តារាចម្រៀង លីម តិចម៉េង បានផ្តល់ឱកាសជាលើកទី២និងជាលើកចុងក្រោយទៅកាន់បុគ្គល គុណ ពៅណា បន្ទាប់ពីតាមយារយីឯកជនភាពរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ។ ជុំវិញករណីផ្ទុះកក្រើកនេះ តារាចម្រៀង នាង ដាវីន ក៏បានចេញមកបញ្ជាក់ភាពស្អាតស្អំរបស់ លីម តិចម៉េង ថែមទាំងមានការអាណិតផងនិងចង់សើចផងទៅកាន់មិត្តសម្លាញ់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8N2C8AjRJ9XCVIb2Y75Fj9WEH-490OAU9iEzM3enwya4NRwC0VksnUT7MUWeOwHNlCAJhzwRlwv1q1qnaCkx6soJT6LqKGtnsr97kcXvF-1kJuPV3sxbikE20Dk40meD-d8AO-THv_1R2zsQ8NduPq-kkBDWs0POT0JofKkXgBuX18Nw38NPMPndlw0GM/s1614/image_2025-05-03_16-06-34.png

កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លីម តិចម៉េង បាន Live សុំជំនួយបន្ទាប់ពីបុគ្គលម្នាក់ឈ្មោះ គុណ ពៅណា តាមរំខានឯកជនភាពរបស់លោក ដែលមកដល់ផ្ទះតែម្តង ខណៈមានការរំខានលោកអស់រយៈពេលជាច្រើនខែមកហើយ។ បុគ្គលនេះថែមទាំងប្រឌិតរឿងចោទប្រកាន់ដោយអះអាងថាមានទំនាក់ទំនងស៊ីជម្រៅជាមួយ លីម តិចម៉េង ហើយចោទថាមិនទទួលខុសត្រូវ ដែលធ្វើឱ្យទស្សនិកជនស្តាប់ហើយព្រឺសម្បុរ។ ការ Live របស់ តិចម៉េង មានអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់ ខណៈតារាចម្រៀងរូបនេះក៏បានទាក់ទងក្រុមការងារ មេធាវី និងសមត្ថកិច្ចមកជួយអន្តរាគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzmpVOZ1KfSKhgNaC_ryH-krqOAV7A_ww6JpnFZPhxgF1AJIyitra1IMI0GBVACtsmvrjjSest-TBv19k5NXbTVK0IWGsab18HLvc8YgZBMrgGz5MsTTjLmXgCRMtCvCG0eTnWQB-7H-ARfjSKp8E67IPnZsbuMb5Hzfdmxnq1KQQmjNIl4bSugeuKb9F/s2048/image_2025-07-16_09-40-11%20(3).png

ក្រោយមក លីម តិចម៉េង បានបង្ហាញក្រដាសស្នាមមួយសន្លឹកជាកិច្ចសន្យារបស់បុគ្គល គុណ ពៅណា ដោយបញ្ជាក់ថានេះជាលើកចុងក្រោយសម្រាប់បុគ្គលនេះនិងជាលើកទី២ ដែលលោកបានទុកឱកាសក្នុងនាមជាខ្មែរ បើមានលើកទី៣ ច្បាប់ជាអ្នកដោះស្រាយ។ គុណ ពៅណា បានធ្វើកិច្ចសន្យានៅចំពោះមុខកងរាជអាវុធហត្ថដែលមានចំនួន៣ចំណុចគឺព្រមលុបចោលរាល់វីដេអូរសំណេរផ្សេងៗដែលពាក់ព័ន្ធជាមួយ លីម តិចម៉េង ទី២ ឈប់រំខានឯកជនភាពក្នុងការរស់នៅ និងទី៣ បញ្ឈប់រាល់ការលាបពណ៌ប៉ះពាល់ដល់កិត្តិយស លីម តិចម៉េង តទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGXi_2f1-htVORGk1twV3sZKyFNlcLs7DgXoayHaLRsNWm5eF6KJjx5s-jy5Oa1WgiV6yfNR-vucEmRfXRc9Ttzdz-yk8qY6oPv6nntIEokbIVzut5dbjZ-8yqm4dDSGPQedV5lpamdQCaVPswYsqS3MZo3n5JwmYK4GQzfhLCncKb_mwZEKWIzd8uvvAI/s1170/image_2025-05-03_16-06-36.png

ទាក់ទិនឧប្បត្តិហេតុនេះ តារាចម្រៀង នាង ដាវីន ដែលជាមិត្តសម្លាញ់របស់ លីម តិចម៉េង បានចេញវីដេអូមួយដោយអះអាងភាពស្មោះត្រង់ថា តិចម៉េង ពុំដែលស្គាល់បុគ្គល គុណ ពៅណា នោះទេ។ នាង ដាវីន បានទទួលស្គាល់ថាពួកគេជាមនុស្សរបស់មហាជន ដែលមានការស្រលាញ់ច្រើនតែករណីនេះអស់ឯកជនភាពក្លាយទៅជាសម្ពាធព្រោះមានការថតផ្ទះ តិចម៉េង និងទម្លាក់ទីតាំងហើយមិនប្រាកដថាមានគេស្រលាញ់រាប់អានទាំងអស់នោះទេ គឺគិតពីសុវត្ថិភាពខ្លួនឯងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRKExqpbeVgbWpPHAIOH87ZhHNHB4WH8jscCf-_IvvQ22FSo7jVRen3Sd0giur98e-CxrQUWoQN1L5COlGltk45bWOhZKoKmS1104svN4Hhua4csUtr2g9LbXppRK2fGjlpdDfXhRmPqVDvzy88TmwTveEsbPBt-XpM1eJ2Asi1i75u_KdG1oqFhEF8MD/s884/image_2025-10-24_10-27-56.png

នាង ដាវីន ថាលោកអាសូរមិត្តសម្លាញ់យ៉ាងខ្លាំង ហើយលោកសុំអធា្រស្រ័យដែលមានការសើចបែបនេះព្រោះតែហួសចិត្តខ្លាំងពេក ព្រោះមនុស្សធម្មតាបើមករញ៉េរញៃគឺមានការនិយាយគ្នាស្តាប់បានប៉ុន្តែករណីនេះមិនដឹងថាត្រូវនិយាយយ៉ាងមិចចំពោះបុគ្គលម្នាក់ហ្នឹងឡើយ៕