ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfzlwOF39PW9N_DILj0PKdZ3GsShAoj35rUbVJjeVm4x7Qzy8uSx9BB2OdzTfTpbMhZUjLWEYg6mTGXUlpI1MzLJyiAF1J50UJhAJ0z5dRhwu8IXkWk9O_U1B6y5qhDzZddQPk7ShlQ7L5TvxjFuUzNs1r61CbbcMerEp1CNFm74rObb5-lCvjZ715P_bv/s920/photo_2025-10-07_14-19-48%20(2).jpg

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ មន្ទីរបានសម្រេចបិទការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥០C ជាផ្លូវតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំជាបណ្តោះអាសន្នហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVLGVV6-Jq6CNYlOR9oI0l_16e8DVHaS0oJkwWmM_MGUKc6rj83XDojcz0oRhxAuVn-33Hf-rwGGEfVcHdnN7LfoPI2jHicnaTk3R2DCg19hNn6Latvkq8yGXe0TkfQHU8TxZdojkeP6LDFIHfhsJQVPLwZic1qoT62WBFAeEp6xAo9wDLCFH5BoCDFwh/s1280/photo_2025-10-07_14-19-56%20(3).jpg

ក្នុងនោះចាប់ពីគ.ម ០០+០០០ ដល់គ.ម ១៤+២០០ ជាកំណាត់ផ្លូវ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក៏ត្រូវរងនូវការជនលិចដោយទឹកទន្លេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSiQZY4owU9FQaFta36PZBzcL_5X2bDhQO6q3eLXpmb7XLm4xaeqO80pIoOK0xeSnfNvhlzq0s1Xn6kYB0IcR2Lir9uJOhQHVdaSK_GML5CySFWbrIRi0ASI7qgXj_u76vuSGOTsrkfQkoBo30KWNLzqitEp2w8MUoeWCx1a-JDjBELcD-uqgjZjWrRxSq/s1280/photo_2025-10-07_14-19-56.jpg

វិធានការខាងលើ ក៏ជាចំណែកមួយជួយថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុទៀតផង។

ចំពោះការប្រកាសបើកអោយមានការធ្វើចរាចរណ៍ឡើងវិញ និងត្រូវធ្វើឡើងក្រោយមានការចេញនូវសេចក្តីជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdWf9XRzzb5EzLBUKY-n3h0eVxuor7rfzQacQB2Lpj7VBY47JX9vSVTKTYLBsboLWExL54UUcnvk8EOZjc64K0O8V9UNt4B0FlhUssiRbo6XFqiBzNWt6QzwK9DYhbe9nnBiPqhKuUQi36erwNy0E3iLPsuL-E-YZB3px6Y3g9Gy48Is0dm0aJVR2P59A2/s1222/photo_2025-10-07_14-24-08.jpg

សូមរម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C ធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ចាត់ទុកថា ជាគម្រោងអាទិភាពប្រចាំឆ្នាំ២០២៤។ ដោយផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មាន ឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង ១០០គីឡូម៉ែត ឲ្យមកនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKrhJsskyCDnb4qNPOZLbjMqGHJcs_UICNSrhlz4SWfjP_Kum0k7fLfSWpL8cc-ENcDF-5qK7EuBVFx3_jmy8KGKZWsL4n5cHHeGLvJ3i7lYreJP0faGKoAK4Mew8NJayrux2VB1p3P_csV5sRXfUDr8rL1PUxksO9kBlz5LVMekfwXxAsYjlR9oJZkwqO/s1280/photo_2025-10-07_14-19-56%20(2).jpg

គម្រោងផ្លូវនេះមានសារៈសំខាន់ ក្នុងការតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨ គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ១៥០ លានដុល្លារអាមេរិក៕