តារាចម្រៀង Original Song ចេន ស្រាប់តែបង្ហោះសំណេរដ៏ទាក់ទាញមួយទំនងមានអ្នកចាក់រុកគេឱ្យខូចឈ្មោះក្នុងសង្គមសិល្បៈបង្កើនឱ្យមានសត្រូវដើរក្តៅក្រហាយជីវិតគេមិនខំសាងអំពើល្អ។ ប្រភេទមនុស្សធ្វើអ្វីមិនរីកចម្រើនហើយដើរចាក់រុកគេ ចេន ចាត់ទុកថាជាដង្កូវសង្គម
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEw7KkGdt0xKerIDFheeWW9iZbyoAv0A_WRfk4-XzIV4VDe_NadZ0m5FOIAJ60IWqRrzsWmQ9ZB20_NmZT9a9IfdmNR8gfKJIJUryQIVpy6iySOOjYeQUTTEpKwnJ8bKgiPyZ3vuwFHdeSImSgZtqlJbCtfWODJgTK1nwK3HQZ0hoEBm_T0uRYRVNL6Qcc/s1744/image_2025-10-10_16-27-32%20(2).png
នៅថ្ងៃទី១០ ខែតុលា នេះម្ចាស់បទ «ជូនអូនទៅរកគេ» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «យើងមិនបាច់គិតទេអ្នកភ្លុំអ្នកចាក់ហ្នឹងនោះ ព្រោះវាដល់បាតពេកហើយធីបវាចោល យើងគ្រាន់តែឆ្ងល់អ្នកដែលជឿគេទៅវិញទេ អត់ដឹងអីសោះគេបបួលកកើនសត្រូវ សុខចិត្តសន្សំសត្រូវតាមគេដែរ ទាំងអត់ដែលស្គាល់គេច្បាស់ផងហ្នឹង ជីវិតខ្លួនឯងសោះឱ្យពួកកាកគ្រប់គ្រងបានយកទុក្ខដាក់ខ្លួន។ ចឹងលទ្ធផលដែលយើងទទួលបានគឺMove on អត់មានហេតុផលអីត្រូវចង់បានមនុស្សទាំងអស់នោះមកវិញទេ ព្រោះវាស្មើដៃគ្នាទេ នៅជាមួយគ្នាបានប៉ុន្មានបើមួយចាក់មួយចាំស្អប់គេតាមគ្នា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXkGRR0qp95ioi2adKx621bNGMsBOHl5q1xQDOFNY6t6I2vFc_V516KviaW0-llYvulcywpviIyyBAx4wY_0rhV-ZF1Do8LrPfJMcLfE51VV-tJdNM6K8X6O5hs1m9V1ILMUA-WBP9HGIdggBhQgnM99O9I5Qc5m7f5MfZ5360fXAZNeC14QZFYBafnwj/s960/image_2025-10-10_16-27-32.png

តារាចម្រៀង ចេន បន្តទៀតថា«ហើយមួយទៀតរឿងលេងបក្ខពួកហ្នឹង វាគិតថាបិទជាប់ហើយណុង វប្បធម៌នេះជាទម្លាប់ទៅហើយ ខ្លួនឯងស៊ូមិនបានលេងផ្លូវកាត់ ខ្លួនឯងធ្លាក់ដើរថយក្រោយធ្វើអីមិនឡើងចាំចាក់រុកគេឱ្យខូចឈ្មោះ អ្នកឯងចាយពេលចោលច្រើនណាស់គ្មានពេលជាមួយគ្រួសារ គ្មានពេលសាងស្នាដៃគ្មានពេលធ្វើអីចំណេញដល់ប្រទេសជាតិទេ គឺរវល់ដើរក្តៅក្រហាយជីវិតគេ កុំភ្លេចថាសង្គមយើងតូចណាស់ដើរទៅណាក៏ជួបគ្នាដែរ ចឹងពិបាកដើរអោនមុខតិចហើយព្រោះយើងសាងសត្រូវច្រើន សំណាងល្អ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy1lQ3sHBxJD13scLuX8uLQr-xSqKtCW1gpM9DA9OM0-cM1Q91-TrrKC8b_Pmr6s4tamK4QrK4FRClB8Eek6TFu1ebX2wTsZpA4eu2emVqIzT9L_CyWziVo2PNwzXuLz5iMkAF4CZERxYFSGBPf9ABr8lQ1f7hhXORmjRur9hky87u0eCXcsD9mZipBNIy/s2048/image_2025-10-10_16-27-34.png

មិនទាន់អស់នោះទេ ចេន ស្រាប់តែសរសេរបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ថា «ចឹងបានឥឡូវដង្កូវស៊ីផ្កាតាមធម្មជាតិគ្នាមិនសូវមានឈ្មោះ ព្រោះឥឡូវគេរកឃើញដង្កូវពូជថ្មីល្បីឈ្មោះ ឈ្មោះវាគឺដង្កូវសង្គម»។ ចេន ថា« នៅថ្ងៃដែលអ្នកខ្លាំងអ្នកធ្វើអីក៏សមហើយសត្រូវក៏នៅមិនឆ្ងាយដែរក្បែរៗក្លៀកចាំញញឹមចាំស្តាប់អ្នកដោយការសម្តែង ព្រោះគ្មានឱកាសតែបើឱកាសពួកវាមកគឺថ្ងៃដែលយើងដួល ហើយពួកវានឹងលេងយើងជាបក្ខពួកជាន់អ្នក ទោះអ្នកមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ វាលាបពណ៌គ្រប់យ៉ាង អ្នកត្រូវស៊ូខ្លាំងទ្វេដង១គុណ១០ បើអ្នកធ្វើបានម្តងទៀតពួកវានឹងចូលមកធ្វើស្គាល់អ្នកទៀតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX4A0xwjZGr0vBXBOLvnAsQuMFLF6Kwi8tQEm0azdEzQ60XYIz7l0Cc8H9659wwpclmTYOdcmnFyiOLnyh34gdsVR9CB1fl7rnZgys7JNIya8Nc0HPTpttQ_y8bclxsX5RODlGgvgu2xZdRcjjbFyjBb2bud53wY36zHsm6TG7lHdDGqV6vCZjTiQ2O2w7/s2048/image_2025-10-10_16-27-36.png

តារាចម្រៀងរូបនេះបានសរសេរទៀតថា «លក់មុខសង្គមណាស់បើមានប្រភេទមនុស្សធ្វើអីមិនរីកចម្រើនហើយដើរចាក់រុកគេ តែសំខាន់សំបូរអ្នកជឿទៀតណាស់បញ្ហា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNlyEUEQRlR38_aXg3CY21WAK5ypmOKMd9VnK8ntgBGH2hBV-MQw2cZ-IvXKi3gyNauNwMEwgaDo0BGV3GWtuHee9ogBaZfa8c8hM_G_1CdT6kf-zOEnJpTzeX6MCqSSMWLzztctjVpJIqYTGcW7m94uJMxHXzlsemj2TvLeO0zW_K0pqjBHnG-28akwha/s1280/image_2025-10-10_16-27-38.png

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានបង្ហាញការងឿងឆ្ងល់ថា ចេន កំពុងជួបប្រទះបញ្ហាអ្វីនៅក្នុងអាជីពសិល្បៈ ខណៈកន្លងមកនេះលោកហាក់ដូចជាបង្ហើបពីបញ្ហាជារឿយៗនៅក្នុងអាជីពចម្រៀងរបស់ខ្លួន៕