បន្ទាប់ពីមានរឿងផ្ទុះកក្រើករវាងតារាចម្រៀង លីម តិចម៉េង និងបុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរសួរចិត្តទស្សនិកជនព្រោះលោកចង់សម្ភាសន៍ គុណ ពៅណា ប៉ុន្តែសំណេរនោះត្រូវបានគេរិះគន់យ៉ាងច្រើនរហូតបាត់ចេញពីហ្វេកប៊ុក។ ក្រោយមក តាប៊ុយ បានបង្ហោះក្នុងន័យហាក់អន់ចិត្តព្រោះអ្នកដទៃសម្ភាសន៍បានតែលោកវិញផ្អើលឋានទាំងបី ខណៈ តាប៊ុយ ថាវីដេអូត្រឹមត្រូវគ្មានអ្នកទស្សនា។
.png)
ក្រោយពីលុបឬលាក់ការបង្ហោះទាក់ទងនឹងការចង់សម្ភាសន៍របស់ខ្លួនទៅកាន់បុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «គេមួយប្រទេសសំភាសន៍ម្នាក់ហ្នឹងបាន តែបើខ្ញុំសម្ភាសន៍ដែរ ដឹងតែផ្អើលភពទាំង៣ ហេតុអីទៅ?»។ ភ្លាមៗសំណេរមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិជាច្រើនទៅលើការបង្ហោះរបស់ តាប៊ុយ «ព្រោះលោកជាតារាសង្ហា និងមានការងារល្អផ្សេងទៀតស័ក្តិសមជាងទៅធ្វើអ្នកសម្ភាស៍មនុស្សមានបញ្ហាសតិ។, ធ្វើអ្វីដែលសមគួរធ្វើឱ្យល្អទៅណាស្តាយសមត្ថភាព។ ,ធ្វើអ្វីដឹងខ្លួនឯងហើយចាំបាច់សួរគេ»។ អ្នកខ្លះក៏និយាយថាដោយសារតែ តាប៊ុយ សម្ភាសន៍គេភ្លាវពេក។.png)
គួរឱ្យដឹងថា តាប៊ុយ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់បន្ទាប់ពីចង់សម្ភាសន៍និងសុំលេខទូរសព្ទរបស់បុគ្គល គុណ ពៅណា ប៉ុន្តែសំណេរនោះទស្សនិកជនមិនបានឃើញទៀតឡើយ។
ក្រោយពីបង្ហោះសំណេរហាក់ដូចជាកំពុងអាក់អន់ចិត្ត តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «ខុសមកពីអ្នកផលិតមាតិកាឬអ្នកមើល? វីដេអូត្រឹមត្រូវគ្មាន view តែបើបែកស្លុយដឹងតែមើល»។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះពិធីករ តាប៊ុយ ហាក់មានរាសីស្រុតចុះយ៉ាងខ្លាំងព្រោះតែរងការរិះគន់ពីមហាជនជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីលោកសម្ភាសន៍ ពូស្ករទាញដែលល្បីក្នុងខេត្តសៀមរាបត្រូវបានមហាជនរិះគន់ចាស់ដៃ៕










