នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខា លោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព និងប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែតុលា ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជានៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9-1TDQjKfq7AH-YrKs6JsovEPYek8-0j4FPGCn0oFKJvSxmNaS10syJ5mF56zB1DM7Uav8zdohfeELep9iaL2NV8akldTC1GDLvUkPPrZXPTND-ggUgxYy2PKJANvy8iAwYsQhIRznm3bxhlX4uBPToxm51y4QGRzak4ufpD1ipfvxjQw5ACJ7z61IN9/s1192/photo_2025-10-27_10-40-54.jpg

ក្រោយពីឃើញថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨រូបក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ធ្វើជាសាក្សី មន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនប្រាប់ឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ជាបន្ទាន់ ពីព្រោះថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ។ រីឯរដ្ឋាភិបាលថៃថា មិនទាន់ដោះលែងទេ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចក្នុងសេចក្តីថ្លែងការណ៍រួមជាមុន រួមទាំងដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងសហការជាមួយថៃបង្ក្រាបការឆបោកអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺមន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បាននិយាយពីកម្ពុជា-ថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ថា រដ្ឋាភិបាលអាមេរិកសង្ឃឹមយ៉ាងមុតមាំថៃនឹងសហការជាមួយកម្ពុជាបញ្ចប់ជម្លោះ និងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរ ដោយការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបភ្លាមៗ ក្រោយប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00urATP-9Yl06EmD6V2ydpN6vFDyk5y_HkVF6EErdluApwI8nixjRLcLDNoPb8Vsk3jv3mG5Vh7hgE2dhUtwfL88596rga3EkGs614fxT4y1a7m5puADMoNLVs17OjsXz4PRCkDL84_6QQDKYr_RAd0KbmHzuJlMJuh2l1AG8j3ZDfy-s_wZMBQzmJlGK/s1080/image_2025-10-27_13-20-37.png

ទោះជារដ្ឋាភិបាលអាមេរិកអំពាវនាវឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ក្តី ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែតុលា ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទេ ។ រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរដោះលែងកងទ័ពកម្ពុជាទាំង១៨រូប លុះត្រាកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចក្នុងសេចក្តីថ្លែងការណ៍រួមជាមុន ទើបថៃដោះលែង បន្ទាប់មក ប្រទេសទាំងពីរនឹងចាប់ផ្តើមស្តារទំនាក់ទំនងល្អឡើងវិញក្នុងឋានៈជាប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_HrE4mVI0B8sxN-x_yablAmhbW_eH_OOhlHbQ3y92effuEOXVdcnfU3vogfRC4poFFMoFz7u7IWErBvZ1ZVYVq5tzn6-w0qAsOqesKTvjGB7esZET-oiCMf-pLXFXyhW3SI27lfGbatnOCTBMJgDWic6AZK1diJnLLZnwkqd99hBhW4ckAD2yQzTTI56/s1024/image_2025-10-27_13-20-36.png

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក កម្ពុជាបានកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នៃកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជានិងថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់កម្ពុជាក្នុងការបញ្ចប់ជម្លោះ និងស្តារទំនាក់ទំនងឆ្ពោះទៅរកសន្តិភាព ។ រីឯភាគីថៃពុំទាន់ដោះលែងកងទ័ពកម្ពុជាដែលថៃចាប់ខ្លួនដោយខុសច្បាប់ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនទេ ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលជាឯកសារសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkA74cL3o6IuIkEHQCzCep39Taff2KVEzjW-ERLIrceR1retpQQ1Rau463INCEWX_dNsXBcAF9gGYWf_v9GMar5mhy-eBdjqYN6o648ryN3Odo997_11cHIeDSfpVgW6ttSzVZIamMZRwXVHiSQUO6L0w-MjqRS4e-s2NOOZmfvHrgAHpkJQgrUvbfxrot/s1215/image_2025-10-27_13-20-36%20(2).png

បើគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៩១ថ្ងៃហើយដែលវីវកងទ័ពកម្ពុជាចំនួន១៨រូបត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីអាចត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ៕