កញ្ញា ហ៊ូអ៊ីន ហ្វាង ដែលជាជនជាតិកូរ៉េខាងត្បូងនិងជា អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ បានចេញវីដេអូមួយរៀបរាប់បទពិសោធរបស់ខ្លួនរស់នៅប្រទេសកម្ពុជារយៈពេល១៣ឆ្នាំពុំអាក្រក់ដូចអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះទេ។ ក្រៅពីអាជីពសិល្បៈច្រៀងតាមការប្រគំតន្រ្តី ថតផ្សាយពាណិជ្ជកម្មជាមួយនឹង វណ្ណដា ហ៊ូ អ៊ីន ក៏បានបើកហាងកាហ្វេទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Z5xvGqbW4qV0iKtJvujn6L0gIxhDkSOg-2KugbzFfIvBz_kfthtob3Q-y8vY5r2bVxha2qioMGHKGkwtlqFCqra3ATwyYZXeDivHlUr6raZPWlx29DcOG7hp2SWDvRHLCyHFtGiWKOM2YAC60dG0YsiWXowgnF64qsRpEeL5XWiB5KecEww47BBGBu1b/s2048/image_2025-10-15_09-04-45.png
ស្របពេលមានរឿងគួរឱ្យបារម្ភច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជាជាពិសេសការមើលមកមិនល្អពីប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃទី១៤ ខែតុលា ហ៊ូអ៊ីន អតីតកូនក្រុមតារាចម្រៀង ពេជ្រ សោភា ដែលជាជនជាតិកូរ៉េបានរៀបរាប់ពីបទពិសោធរបស់ខ្លួនរយៈពេល១៣ឆ្នាំក្នុងការរស់នៅលើទឹកដីប្រទេសនេះ។ ហ៊ូអ៊ីន បានបញ្ជាក់ថា នាងរស់នៅទីនេះគឺខុសពីអ្វីដែលបានឃើញនៅក្នុងបណ្តាញសារព័ត៌មាន។ ហ៊ូអ៊ីន បានបន្តទៀតថាប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់បើទោះបីជាមិនធ្លាប់ស្គាល់គ្នាក៏ដោយជួយយកអាសារគ្នាដោយចិត្តទន់ភ្លន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sxA2kFo8i6R5UowoFjQDQoiW608ypHb8aJftCf6AkcEzpuuOaDcvzEgBKMORqFoXlWIW7ocoJht5j3QxzZJbs1SkvkmkJV_bRR_qeFaXjygCxfGzqSl9XX2k1VSFXGSc5B4z_AAYc4EpceqU-YGjKJENgkEoHTjby4aoE4z7mxcFtZXEtyR3a1AxOC5B/s2048/image_2025-10-15_09-04-44.png

ទោះយ៉ាងណា ហ៊ូអ៊ីន បានទទួលស្គាល់ថាគ្រប់ប្រទេសទាំងអស់សុទ្ធតែមានបញ្ហា ប៉ុន្តែនាងហ៊ាននិយាយថាប្រទេសកម្ពុជានៅតែមានសន្តិភាពនិងភាពកក់ក្តៅ។ ជាមួយគ្នានេះដែរអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ បានឱ្យដឹងទៀតថានេះហើយជាមូលហេតុដែលនាងមករស់នៅប្រទេសកម្ពុជា ប្រៀបដូចជាផ្ទះរបស់នាង។ ហ៊ូអ៊ីន បានបញ្ជាក់ទៅកាន់ប្រជាជនកូរ៉េខាងត្បូងទៀតថា អ្វីដែលឃើញនៅក្នុងព័ត៌មានមិនមែនជារឿងទាំងមូលនោះទេហើយនាងរស់នៅទីនេះគឺមានក្តីសុខនិងដឹងគុណបំផុតចំពោះទឹកដីមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbYlm7AGhQqlyQtNH0O7GimO-VhTMP8exZ4b1oGfBvzc3kugwjBSIesfT4S-m0krWOfGHlju6qob7_VV6BdXIi4ffByvHwuLdm_9X3P8rl0F-QBoCQ3D2wVVKhu4Lbvi4f0xvraSksEkhAwWCUUPI8_PEbKtPV5Ufg6BX7sOQH1LGUpiEfwWuyQrdf3Kn/s960/image_2025-10-15_09-04-42.png

គួរឱ្យដឹងថាមិនមែនតែ ហ៊ូអ៊ីន ហ្វាង ប៉ុណ្ណោះទេដែលបញ្ជាក់ពីប្រទេសកម្ពុជាពុំអាក្រក់ដូចអ្វីដែលប្រធានាធិបតីកូរ៉េខាងត្បូងហៅថាជាទីក្រុងឧក្រិដ្ឋកម្មនោះទេនៅមានជនជាតិកូរ៉េស្មោះត្រង់ជាច្រើនទៀតដែលរស់នៅប្រទេសកម្ពុជាក៏បានចេញវីដេអូបញ្ជាក់ផងដែរ៕