ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ និងធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍កាន់តែតានតឹង ដោយលោកចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលា ទើបគ្មានការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ លោកប្រគល់តួនាទីឱ្យក្រសួងការបរទេសទទួលខុសត្រូវការទូត និងបន្តបិទព្រំដែន លុះត្រាតែថៃយល់ថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjatTUh_wzyYCbnrFwEvpeWPxg9S6U9qtPgYsWwLYT23Lp-2qK517_BYRjfIudJKlvbZB48pB6fvM0pwIvsA1o5MvQt22scjT5eca8vz-5kGP8FLwogoa0Ta0_OjVg8qEM4tIdzyPs0_xICNbjrnS5uXMHhTJWUNNiRKp2gI2Nz4gVoUaoebULpcXXHbuf/s1000/image_2025-09-08_16-21-46%20(2).png

លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែកញ្ញា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ការស្នើឱ្យលុបចោល MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ គឺស្ថិតក្រោមនយោបាយរបស់រដ្ឋាភិបាលនៅឡើយដើម្បីកុំឱ្យប្រទេសទាំងពីរមានជម្លោះកាន់តែខ្លាំង ។ ពេលនេះ លោកបានឱ្យសភាតំណាងរាស្ត្របង្កើតគណៈកម្មការសិក្សាពី MOU ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-3B51FAOY5lHI7kt1ebYPVkhHT7u_dc7WOjidDo1t6si12IWtbOTKcj5MxAYgKzXxxz0iyhPV8Jnb2LqYvHe-NAOWMwnHLWalbqa6raOT6l47XoFJ_CEtvjU-2KoytafMFY2H3YExk3un4Ey1zS_JMWapng4k65gIukN3KJoaD8txRPvvYss-aDR4pK_/s750/image_2025-09-08_16-21-47.png

នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលានៅតំបន់ព្រំដែនជាច្រើនកន្លែង ហើយថាកងទ័ពថៃអត់ធ្មត់ខ្លាំង និងត្រៀមខ្លួនរួចហើយ ។ លោកបានផ្តល់អំណាចពេញលេញឱ្យកងទ័ពធ្វើប្រតិបត្តិការនៅព្រំដែន និងនិយាយជាមួយលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អាឌុល ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីគោលជំហររបស់រដ្ឋាភិបាលថៃ និងគោលជំហរនាយករដ្ឋមន្ត្រី រួមទាំងជជែកតាមទូរស័ព្ទជាមួយលោក ផាណា ក្លេវប្លតថុក មេបញ្ជាការកងទ័ពជើងគោក ឱ្យយល់ពីតួនាទី ក៏ដូចជាបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifnVOZxMlcfB2CS9hGVQQD3TwTi__6x3MjudupvsIi1dGTFBllW3obtbOjDpROFTxljfSXpKOt6oFK5pqbw7TWgfSmZB813r_xrXRZiXj-1uZijeSBGPz4Jr3JVYC5T9MtmDGw_432-EMb6kw4Ych7jP8Z5gvtLdQH9Rt0jhAW7vmtIebM9qrQpqzYFvV9/s1024/image_2025-09-26_09-27-25.png

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា ពេលនេះ លោក អនុថីន មានអំណាចពេញលេញជានាយករដ្ឋមន្ត្រីថៃ តើលោកនឹងជជែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែរឬទេ ដើម្បីឱ្យស្ថានការណ៍ធូរស្រាល បើមិនចរចាជម្លោះនឹងអូសបន្លាយបែបនេះ? លោក អនុថីន ឆ្លើយថា ពុំចរចាជាមួយថ្នាក់ដឹកនាំកម្ពុជាទេ ការការពារទឹកដី អធិបតេយ្យ រួមទាំងសុវត្ថិភាពប្រទេស និងពលរដ្ឋ គឺជាអំណាចរបស់កងទ័ព ។ លោកបន្តបិទព្រំដែន លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

ដោយឡែក រឿងការទូត លោកបានប្រគល់តួនាទីឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស ពីព្រោះមានជំនាញខាងកិច្ចការបរទេស និងការទូត ។ រីឯការរក្សាទំនាក់ទំនងល្អ ឬដោះស្រាយជម្លោះ គឺលោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកំណត់វិធានការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EVPFwSTAivfT5Ae_Oc8Gi3zuioWvXaPiP3l7rEtK1PaIQuPkTqn5GlhF5AigP4uY2fb6K20c8Ql-daEsQg921g2Rw3D4qrgQCE8H68MZdvbpYOp9IORm8CIabVwd9NtyC6HacGVw9M8-kXOPvHMAmvr_j0g9oqvkC6Grj91Ct2ZAAnRctgnajQbrvjyR/s1024/photo_2025-09-19_14-00-43.jpg

កាលពីថ្ងៃទី២៥ ខែកញ្ញា ផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានថៃមួយចំនួនផ្សាយថា កម្ពុជាបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើង ឮសំឡេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយ ។ ក្រសួងការពារជាតិកម្ពុជាបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដូចការលើកឡើងរបស់ថៃឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg300NthNvvzgnX7bFu_QKkIIhU4ThIkkeNEn120n5KtiCIV-4q2fPdMzsl_UfzqI7ZCmukWxQaT8nFp4KS_KHKt6gj9fGoRmVtYpeWZ3ILypGU-qm42geMc5bqddQ83tVTTuzMbTxpHmSx2lEBS5GVAtATMnylylVk5zy0O5l720EqX5WAVpQawVqCduI7/s1200/image_2025-09-26_09-27-26%20(2).png

កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សាកិច្ចសហការល្អជាមួយគ្នា ៕