កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំ រៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។
អបអរសាទរកីឡាករគុនខ្មែរលំដាប់A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។
គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែរ ធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។
លើសពីនេះ អំឡុងពេលជម្លោះខ្មែរ-ថៃ ប៊ូសស្រ្តងមិននៅស្ងៀមឱបដៃឈរមើលទេ តែងតែផ្ដល់ជំនួយដល់ជនភៀសសឹក គ្រួសារកងទ័ពរបួស និងពលី។ ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!
ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!