សហរដ្ឋអាមេរិកបើកការបង្រ្កាបទ្រង់ទ្រាយធំលើលោក Chen Zhi អាយុ 38 ឆ្នាំ ប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយចោ.ទប្រកាន់ពីប្រតិបត្តិការឆបោ.កតាមអនឡាញ និងបណ្តាញលាងលុយកខ្វក់ដ៏ធំសម្បើម ដែលព្រះរាជអាជ្ញានិយាយថាបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqkRac8lx0pq4QbBScj6USQbwQCV64fvqC3gjSU5C8odhJ87qdMrJzAEk5IQX2wvGzuOLsxCRfIXX7TP82TIVX25BTX45ymmxIToSEyeYk1y1GwV0iOlOY1nFHseYsH_YEQ10TDaASP4bIbV_OcRyj8_ap8vsGgSc4ZUpNYj1ovG_KaBHeJ9HujoPlWKe/s640/photo_2025-10-15_13-05-22.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក នៅថ្ងៃទី15 ខែតុលា បានឲ្យដឹងថា Chen Zhi ឬហៅថា Vincent អាយុ 38 ឆ្នាំ កើតនៅប្រទេសចិន ហើយក្រោយមកបានផ្លាស់មកកម្ពុជា និងមានសញ្ជាតិខ្មែរ គឺជាប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានចោ.ទប្រកាន់ដោយរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Brooklyn ទីក្រុងញូវយ៉ក ពីបទសមគំនិតក្លែងបន្លំតាមអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUnvYLrI77G8QMcS_poshtH5PP9kvn6g243S0s0o2sz1Giqk3qPtUuBTy1XtO9t0wfJBrxP47ijasMkTtH2RnT3SnZPiM4q6d-Yv4GhkHA-ZwS5ulXJHJr-6ak9B-GIJu4BDbXIuI0-_gtJnwi6LbLr64hyphenhyphenBlExRTVVqXTsQ18zaga9tlzhQZGHoUJazd/s1200/photo_2025-10-15_13-05-22%20(2).jpg

រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់លោក Chen ថាបានបង្កើត “អាណាចក្របោកប្រាស់តាមអ៊ីនធឺណិតដ៏ធំទូលាយ” ដោយប្រើប្រាស់កម្លាំងពលកម្មចាប់បង្ខំនៅកម្ពុជា ដើម្បីអនុវត្តការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងគម្រោងដែលគេហៅថា “ការកាប់ជ្រូក” ដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យចូលទៅក្នុងការវិនិយោគរូបិយប័ណ្ណ«គ្រីបតូ»ក្លែងក្លាយ មុនពេលត្រូវបានគេបោកប្រា.ស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWtCDIMi1O-6E1d8u5PGK_1DU29Rzs9FdCgfJOFf0HQMLslhcr8ftsYC07rhsb9MMj-dlRaEyu17Js_pdDUoQM12IDLCUQGu2vbJZ5DFNRlRz-g29elQTOo_vrUjmmDV2xSnNXrfkVIaRNX9stlQ6FsQNyybsoWtcpSmFNtIl2fGM_wdngk4mTnx0HSXt/s1026/photo_2025-10-15_13-05-23%20(2).jpg
ក្នុងប្រតិបត្តិការនេះ ក្រសួងយុត្តិធម៌អាមេរិក (DOJ) រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិកបាននិយាយថា វាជាប្រាក់ចំណូលពីការក្លែងបន្លំ និងគម្រោងលាងលុយរបស់ Chen ។ ទូរស័ព្ទដៃជាង 1,200 គ្រឿង ដែលគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយរាប់ម៉ឺនគណនីដើម្បីបញ្ឆោតជនរងគ្រោះក៏ត្រូវបានរឹបអូសផងដែរក្នុងប្រតិបត្តិការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVJm2AWgRcJ0ciDgjGrDqYp-2nOFanGi4TgsboLipVJezVEuKEUoorl7KV88tiRpwiHppjU06V54TDziiZ6YjxYEnJRaVM7qqvS_TIUL4DsMppcPC_nlFQaH62t_mGLTTK6k9MncjeiE-qpEgey8Nox3vR-kM3_m5SKFq6fWIMR1O-hAO9atW0M0KYHqQV/s1280/photo_2025-10-15_13-05-23.jpg
ទន្ទឹមនឹងនេះ អាជ្ញាធរចក្រភពអង់គ្លេសក៏បានបង្កកទ្រព្យសម្បត្តិរបស់ Chen នៅប្រទេសអង់គ្លេសដែលមានតម្លៃ 130 លានផោន (172 លានដុល្លារ) រួមទាំងភូមិគ្រឹញតម្លៃ 12 លានផោន នៅទីក្រុងឡុងដ៍ផងដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្នឧក្រិដ្ឋជនរូបនេះកំពុងរត់គេចមិនទាន់ចាប់ខ្លួនបាននោះទេ ខណៈអាជ្ញាធរបង្រ្កាបបានតែទីតាំងនិងបក្ខពួកដែលជាប់ពាក់ព័ន្ធប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJoMmUg3MCjNn9ya2WhFN_QYdZuErX1WDdajucyN8iWVqsMLNe1rMQTtcATvSfqfVGOLiMiqzO_vg6Z6Z5Fs1ispJntGbyv-IfMk4I__TklV47Ah02Pd2qFJQF1PlRP_uVrNrUHamValmDC_j1T8B2stBmtkPBeTEONenhIRh511yQdX6z5ozEWIMgG4u3/s1280/photo_2025-10-15_13-05-21.jpg

គួរជម្រាបថា ក្រុមហ៊ុន Prince Group របស់ Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា បានទទួលរងការចោ.ទប្រកាន់ថា ត្រូវបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLc3SkNKQgRPo-LNUIl0_JQzcf3Nwy0z4IBVw-Q_oCYidmIO1njPevXyZ6xQMzB_eN4vIMGlPNRIl5FzkOjEjSSBqkjp7hb2PoTaTiDHvBxpc9HLxEokK66buGkAoHSL_tkLG_t1xy_grqXwPSnxyg5J0sV56mJn8UI1kCas6wg4J3un14Vq5lSXNmcB3O/s1200/photo_2025-10-15_13-05-21%20(2).jpg

ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដ៏កក្រើកដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន បណ្ដាញព្រីនស៍គ្រុបជាដាច់ខាត ដោយបានចាត់ទុកវាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយរបស់ពិភពលោក៕