តារាចម្រៀង N.John កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនអ្នកលេងបណ្តាយសង្គមរិះគន់ជាថ្មីដោយសារតែទម្លាក់បទចម្រៀងចៃដន្យច្រើនដងពេកចំពេលតែខ្មែរនិងថៃមានរឿងក្តៅគគុក។ លើកនេះមិនត្រឹមតែមហាជនប៉ុណ្ណោះទេប៉ុន្តែបុគ្គលល្បីៗមួយចំនួនក៏ឃ្នើសចិត្តនឹងសកម្មភាពរបស់ N.John ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicVvGHJRivV8LikHkRWFdoXxDq02GtqkmHFWC7V8fexR_2cfqp9iK8pNZ9iobM1KdcEjmtmgFMUTkBkhBX3M1SO_o2hhG-L2Ub518hb_ieYZuurlVUVhPGyQYiPu-6rJlvw4WTsHCeI1sCn-1jrfo5pk92bt1Gq4FkX_Q7PPue-U1yDZsB7ViS-ffbGXLi/s1620/image_2025-11-13_10-09-34.png
នៅវេលាម៉ោង៩យប់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ N.John ដែលកំពុងបម្រើអាជីពសិល្បៈនៅសហរដ្ឋអាម៉េរិកបានទម្លាក់វីដេអូជិត១នាទីដោយបង្ហាញពីក្បាច់រាំនៃបទចម្រៀងថ្មីរបស់លោកព្រមជាមួយនឹងកាលបរិច្ឆេទបញ្ជីនៃបទចម្រៀងទាំង៦បទដែលត្រៀមចេញនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះយ៉ាងណា ដោយសារតែស្ថានការណ៍បច្ចុប្បន្នដែលយោធាថៃបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរបណ្តាលឱ្យពលរដ្ឋស្លាប់និងរងរបួស បានធ្វើឱ្យមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំងមកកាន់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5JvoYIy07IsgkicrjfRbC3ygSHR8BMZFiXpDgTz94CpjHzZMGPrSnHVU6RxgjG9C8epl-xIfoQDtaDUiLHWuc1UOsXjvnYeftfrAUBEE7Bxbm70nloXUSyWI2SC0C2DfWGGFAELhKyyvtCHHxIdTjzFoyHjiL2ro3EoLj6dlYaA6pVqhKfWsrSglTvCC/s2048/image_2025-11-13_10-09-35%20(2).png

នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកទី២ដែរ ប៉ុន្តែការចៃដន្យជាច្រើនដងនេះធ្វើឱ្យមនុស្សជាច្រើនសង្ស័យនិងចោទប្រកាន់អ្នកកាន់ផេក N.John យកស្ថានការណ៍ព្រំដែនមកបង្ហោះបទចម្រៀងដើម្បីទាក់ទាញាការចាប់អារម្មណ៍។ លើកនេះមិនត្រឹមតែមហាជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលល្បីលើបណ្តាញសង្គមមួយចំនួនក៏ហាក់មិនពេញចិត្តនឹងសកម្មភាពនេះដូចគ្នារហូតស្នើឱ្យ N.John និយាយភាសាអង់គ្លេសពន្យល់ប្រាប់អ្នកគ្រប់គ្រងអំពីហេតុការណ៍ដែលកើតឡើងនៅស្រុកខ្មែរ។ អ្នកមួយចំនួនថែមទាំងនិយាយទៀតថានេះលើសពីភាពចៃដន្យពេកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtCXIz1hP0fvoFaKr0rrLAe1v_hxIsNQpIm2qiq1wDXPeunL9hyphenhyphenovaaM04FSRmksK7e_af6oDFieZXTzBtBnBxXleqBw0hyphenhyphen8VUYIWlenSI5pHhBol-0qs5o3J-FpS2riL5Dcp4PBb_cDKrfZ_wA5hqw8aACzLAOTtJJGKj9bJ2RnCSv8iUd3Fo6PkJcq0S/s806/image_2025-11-13_10-09-36%20(2).png

បើតាមការបង្ហោះនៅលើផេករបស់ N.John ជាទូទៅមានការបង្ហោះនៅក្នុងរង្វង់ម៉ោង៨ជាងទៅម៉ោង៩យប់ ក្នុងចន្លោះពីរថ្ងៃម្តង។ យ៉ាងណាកាលបរិច្ឆទចុងក្រោយមុនការបង្ហោះដែលបណ្តាលឱ្យមានភាពចម្រូងចម្រាសនេះគឺនៅថ្ងៃ៧ វិច្ឆិកា រហូតដល់គម្លាតថ្ងៃ១២ វិច្ឆិកាទើបមានការបង្ហោះហើយចំស្ថានការណ៍មិនអំណោយផល។ ការណ៍នេះទើបធ្វើឱ្យមហាជន ជាច្រើនសង្ស័យលើចំណុចនេះ រួមទាំងសកម្មភាពកន្លងមកទើបធ្វើឱ្យ N.John ក្លាយជាគោលដៅនៃការរិះគន់៕