ប្រទេសថៃ៖ អតីតមេទ័ពល្មោ.ភសង្រ្គាមរបស់ថៃ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីថ្ងៃនៃការប៉ះទង្គិចគ្នាជាមួយកម្ពុជាដំបូងនៅតំបន់ប្រាសាទតាមាន់ធំថា គឺជាថ្ងៃដែលខ្លួនមានអារម្មណ៍ថាពេញចិត្ត និងរីករាយបំផុតក្នុងជីវិត ព្រោះមានសិទ្ធិបា.ញ់ប្រហា.រលើទាហានខ្មែរបានយ៉ាងពេញលេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹកថ្ងៃពុធនេះ។
ក្នុងអំឡុងពេលចូលរួមកម្មវិធីពិសេសមួយដែលមានចំណងជើងថា ‘DNA ថៃ បេះដូងសម្រាប់ទឹកដី’ តាមការអញ្ជើញរបស់អង្គការរដ្ឋបាលខេត្តភូកេត (PAO) ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអតីតមេទ័ពភូមិភាគ២ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនជុំវិញការប៉ះទង្គិចគ្នាជាមួយកម្ពុជាកាលពីចុងខែកក្កដា និងបំភ្លៃការពិតថា គ្រប់យ៉ាងកើតចេញពីការញុះញង់របស់កម្ពុជា។
អតីតមេទ័ពរូបនេះបានថ្លែងថា «កងទ័ពថៃតែងតែចង់រុញច្រានទាហានខ្មែរចេញពីតំបន់ប្រាសាទយូរមកហើយ ប៉ុន្តែតើយើងអាចរុញច្រានសត្រូវចេញដោយរបៀបណា រហូតដល់ពួកគេញុះញង់យើងជាមុនសិន ដោយបង្ហាញសកម្មភាពរបស់ពួកគេនៅប្រាសាទតាមាន់ធំ? ដូច្នេះ យើងបានសម្រេចចិត្តបិទប្រាសាទតាមាន់ធំ ។ សកម្មភាពនេះបានធ្វើឲ្យទាហានខ្មែរមិនសប្បាយចិត្ត ហើយក៏បានបាញ់ប្រ.ហារទៅលើទាហានថៃមុនតែម្ដង។
លោក ប៊ុនសុីន រៀបរាប់បន្ថែមថា « ថ្ងៃនោះ លោកបានក្លាយជាមនុស្សដែលមានសុភមង្គល និងពេញចិត្តបំផុតក្នុងជីវិតរបស់គាត់ គឺថ្ងៃដែលទាហានខ្មែរបា.ញ់មកលើយើងមុន ពីព្រោះបន្ទាប់មកយើងអាចមានសិទ្ធិបាញ់តបទៅពួកគេវិញ។ លោកបន្តថា «ខ្ញុំតែងស៊ូទ្រាំនឹងការស្ដីបន្ទោសពីពលរដ្ឋថៃ សួរថាតើជើងទាហានថៃប៉ុន្មាននាក់ទៀតដែលត្រូវបាត់បង់? វាពិតជាពិបាកក្នុងខ្លួនខ្លាំងណាស់ ខ្ញុំមិនដឹងត្រូវធ្វើអ្វីនោះទេ។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំពិតជាបានធូរចិត្តខ្លាំងណាស់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្ញុំ តំណាងឲ្យប្រជាជនថៃទាំង ៧០លាននាក់ ក្នុងការការពារអធិបតេយ្យជាតិ។»
ការរៀបរាប់ពីអារម្មណ៍ ដែលប្រៀបដូចជាការនិពន្ធសាច់រឿងរបស់លោក ប៊ុនសុីន ដូចខាងលើនេះបានធ្វើប្រជាជនថៃ ជាពិសេសអ្នកដែលគាំទ្រអតីតមេទ័ពរូបនេះ កោតសរសើពីមនសិកាស្នេហាជាតិ និងឆន្ទៈរបស់លោកពេញទំហឹង។.jpg)
យ៉ាងណាក៏ដោយ នៅជ្រុងម្ខាងទៀតមនុស្សជាច្រើនបានយល់ឃើញថា ពាក្យសម្ដីទាំងនេះ គឺមិនស័ក្តិសមនឹងនិយាយចេញមកជាសាធារណៈបែបនេះឡើយ ដោយវាកំពុងតែបង្ហាញថា ប្រទេសថៃមិនអាចរកដំណោះស្រាយណាដែលសមស្របសម្រាប់ដោះស្រាយបញ្ហាបានក្រៅពីអំពើហិង្សា ហើយប្រជាជនថៃមានមោទនភាពចំពោះការធ្វើសង្រ្គាម ដែលទាំងទាំងនេះជាអ្វីដែលអន្តរជាតិកំពុងព្យាយាមទប់ស្កាត់។
តាមការកត់សម្គាល់ ក្រោយអស់តំណែងជាមេបញ្ជាការកងទ័ព ប៊ុនសុីន ផាត់ក្លាង តែងត្រូវបានគេអញ្ជើញឲ្យទៅចូលរួមកម្មវិធីសាធារណៈជាច្រើន ហើយមិនថាក្នុងកម្មវិធីណានោះទេ ប៊ុនសុីន មិនដែលភ្លេចអួតអាងពីភាពខ្លាំងរបស់ខ្លួនកាលពេលប្រយុទ្ធគ្នាជាមួយកម្ពុជាឡើយ។ ហេតុនេះយើងអាចវាយតម្លៃបានយ៉ាងខ្លីថា អតីតមេទ័ពរូបនេះ ពេញចិត្តនឹងការលើកសរសើពីមនុស្សជុំវិញខ្លួនជាខ្លាំង៕










