងការពារជាតិពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាឱ្យអភិបាលខេត្តទាំង៧នៅជាប់ព្រំដែនកម្ពុជា ត្រៀមជួយពលរដ្ឋពេលស្ថានការណ៍ព្រំដែនឡើងកំដៅខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF4c0hTe-NkN_4E1Qtp6Hjy5g5nrmWzqdmhEjk3SI1mlnVhHqKZR7Cxffo3qleYW7LQXhG7gkKDeX1JXp8Hbk2Rr3Vf2GYtV78algP3oTcm1Y9CoAIWGjIXHdItcsFB1LXvDVKYTPb_wgSmQEC9qorENKNxZDlkgqGG6xnjCeS_VdyhyphenhyphenEHKwSZVFbr342C/s850/photo_2025-11-13_11-20-34%20(3).jpg
ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញ ពលរដ្ឋខេត្តសុរិន្ទប្រញាប់ប្រមូលផលស្រូវមុនពេលជម្លៀសចេញពីលំនៅឋាន ដោយបង្ហាញជំហរគាំទ្រកងទ័ពថៃយ៉ាងពេញទំហឹងក្នុងការធ្វើប្រតិបត្តិការប្រឆាំងកម្ពុជា ។ ពលរដ្ឋសុរិន្ទជឿជាក់លើការផ្សព្វផ្សាយព័ត៌មានបំភ្លៃនៅប្រទេសថៃ និងជឿការកុហកបោកប្រាស់របស់រដ្ឋាភិបាលថៃថា កម្ពុជាបង្កប់មីនបំពានកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBaU1ciNK-thyphenhyphenjMthUfSPKXR3D7ZE9ApDB3yFADzSMI5Pw2XUAuh-Yh3OCaxEC8Jj_7hLlSu1WE5mEMR6yNM1gdVt8kH04B705H8FP5tvKwfYpauYgr889InLY_CV4LzlasRyXcgBKgm54MEhPC_rvz8_5b9uiujyPLKTHGCmg51c30LGgMAMpWgL6gfo/s850/photo_2025-11-13_11-20-34.jpg

ពលរដ្ឋខេត្តសុរិន្ទបារម្ភពីស្ថានការណ៍ព្រំដែន ខណៈអាជ្ញាធរមូលដ្ឋានប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញពីលំនៅឋានពេលស្ថានការណ៍តានតឹងខ្លាំង ។ បើទោះជាកម្ពុជា-ថៃធ្លាប់ប៉ះទង្គិចដោយអាវុធកន្លងមក ក៏នៅតែបារម្ភដែរ ពួកគេចង់ឱ្យកងទ័ពថៃចាត់ការកម្ពុជាយ៉ាងចាស់ដៃដើម្បីបញ្ចប់ជម្លោះឆាប់ៗឱ្យពលរដ្ឋអាចប្រកបរបររកស៊ីធម្មតា ។ ពួកគេថែមទាំងគាំទ្រឱ្យកងទ័ពថៃដណ្តើមប្រាសាទបុរាណរបស់កម្ពុជាឱ្យបាន ប្រសិនបើប៉ះទង្គិចគ្នាម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDrpBqnLltrn9lQldm84A1yfIwjsiuxMBqYgP7cfjIzytafDUr9gXbyj91cy3JRgHz5SEDJf8pcLNtV0yiQsABF5lQcospYZeTlrmb5pWphEkODc8V323dOiJX45qZ7RoIpgdJKWrxz_D5pKuk7hSAn2M_8uVkv3cc5crv4YE6QklFKx-z8IN0LcLwKHC/s1280/579983882_1153087536961509_8111693573316958335_n.jpg
ពលរដ្ឋសុរិន្ទខ្លះទៀតបានត្រៀមសម្ភារៈប្រើប្រាស់ចាំបាច់ដាក់រថយន្តរួចរាល់ និងចង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត ។ ពួកគេបានផ្តាំផ្ញើទៅរដ្ឋាភិបាលថៃត្រូវសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ជាមួយកម្ពុជា មិនចាំបាច់តវ៉ា មិនចាំបាច់ចរចាអ្វីទាំងអស់ និងចោទប្រកាន់កម្ពុជាបង្កប់មីនធ្វើឱ្យកងទ័ពថៃដាច់ជើងសរុបចំនួន៧នាក់ ។ ពលរដ្ឋសុរិន្ទគាំទ្រលោកនាយករដ្ឋមន្ត្រី Anutin ដែលលុបចោលកិច្ចព្រមព្រៀងសន្តិភាព និងចង់ឱ្យនាយករដ្ឋមន្ត្រីបញ្ជាឱ្យមានការបាញ់ប្រហារដើម្បីដណ្តើមប្រាសាទរបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilWKaeqk-LmFVgDoVo89BYbpjtCshA0enisOmDmWeY6hEqsS5ZyudYV2co11T_aU2alqHkrWNWXQW649aGgQGyGv1xmfO4mcIB340eVSMw2aAVQqTR9WtrCkE-xq6CHOYE6vXCsR8ud6ZVjJbMb0BJf1rU_RPWwva1bv3mdhYoKojAxlo8LBv5mqY2IuPL/s1280/582204682_1153078616962401_7947714457531370883_n.jpg

គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសជាបន្តបន្ទាប់ ប៉ុន្តែការចោទប្រកាន់នេះគ្មានភស្តុតាងឡើយ វាគ្រាន់តែជាការទម្លាក់កំហុសយកលេសធ្វើសង្គ្រាមឈ្លានពានកម្ពុជាប៉ុណ្ណោះ ។ ថ្មីៗនេះ បុគ្គល ប៊ុនស៊ីន ផាកក្លាង អង្គរក្សពិសេសរបស់ស្តេចថៃ និយាយថា ថៃមានយុទ្ធសាស្ត្រដណ្តើមយកប្រាសាទបុរាណរបស់កម្ពុជា ហើយមិនយូរប៉ុន្មាន ស្រាប់តែមានព័ត៌មានកងទ័ពថៃជាន់មីនដាច់ជើង ។ នេះមិនមែនជារឿងចៃដន្យទេ វាជាហេតុការណ៍ដែលថៃបានរៀបចំឡើងដើម្បីយកលេសលុបចោលកិច្ចព្រមព្រៀងសន្តិភាព និងបង្កសង្គ្រាមជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1laG5EI5cFwODuVfopLoj8nBYXgGdozYufCc-2etW5CiPufKnXbMSQzQDCU0WdzQVXFG1cIpHFAahZVHqObnDaUgGEMhe9j1rAAbGTtxWOemFOHE5m7QUoA5B2fxkitxqoQYBygPg5Ffb1oStYy9mA12rd8xqmlloUM5yT3kVVpcfw_hS20HdGNXS8zd/s1280/582277295_1153260726944190_3686281671322845139_n.jpg

ក្រសួងការពារជាតិកម្ពុជា សោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបដិសេធការចោទប្រកាន់របស់ថៃមកលើកម្ពុជា ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពមនុស្សជាតិឡើយ ៕