ប្រទេសថៃ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គមេបញ្ជាការកងទ័ពថៃបានប្រកាសដោះមីនក្នុង១៣ទីតាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដោយពុំចាំបាច់មានកម្ពុជាចូលរួម ក្រោមហេតុផលដើម្បីសុវត្ថិភាពពលរដ្ឋ និងកងទ័ពថៃនៅព្រំដែន ។ ការប្រកាសដោះមីនជាឯកតោភាគីនេះ ក្រោយពីនាយករដ្ឋមន្ត្រីថៃទើបបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីបង្កគ្រោះថ្នា.ក់ដល់កងទ័ពខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZwrC4BpCpTAVmo3MqD_VHywqEhg3sqHNSOC7PfCBbSXtVL3GYubFBe01wIr5VmAtP8NSp2rVcvAftisJY7YxE8WdLnKou4XJ67OMxGec3h1yIsS5z41rQrnw_DwxeoxOUIkdg-dxG_WvPs5RphUwacFsqgEJ8hG2p5bpLxLd1muLPkwHPO0z59b3kyeIj/s1280/photo_2025-11-11_08-42-44.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១២ ខែវិច្ឆិកា អគ្គមេបញ្ជាការកងទ័ពថៃ លោក Ukrit Boontanon បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីការបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន កំពុងដំណើរការដោះមីននៅតំបន់សាកល្បងចំនួន៥ឱ្យរួចរាល់សិន បន្ទាប់មក ភាគីថៃនឹងដោះមីននៅទីតាំងផ្សេងៗបន្តទៀតឱ្យគ្រប់១៣ទីតាំង ទោះជាកម្ពុជាមិនចូលរួមក្តី វាជាបញ្ហារបស់កម្ពុជា ថៃដោះមីនក្នុងអធិបតេយ្យរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaglVdLT-DWGe-73sNUdFuU41WmoO30vaY6hQGNsdHDGPzg2lAdsZig7gFAmnr4EAeIhMxkWy-4FkUjzw2fGIHUUp-MRto49twMGfJ9TaV8n9K3uBcPRS82fOHgbEbu4vXQS3FUtCCVZVgr03UNsvU2HRSxLV_v5hWZQPQj6dV4D37iVi72OzVGWAj4P8v/s1477/image_2025-10-09_09-50-33%20(2).png

លោកបន្តថា ប្រសិនបើកម្ពុជាពង្រាយកងទ័ព ក៏ថៃនៅតែដោះមីនដែរ ដើម្បីសុវត្ថិភាពពលរដ្ឋ និងកងទ័ពនៅព្រំដែន គ្មានអ្វីរារាំងបានទេ ។ ១៣ទីតាំងនេះស្ថិតនៅតំបន់ទទួលខុសត្រូវរបស់កងកម្លាំងបូព៌ា, កងទ័ពភូមិភាគទី១ ខេត្តស្រះកែវ, កងទ័ពភូមិភាគទី២, កងកម្លាំងស៊ុណារី នៅខេត្តឧប៊ុនរ៉ាជថានី សុរិន្ទ និងបុរីរាំ និងការទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី-ត្រាត ។ កម្ពុជាមិនឯកភាពឱ្យថៃដោះមីនក្នុង១៣ទីតាំង ប៉ុន្តែថៃនឹងដោះមីនទាំង១៣ទីតាំង កម្ពុជាមិនចាំបាច់មកចូលរួមដោះមីនជាមួយថៃទេ និងសូមកុំរារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQMPvCyjWYWKg1Qm36NZMXLFoGA2XjPefFk5qfE-HQulqvEMPo6n3oEANuFId-UvzcR6pSKcjNYxcTOUegzxxue7Jx93TGQJ1K1p8nK1R7i-gWij6HVjlW1SaGu6a5NPJr2L9XGSbp4v51URXnG9O90QDThROX1DSEizKtdk-DxHf_9QSnGdvY6QrcSWk/s1024/photo_2025-11-11_10-47-36.jpg

គួរបញ្ជាក់ថា ថៃតែងចោទប្រកាន់កម្ពុជាបង្កប់មីនរហូតឈានដល់ការប៉ះទង្គិច ដោយអាវុធ រយៈពេល៥ថ្ងៃកន្លងមក ហើយហេតុការណ៍កងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក៏ថៃចោទប្រកាន់កម្ពុជាដែរ ។ អាជ្ញាធរមីនកម្ពុជាសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់និងដាក់មីនថ្មី ខណៈកម្ពុជាប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល ។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGiKpey3fB10AE94wowztk8x7Mc1U6BPBXqpJzXUEIAk1Pb-5e8mWCJhk4TltFg0-ut238uUSVibpaOAjx6_MaVtk2a-PiHd2hNiJBQxfz2QauRhv5PzCc_KNRfNRWcgcppq7gKsKIPfTFJmHdd4mVebJ8Y_NdJ5W7UcSskjJ7ARu_x8Q2-A9xtfVrytH/s1032/image_2025-10-09_09-50-34%20(2).png

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានពីវឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះមាន៦ចំណុចលម្អិតពីការងារសំខាន់ៗនៃការដោះមីនរវាងកម្ពុជា-ថៃ ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) មិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ជាឯកតោភាគីឡើយ ។ កម្ពុជា-ថៃ ត្រូវគោរពគោលការណ៍ឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ៕