មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងលោក Albert Yeung បានផ្តល់អំណោយដ៏មានតម្លៃជាមាសសុទ្ធតម្លៃរាប់សែនដុល្លារដល់ William Chan នៅពេលដែលលោកបានប្រកាសថាលោកមានកូនដំបូងជាមួយនឹងតារាម៉ូដែល He Sui ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFep77F_9yO2p1HSLURcTXOMpGOWTjiRxH8gTrLNUHRVCbcSfqYYoc6Ued_Hv-NXUx5bWU03-hsF2bKaIC2eeXxmHOs6TYQpKtk7XSqxUSHG_Bm7zVemoPq7SFD24jvoCxvHmcJgUYrOu_EzAUY-lB1gbPLqC4W2P_YZzjnU2gJSSkiAy_d9GjiQgL4-Sg/s960/image_2025-10-27_15-47-42%20(2).png
យោងតាម Sohu នៅយប់ថ្ងៃទី២៤ ខែតុលា ក្នុងពិធីខួបអាពាហ៍ពិពាហ៍លើកទី ៤០ មហាសេដ្ឋីលោក Albert Yeung ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Emperor Groupបានលាតត្រដាងអំពីការផ្តល់អំណោយដើម្បីអបអរសាទរ កូនដំបូងរបស់តារាសម្តែង William Chan និងកំពូលតារាម៉ូដែល He Sui ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYX2laTjQQg204uz5moMRFmx62KPhDR6nxZhydqq-qII2M3x9TO-h-K5bHsb3jNNlqpOeYBu9gEeF3kFZfveDXuT_jne4IZ1qZtVXh1S_Ftxy6XTY_EWcZMKbuiqCeV6k3-_he9FidvlPuwdakIqY-d7c70M5Et4WEoinyaTsX7el4MoZg53vT6qeEoDp/s960/image_2025-10-27_15-47-43.png

មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងបានចែករំលែកថា «ខ្ញុំសូមអបអរសាទរលោក William Chan គាត់ពូកែខ្លាំង ហើយដឹងថាគាត់ចង់ធ្វើអ្វី។ ពួកយើងបានធ្វើការជាមួយគ្នាជាង១០ឆ្នាំមកហើយ។ ដូច្នេះពេលគាត់ប្រាប់ខ្ញុំថាគាត់កំពុងតែមានកូនខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពេលខ្ញុំឃើញរូបកូនគាត់ ខ្ញុំឃើញថាកូនមើលទៅដូចទាំងឪពុកនិងដូចទាំងម្តាយ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះមហាសេដ្ឋីរូបនេះបាននិយាយថាលោកបានរៀបចំកាដូពិសេសមួយ ដើម្បីអបអរដំណឹងដ៏ល្អរបស់តារាប្រុសរូបនេះដោយបានបញ្ជាទិញមេដាយមាសសុទ្ធមានតម្លៃរាប់សែនដុល្លារទុកជាកាដូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-u3fKZ0Kq_xc9Lml6fEAuRu8s4LoTuOXGnzwCFOc0YM7-PLxBjC_XJHsWfsCrZOC2DksbsA1XIAOA-5DxsnVHCXT1O2DG_lG6HjrYuwrLX87q4Ke9uYGH58Hevrr7Q0dYiq1t2LbkkxvFNFwu9nxkPV84QkFgPRdyjTvhLaLhIXoMX3cumpfSYN_9UkS/s1004/image_2025-10-27_16-07-45.png

ទឹកចិត្តសប្បុរសធម៌របស់នាយកប្រតិបត្តិ Albert Yeung និងការគោរពប្រណិប័តន៍ល្អចំពោះសិល្បករ ធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ តារាសម្តែងរូបនេះក៏មិនភ្ញាក់ផ្អើលដែរព្រោះ William Chan គឺជាសិល្បករយូរមកហើយរបស់ Emperor Group ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយ CEO តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMoG_WEYFWb4ZFduXnxcKCM_cauWjCq8xqDiXz2J7GMe4N766gV1u5Vo02mCR0GPHZPmgdGrMMOtt47u5b2hF_KsB-YgWAo4qKDC4ThEZIrlSPKAYic2rZ0hF9N-xp13qgrzSkthF7CilXH2gY9kvlOamjullf8m-2fRLfsjElZa6EKsaAx9_scQ0LV5IH/s2048/image_2025-10-27_16-07-44.png

ក្នុងឆ្នាំ ២០០៣ បន្ទាប់ពីទទួលបានជ័យលាភីកម្មវិធីតន្ត្រី William Chan បានចុះកិច្ចសន្យាជាមួយ Emperor Group ដែលជាក្រុមកម្សាន្តឈានមុខគេមួយនៅក្នុងទីក្រុងហុងកុង ហើយក៏សកម្មក្នុងវិស័យជាច្រើនទៀតដូចជាអចលនទ្រព្យ អាជីវកម្មនាឡិកា គ្រឿងអលង្ការ ការរចនាខាងក្នុង សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ ២០១៣ William Chan បានសម្រេចចិត្តទៅប្រទេសចិនដើម្បីអភិវឌ្ឍអាជីពសម្តែងរបស់ខ្លួន ប៉ុន្តែតារាសម្តែងរូបនេះនៅតែទាក់ទងជាមួយក្រុមហ៊ុនចាស់រហូតមកដល់បច្ចុប្បន្ន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ នាយកប្រតិបត្តិ Albert Yeung មានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈជាច្រើនឆ្នាំ ដូច្នេះហើយអ្នកគ្រប់គ្នាដឹងគុណលោក៕