រាជធានីភ្នំពេញ៖ ករណីផ្ទុះគ្រាប់បែ.កចង្កោមនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឲ្យកុមារា អាយុ១០ឆ្នាំម្នាក់បានស្លា.ប់ និងឪពុករងរបួសធ្ងន់កាលពីថ្ងៃអាទិត្យ ទី២៦ កន្លងទៅ ត្រូវបានអាជ្ញាធរមីនបញ្ជាក់ថា គឺជាគ្រាប់បែ.កចង្កោមដែលបន្សល់ទុកដោយយោធាថៃប្រើក្នុងអំឡុងពេលនៃជម្លោះកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinX6I8DTEeJ-L8dRYuyNQV4GIwI7F6DbwJDDAGHxnw33jiaWUEgoX28QnEeAjGpbsYCta1_5zWxoGAyf3H56TFIu5mMm8d5NbQ9kzoWD9FMuU5eI1-LsY7Vz6MflDQdlu1K0UFpWlWwnGbJdDGtlOo4yVKv48YPaCXiYA-a0K57OUjdIlPt-Fg32EIYRq0/s740/photo_2025-10-28_10-19-15%20(2).jpg
បើតាមប្រសាសន៍របស់ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានលើកឡើងថា លោកមានការសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាថ្មីៗនេះ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះរបស់កុមារា សឿន សុវណ្ណ ដែលបានបាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPNpZAObmK7YuMI61N6rqjAlJDy2t-jRGkW45bNp7PWZi7kv9hJ9sRHxyIQFNjDpeiaGu2kf5pQ9tLaUjo1M2S68zqQyzNXVwD3x91NUAGAjBMXBQPDtyjw-Q7T_7arX8MqlLqemW94M1ICajVBHNygDw7ltN03eyD54NqbaaganpjDFTOqpCxaZQFvct/s1280/photo_2025-10-28_10-19-15.jpg
ជាថ្មីម្តងទៀត ឯកឧត្តមក្នុងនាមជាអាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv62aKLnH8oV2QyR4GbPNRAVhHtFhz9pyuNpWeNP6euhNvvB2pbq_pdqYW0ebdl3kXqUd2rZeknxRAO8F9ajkTzg4kcgqeOFQFTSPrwB1ceWXkADttVp9H7vbwPRG-QRmCPtfn7XhQA18f_qAqHcHSL0IdOnoitiULsGAt3zxfI4POJ7nnF8ntskS_QFib/s409/photo_2025-10-28_10-19-16%20(2).jpg
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Hl0nRE3YVvDqgDaDZec1zZg_HkJOgoIoexCdBTyZVxwNz6FXpFBT-tVCrqQZZxhvQ-8PupqS2gUKYVQJn813_Pix38ZTKSjLgt002IlnfJ9ZaEQPzuAxM-cq9HXAvIsJI-ZKK5MyyoZqI3ODkaL17pFPGAjvOGJQ0KS1LmpqkUvLQ4EN1OomyMlZVgyg/s960/photo_2025-10-28_10-19-16.jpg

និងនៅចុងបញ្ចប់ ឯកឧត្តមសូមអះអាងគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដេីម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះ ទៀតឡើយ៕