Esther Yu តារាសម្តែងចិនដ៏ល្បីល្បាញ ថ្មីៗនេះបានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយក្នុងប្រទេសថៃក្នុងអំឡុងពេលកាន់ទុក្ខជាតិសម្រាប់ព្រះមហាក្សត្រី Sirikit ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSBK_euLgN3zF0noUuicuzDuuxJr6Ybcq4PqXZnZbnegxD0KulLataczjmbpivB6o9teNZx7OGs3ugiGFxSTR-Ui7KZgxLF89OPzcuZaaloh3CCLEESqwVCjUxChAHzb9ghYVH_mNUhoWJrPagMGf6jYcnDMsaRNpY5D4Q3Y6cYbLqrZl86NAaAfVzCj8/s1440/image_2025-11-12_16-03-04.png

ក្នុងកម្មវិធីដែលប្រពឹ្រត្តទៅកាលពីកន្លងមកនេះ Esther Yu បានស្លៀករ៉ូបពណ៌ផ្ទៃមេឃ បានណែនាំខ្លួននិងច្រៀងជាភាសាថៃ។ ថ្វីដ្បិតពីដំបូងគេសរសើរពីប៉ុន្តែសកម្មភាពរបស់នាងត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតថៃរិះគន់ថាជា វប្បធម៌មិនគោរព និង មិនសមរម្យសម្រាប់បរិយាកាសនៃការកាន់ទុក្ខជាតិ។ ប្រជាជនថៃជាច្រើនជឿថា ក្នុងបរិបទនៃការកាន់ទុក្ខជាតិរយៈពេល ៣០ ថ្ងៃ ចាំបាច់ត្រូវជៀសវាងសិល្បករបរទេសស្លៀកសម្លៀកបំពាក់ពណ៌ភ្លឺក្នុងព្រឹត្តិការណ៍សាធារណៈ។ មតិខ្លះក៏ស្នើឱ្យសិល្បករអន្តរជាតិគួរសិក្សាឱ្យបានហ្មត់ចត់ពីវប្បធម៌ និងសុជីវធម៌ក្នុងស្រុកនៅពេលមកប្រទេសថៃ ដើម្បីកុំឱ្យមានការប្រមាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioW3T-5dePdYs6lxJ0qPXjZWNuoAEiCnFxZjSLZGwXqcTpzzDkGGo6-zXCBemyh1juD8QP-ZMrZt20oEZByNC1qLPkVFflwh4X4YqpPsC4Bc8Gj-HHqcYXMCV__IJHtKQZrEKAdVajiofb5TnzpIgoXblra5Yj0q1bDtjtPfT0LSMFE8FBvEbxVtdAOBMQ/s2048/image_2025-11-12_16-03-06%20(2).png

ឧបទ្ទវហេតុនេះមិនបានឈប់នៅកម្រិតវិស័យសិល្បៈនោះទេ ប៉ុន្តែបានរីករាលដាលដល់សង្គម និងវិស័យអប់រំ។ នៅលើវេទិកា Xiaohongshu និស្សិតចិនម្នាក់ដែលកំពុងសិក្សានៅចក្រភពអង់គ្លេសបានចែករំលែកថាខ្លួនត្រូវបានរិះគន់ដោយមិត្តរួមថ្នាក់ជនជាតិថៃរបស់គាត់នៅក្នុងថ្នាក់ «ការសិក្សាអាស៊ីបូព៌ា»។ ទោះបីជាមិនពាក់ព័ន្ធនឹងឧប្បត្តិហេតុរបស់ Esther Yu ក៏ដោយ ប៉ុន្តែនិស្សិតម្នាក់នោះត្រូវបានគេចោទប្រកាន់ថាមិនគោរពវប្បធម៌ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyICAM2vSdEh79e273lw-7K3hsgr9tpru96ktTnt-aJfZgl3_vTwoRI9k1TTHhrEf0Uu2DLmWtNk1lvlDiGKGtd8-tdxtTUtamaRpcQtqA4Yjt-tx_h9KIWJeEhR-AwFB27xA6fzjldYbasMfBMKFT7Z4PjH5BIsOZXGOj-mrcJbjJKYbmAbSypC3b-lmu/s2048/image_2025-11-12_16-03-04%20(3).png
រឿងនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងរហ័សពីសហគមន៍អនឡាញចិន។ មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភថា អាកប្បកិរិយាមិនសមរម្យរបស់តារាស្រីរូបនេះ អាចប៉ះពាល់ដល់មុខមាត់ប្រទេស ជាពិសេសក្នុងបរិបទដែលប្រជាជនចិនកំពុងសិក្សា និងធ្វើការនៅក្រៅប្រទេសកាន់តែច្រើនឡើង។ មតិមួយចំនួនបានលើកឡើងថា សិល្បករត្រូវដឹងពីតួនាទីជាតំណាងវប្បធម៌ពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិ៕