ប្រទេសថៃ ៖ ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃធ្វើឱ្យពលរដ្ឋថៃភាគច្រើនមានគំនិតជ្រុលនិយមខ្លាំងចង់បានទឹកដីរបស់កម្ពុជាឥតអៀនខ្មាស់ ថែមទាំងគាំទ្រកងទ័ពខ្លួនធ្វើសង្គ្រា.មឆាប់ៗ ។ ពលរដ្ឋថៃបានស្តីបន្ទោសរដ្ឋាភិបាលតាមបណ្តាញសង្គម ហេតុអ្វីមិនបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ដែលពួកគេអះអាងជាទឹកដីថៃ បើរដ្ឋាភិបាលមិនបណ្តេញទេ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ។
ឆ្លើយតបនឹងពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន នាយករដ្ឋមន្ត្រីថៃថា នេះគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ។
កាលពីថ្ងៃទី៣ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តភូមិណងចាន់ ខេត្តស្រះកែវ ដែលថៃកំណត់ត្រឹមថ្ងៃទី១០ ខែតុលា ហើយសារព័ត៌មានកម្ពុជាផ្សាយថា គ្មានការជម្លៀសពលរដ្ឋខ្មែរចេញ ។ លោកនិយាយបំភ្លៃថា វាជាតំបន់របស់ថៃ ថៃមិនអនុញ្ញាតឱ្យអ្នកគ្មានសញ្ជាតិថៃរស់នៅឡើយ ។ ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះត្រូវតែអនុវត្តវិធានការច្បាប់ច្រើន ពលរដ្ឋខ្មែរជាជនសាមញ្ញ ថៃត្រូវប្រព្រឹត្តចំពោះពួកគេតាមវិធីមួយ ប៉ុន្តែមិនធ្វើឱ្យពួកគេលំបាក ថៃនឹងមិនអនុវត្តវិធីបណ្តេញដោយបង្ខំ ប៉ុន្តែនឹងអនុវត្តវិធីផ្លូវច្បាប់ និងជជែកច្រើនបំផុត ។
អភិបាលខេត្តស្រះកែវបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនខេត្តស្រះកែវត្រឹមថ្ងៃទី១០ ខែតុលា ប៉ុន្តែការបណ្តេញពលរដ្ឋខ្មែរ គឺយើងត្រូវមើលទស្សនៈជាច្រើន បច្ចុប្បន្ន បញ្ហា និងគ្រោះថ្នាក់ស្ថិតនៅព្រំដែន ។ យើងត្រូវពិនិត្យមើលពីការប៉ះទង្គិច និងការត្រៀមខ្លួនរបស់យើង រីឯការបណ្តេញពលរដ្ឋខ្មែរអាចជាផ្នែកមួយនៃការចរចា បើមានការដកអាវុធធុនធ្ងន់ ដោះមីន និងដកថយកម្លាំង យើងនឹងចរចារឿងនេះ ។
កម្ពុជាត្រូវស្វែងរកទីកន្លែងរស់នៅថ្មីលើទឹកដីកម្ពុជាសម្រាប់ឱ្យពលរដ្ឋរបស់ខ្លួន មិនមែនថៃបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗក្នុងពេលប្រទេសទាំងពីរកំពុងប្រឈមមុខគ្នា គឺត្រូវអនុវត្តតាមដំណាក់កាល ។ ហេតុនេះ ថៃពុំអាចកំណត់ពេលវេលាឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃនេះ ឬថ្ងៃនោះ ពីព្រោះលោកពុំបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃទី១០ ខែតុលា ទេ ។ នេះបើតាមការលើកឡើងរបស់លោក អនុថីន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥កម្ពុជាបានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ថៃ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥កម្ពុជារៀបចំផែនការជម្លៀសពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ឈមបរិវេណភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាដាក់យ៉ា ស្រុកតាដាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ជាមុនសិន ទើបកងទ័ពភូមិភាគទី១ថៃយល់ព្រមចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ តាមសំណើរបស់កម្ពុជា ៕