បន្ទាប់ពីមានការវែកញែកជាច្រើននៅលើបណ្តាញសង្គមនារយៈពេលចុងក្រោយនេះអ្នកបង្កើតមាតិកា Lin You បានចេញវីដេអូមួយដោយពោលអាណិតចំពោះតារារ៉េប វណ្ណដា ព្រោះនៅមានអ្នកចងជើងមិនព្រមដោះលែង។ លើសពីនេះលោកក៏បាននិយាយពីការលះបង់របស់ វណ្ណដា ដែលឈរនៅខាងកម្ពុជាក្នុងជម្លោះព្រំដែនដែលត្រូវលះបង់ Sponsor ត្រូវជនជាតិថៃស្អប់ជាច្រើន ហើយកំពុងតែស្ថិតទៅស្ថានភាពល្អប្រសើរបែរជាមានច្រវ៉ាក់ជាប់ជើង។.png)
នៅយប់ថ្ងៃទី១៣ ខែតុលា Lin You បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ឈប់ចងជើងគាត់ទៅ»។ នៅក្នុងវីដេអូនេះ Lin You បាននិយាយដោយស្មោះត្រង់ថាមានការអាណិតចំពោះ វណ្ណដា ព្រោះតែគេមិនព្រមដោះលែងគាត់ទាល់តែសោះ។ អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមរូបនេះបានអះអាងថាលោកមិនមែនវាយប្រហារទៅកាន់នរណាម្នាក់ឬតាំងខ្លួនឯងដឹងរឿងផ្ទៃក្នុងនោះទេ។

Lin you បន្តទៀតថា មកដល់ពេលនេះហើយមានអ្នកអែបអប បញ្ឆិតបញ្ឆៀងតាមចងពៀរទៀតហើយដូចពាក្យមួយថាអតីតកាលរត់តាមរហូត រត់មិនផុត។ លោកថាចាប់តាំងពីចេញបទចម្រៀង «Jo 2» មកលោកមិនដែលឃើញ វណ្ណដា ចេញបទ Diss ទៅកាន់នរណាម្នាក់នោះទេ ហើយក៏មិនដែលចេញសំណេរនិយាយអ្វីឡើយមានតែហ្វេនប៉ុណ្ណោះដែលយកមកសន្មតផ្សំផ្គុំខ្លួនឯង។ Lin you បាននិយាយថាថ្មីៗនេះ វណ្ណដា លះបង់ខ្ទេចខ្ទីដោយសារតែជម្លោះព្រំដែនបាត់បង់លុយមិនចេះតិច។ បន្ទាប់ពីចេញវីដេអូគាំទ្រខ្មែរមក វណ្ណដា ត្រូវជនជាតិថៃពហិការ បាត់បង់ការគាំទ្រ ដាច់ Sponsor កម្មវិធីដែលទិញសិទ្ធិមកពីថៃត្រូវរំសាយចោលអស់លុយមិនមែនតិចនោះទេ។

អ្នកបង្កើតមាតិកាដដែលលើកឡើងទៀតថា វណ្ណដា បានលុបបទជាមួយ Youngohm កាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងតារារ៉េបថៃ ហើយពេលនេះកំពុងតែដំណើរការល្អ តែនៅជាប់ច្រវ៉ាក់ជើងនៅពីក្រោយ។ Lin you ក៏បាននិយាយពីឃ្លីបវីដេអូចាស់ៗរបស់ វណ្ណដា ដែលជីកកកាយឡើងវិញដែលតារារ៉េបរូបនេះមានការ Shout Out និយាយល្អពីអ្នកនេះ និយាយល្អពីអ្នកនោះតែលទ្ធផលដែលទទួលបានគឺបែបនេះ។

Lin you ថាពេលនេះ វណ្ណដា មានក្រុមថ្មីដែលអាចជឿជាក់ លេងសើច ដើរលេង ធ្វើបទជាមួយគ្នាបាន លែងមានការលួចបារ៉ូលគួរតែដោះលែង វណ្ណដា ទាំងហ្វេនទាំងអាយដល ទាំងអ្នកចាស់ទាំងអ្នកថ្មី។ មុននឹងបញ្ចប់វីដេអូ Lin you បានបន្ថែមថាលោកដឹងថាម្នាក់ៗមានការឈឺចាប់រៀងៗខ្លួន ហើយពេលនេះ Move On គ្រប់គ្នាគួរតែដោះលែង។ Lin you បានរំលេចទៀតថា វណ្ណដា មិនមាត់មិនកនោះទេប៉ុន្តែលោកក៏ជឿថាតារាចម្រៀងរូបនេះទទួលដឹងហើយនឹងមានអារម្មណ៍ដែរ ដូច្នេះគួរតែដោះលែង វណ្ណដា ទៅ៕










