ដោយសារស្ថានភាពទឹកទន្លេមេគង្គឡើងខ្លាំង បណ្តាលអោយកំណាត់ផ្លូវ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងរងផលប៉ះពាល់។ ថ្នល់ត្រូវបានហូរច្រោះ និងកាត់ផ្ដាច់មិនអាចធ្វើចរាចរណ៍បាន ដូច្នេះមន្ទីសាធារណការខេត្តបានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវនេះទាំងស្រុង រហូតមានការជូនដំណឹងជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDjiwMn9Q91lYJr6D_3xb84rO_MnQbPl7vCOumDaYBUumaZqFAsuw0Y9G1nm8DrlFL3h1PCuuBR_jKl7SWFHrPQM7Xdqc5IzEPsfnthWY5Hx8gh1-JGX3H7hHatjc4H6coZ81NmDGq_Uz2-gUfiIZlh9c0NhP_MdFWD2QrfbISueiFGeP0LUPB7RHz272/s1280/photo_2025-10-07_06-53-13%20(2).jpg

ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយសារទឹកជំនន់ហូរបុកផ្តាច់ផ្លូវជាច្រើនកន្លែង លើកំណាត់ផ្លូវលេខ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា រហូតដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRm3EZyG2_czI4lsZ_FNqUrVv_nO-Dtz-9nK6NFOoCRWiYEdvikcf9w3KIOh35kumOfUx-ruqaKTK6gky1bmtY9i3LEE5qxEksv7uZPl3pnttjwUmYbuyrbIgAPA8H2o1xBKOJSGYEuIUG5kYM6gA2FrfYwVlEMMJR94XQWKZN349kNxiyYWf5uhI5RuZy/s1280/photo_2025-10-07_06-53-13.jpg
ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានសម្រេចការផ្អាកចរាចរណ៍ទាំងស្រុងលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។ អំឡុងពេលផ្អាកដំណើរការនេះ ពលរដ្ឋអាចប្ដូរមកធ្វើដំណើរតាមផ្លូវវាងចំនួនពីរខ្សែផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPZhsz0FHSaTRC-77K3tEJDFeFftJLNafJbIDv0MtnrwDUsYA8BZmTh2SfqaQJL5SuTh0IWxt0oEYSHu6kbnCUXsOXPST84JFYc1zkpWb2rRWO-BzLZVANzSxg6qNil-w8TUEUmq_WADAa6-zjnaYKwXE2bIIhK6NvGOJmsaHn4TibcoKhQwFS_LzaNLwJ/s1280/photo_2025-10-07_06-53-14.jpg

ពលរដ្ឋអាចធ្វើដំណើរតាម ផ្លូវជាតិលេខ៨ និងផ្លូវ៣៨៣ ជំនួសវិញ ខណៈកំណាត់ផ្លូវលេខ ៣៨៣បេ កំពុងរងការខូចខាត។ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ បានកើនដល់កម្ពស់ ៦,៦៤ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នមានកម្ពស់ ៧,៥០ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5BCuTTJyOyJetveQyFdrujw9zQCnE9Hx6iq-wyI8VFnjqLTHeAaXMDJZW1vP6ucStETuJYGSENxWSOm67gmh_DJxd4FnL9CGLMUBeqRw_sN1scrudt7ppmb0Lb-DatsybHGvcwP1jqPwvJ98UcNL1K0h6rgClaCVTjtEZgCg6y9JFHz6msSVdWf5V4GJ/s1280/photo_2025-10-07_06-53-15%20(2).jpg

ក្នុងស្ថានភាពនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ ក្នុងនោះស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំងចំនួន ៩ឃុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDc4bNH1phSQle0i4JPiPPzkGBkKlfYd7sdy8bxuEpXSfVVCOLxbC2p4F_cMA-7WFf4wLZOnZEBkwVbkooZMFcJ6q7Xw4T2p_l7rj9OMnRDqRGxXkfhVGfJlfQkY3OfODxEYcFf61EVYhrGsF5fC9RxFByHYLiiDSwj6kmitXZmiHtSSW3VmZCzRNMi2yO/s1280/photo_2025-10-07_06-53-15.jpg

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈមនឹងគ្រោះទឹកជំនន់ បានតាមដានចំពោះការវិត្តន៍នៃស្ថានភាពទឹក ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀមបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ពិសេសត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ បន្ថែមលើនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈសម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ៕