មានការភ្ញាក់ផ្អើលជាខ្លាំងទាំងពាក់កណ្តាលអធ្រាត្របន្ទាប់ពី ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះ Story កំពុងតែស្រក់ទឹកភ្នែកព្រោះតែទទួលបានអារម្មណ៍ត្រូវគេឡកឡឺយធ្វើបាបផ្លូវចិត្ត។ ជាមួយគ្នានេះមានបវរកញ្ញាជាច្រើនរូបបានលើកទឹកចិត្តមកកាន់ ហ្វីយ៉ាតា ខណៈបុគ្គលពីររូបនេះត្រូវបានគេនិយាយថាជាដើមហេតុបានឡកឡឺយអ្នកតំណាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIgx8S1HvewxUoDiogQJRaUK2yQXNJdXuDzYsgacGCpk8mVoB5fekch0MC7nhYZunptlLEanK1GDo7MC_fqNMMDkThyphenhyphenO45eBjLQIIA8_GgtEcioEIz99pnLQzVNLB1AsjKdZyYtn_zKFNYxkOQtz1eHdySO83Hp9zi39Z2Dxk6XE9m_rHUmubDv-jAGwN/s2048/image_2025-11-12_09-18-28.png
បុគ្គលទាំងពីររូបនោះមានគណនីបណ្តាញសង្គម Arty Khetwit មានអ្នកតាមដានលើហ្វេកប៊ុក ៨៦K បានចូលមក Live ឬថតវីដេអូពីសកម្មភាពរបស់បេក្ខនារីដែលចូលរួមការប្រកួតក្នុងប្រទេសថៃ។ នៅពេលជប់លាងអាហារពេលល្ងាចបុគ្គលនេះបានប្រើសម្តីឡកឡឺយមកកាន់ ហ្វីយ៉ាតា ប៉ុន្តែនៅពេលមានការប្រតិកម្មពីអ្នកគាំទ្រកម្ពុជាបុគ្គលនេះបានបដិសេធមិនទទួលស្គាល់សម្តីដែលនិយាយរឿងស្គររបស់ថៃរុញច្រានឱ្យគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែហួសចិត្តបុគ្គលនេះថែមទាំងនិយាយទៀតថា កម្ពុជានឹងមិនចូលTOPឡើយទោះបីជាយំយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcMXZy3HFRo99hPCt-gSShjEeSWZwzUzJFkgvQmd_QMcmVY2qcgIQYxJMXhRVpx6vX4fZ6bHE5pEskXHWTtlgyHGiFjG8wtLDRIER36YYFByepGaX9oxKYn-nodoKGGB1ESPAS5q1PjkAsrXH_397uBzUUV1uDEEY4a_OOhlK4TbkCiQLjtcc42OEeyhl/s2048/image_2025-11-12_09-18-29.png

ងាកមកកាន់បុគ្គលម្នាក់ទៀតមានគណនីបណ្តាញសង្គមឈ្មោះថា khunshot HD មានអ្នកតាមដានលើហ្វេកប៊ុក ៤២០K ពេលនេះបានបិទប្រទេសកម្ពុជាមិនឱ្យឃើញគណនីខ្លួនឡើយ បន្ទាប់ពីមានបេក្ខភាពម្នាក់ហ៊ាននិយាយការពិតលើកឈ្មោះបុគ្គលនេះនិយាយចំៗថាបានប្រើសម្តីធ្វើបាបផ្លូវចិត្តមកកាន់ ហ្វីយ៉ាតា។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញា Finland ថែមទាំងទាមទារអ្នករៀបចំយកបុគ្គលនេះចេញពីផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលបានប្រើសម្តីរើសអើងជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3w7LEB259dGPfEhSZS6ztTJ-TQfniiotN7K294djB2FUNgrhXeprxdxKEHIhO6nWaDkl9pL65_al_8FsXckQtPgniessg39YX44B4Aqf8MUPlJvdRz0speca-M6C7v7H-RPB0r6XdBbGJlAZNiSKEAx1YzEY7imVGdSL3h0SSk-qG_Fgdfstd-V0PwRW3/s1828/image_2025-11-12_08-45-18%20(2).png

ជាមួយនឹងរឿងរ៉ាវនេះបានធ្វើឱ្យអ្នកគាំទ្រអាណិត ហ្វីយ៉ាតា និងកើតចិត្តខឹងសម្បារបុគ្គលពីរនាក់នេះយ៉ាងខ្លាំងព្រោះមិនដឹងថាអ្វីដែលបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ទទួលបានអំឡុងពេលប្រកួតទម្រាំដល់ចំណុចដែលនាងយំនេះមិនដឹងនាងទប់អារម្មណ៍ប៉ុន្មានលើកមកហើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvjjMSpdTtdv4KLxUqVuXkz3fZe_KK4dpR4u2pP1b6XSmLxewNf5bEziz_-PrscFryLdf6RTKftr8kZPZn61y1BTP8NEixMcQ2dJcTXTXwsMjZ5r9Xq4mchgsVhVnBYM9L8xyjJ4JX_uHvXUcA9tpEcko-R9j7Hx7rQdY7BnjsZKJpNwVBCGz85I8shoy/s1736/image_2025-11-12_08-45-18.png

ការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃគឺពោរពេញដោយភាពចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្មវិធីនេះដែលធ្វើឱ្យបេក្ខភាពមួយចំនួនដែលចូលរួមពេញដោយទឹកភ្នែកព្រោះតែម្ចាស់ផ្ទះ អ្នករៀបចំការប្រកួត និងអ្នកផ្សព្វផ្សាយមួយចំនួនប្រើសម្តីធ្វើបាបផ្លូវចិត្ត មិនឱ្យតម្លៃដល់បវរកញ្ញាដែលចូលរួមប្រកួត៕